ស្រ្តី​ក្រោយ​អាយុ ៣០ ឆ្នាំ​ត្រូវ​ចាំ ទម្លាប់​លូក​សាច់ ៣ បន្លែ ៣ បើ​មិន​ចង់​ចាស់​ជាង​វ័យ

ជា​ទូទៅ​ស្រ្តី​ដែល​មាន​អាយុ​ហៀរ​ចូល​ក្រោយ ៣០ ឆ្នាំ រាងកាយ​នឹង​ចាប់ផ្តើម​ចុះ​អន់ថយ​នូវ​ការ​ផលិត​កូឡាជែន ដើរ​វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សម្រស់ និង​ជួយ​ឲ្យ​យើង​ក្មេង​ជាង​វ័យ។ យ៉ាង​ណា​ប្រសិន​វា​បាត់បង់ ឬ​មាន​ការ​ថយ​ចុះ​ពេក​នោះ សភាព​រាងកាយ​អ្នក​នឹង​ប្រែ​ទៅ​ជា​ចាស់​ជាង​វ័យ ជា​អ្វី​ដែល​នារី​គ្រប់​រូប​មិន​ប្រាថ្នា​ចង់​បាន​នោះ​ឡើយ។

ខាង​ក្រោម Knongsrok បង្ហាញ​ពី​សាច់ ៣ និង​ផ្លែ​ឈើ​ ៣ ប្រភេទ​ដែល​បងប្អូន​នារី​គួរ​តែ​លូក​ទទួល​ទាន​ឲ្យ​បាន​ច្រើន៖

៣) សាច់​មាន់

Ice_screenshot_20211205 152326

វា​មាន​ផ្ទុក​អាស៊ីដ​អាមីណូ ដែល​ត្រូវ​ការ​ដើម្បី​បង្កើត​កូឡាជែន។ ជា​ពិសេស​ត្រង់​ផ្នែក​ក និង​ឆ្អឹង​ខ្ចី​មាន់ គឺ​ជា​កន្លែង​មាន​ផ្ទុក​កូឡាជែន​ច្រើន បន្ថែម​ពី​នេះ​វា​ក៏​ចូលរួម​ជួយ​ព្យាបាល​ជំងឺ​សន្លាក់​ថែម​ទៀត។

ការ​ទទួល​ទាន​សាច់​មាន់ ជា​ទម្លាប់​ដែល​អ្នក​គួរ​តែ​ធ្វើ ព្រោះ​វា​ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម​ដែល​ស្បែក​ត្រូវ​ការ​ ដើម្បី​ប្រឆាំង​នឹង​ភាព​ចាស់។ យ៉ាង​ណា​គួរ​ទទួល​ទាន់​សាច់​មាន់​ស្ងោរ ជា​ជាង​សាច់​មាន់​បំពង ព្រោះ​វា​មិនមែន​ជាតិ​ខ្លាញ់​នាំ​ឲ្យ​ឡើង​ទម្ងន់។

២) សាច់​ត្រី

Ice_screenshot_20211205 152330

សាច់​ត្រី Salmon និង​ត្រី​មួយ​ចំនួន​ផ្សេង​ទៀត​គឺ ចាំ​បាច់​ណាស់​សម្រាប់​ស្រ្តី​ក្រោយ​អាយុ ៣០ ឆ្នាំ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន វីតាមីន សារធាតុ​រ៉ែ និង​អូមេហ្គា ៣ ល្អ​សម្រាប់​សុខភាព។

ជា​ពិសេស​ផ្នែក​នៃ​ស្បែក​របស់​ត្រី គឺ​មាន​កំហាប់​ខូឡាជែន​ខ្ពស់ រី​ឯ​ផ្នែក​ក្បាល​និង​ជើង មាន​បរិមាណ​ប្រូតេអ៊ីន​ជួយ​ប្រឆាំង​ភាព​ចាស់​ជាង​វ័យ។ ក្រៅ​ពី​នេះ​ក៏​មាន​ដូច​ជា​ខ្យង អយស្ទ័រ និង​អាហារ​សមុទ្រ​មួយ​ចំនួន​ផ្សេង​ទៀត ដែល​អ្នក​គួរ​មាន​ទម្លាប់​ទទួល​ទាន​ផង​ដែរ។

១) សាច់​គោ

សាច់​គោ​ជា​អាហារ​សម្បូរ​ជាតិ​ស័ង្កសី ជា​សមាសធាតុ​សំខាន់​របស់​រាងកាយ​ក្នុង​ការ​ផលិត​ខូឡាជែន។ លើស​ពី​នេះ​វា​ក៏​មាន​ផ្ទុក​អាស៊ីដ​អាមីណូ ដូច​ជា Glycine, Proline, Hydroxyproline ដែល​ចូលរួម​ជួយ​បង្កើត​ខូឡាជែន​ដូច​គ្នា។

សាច់គោ​ល្អ​ណាស់ សម្រាប់​ស្រ្តី​ដែល​មាន​សភាព​ស្លេកស្លាំង ដោយ​វា​ជួយ​ពង្រឹង​ទាំង​ថាមពល​រាងកាយ ផ្តល់​ឲ្យ​សុខភាព​ល្អ និង​ការពារ​ដំណើរការ​ចាស់​ជាង​វ័យ។

៣) ប្រភេទ​ផ្លែ​ឈើ​ជូរ

Ice_screenshot_20211205 152336

ដូច​ជា​ក្រូចឆ្មារ ក្រូច ក្រូចថ្លុង​ដែល​មាន​ផ្ទុក​វីតាមីន C ច្រើន ក៏​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ប្រូខូឡាជែន ហើយ​ក៏​ជួយ​ពង្រឹង​ភាព​ធន់​នៃ​រាងកាយ កាត់​បន្ថយ​ភាព​ចាស់​លើ​ស្បែក។

២) ផ្លែ​ល្ហុង

Ice_screenshot_20211205 152339

មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និង​សារធាតុ​រ៉ែ​ជា​ច្រើន ដែល​ជួយ​ដល់​សុខភាព។ វា​ក៏​មាន​វីតាមីន A, E កាល់ស្យូម អង់ស៊ីម​ជា​ច្រើន ជួយ​ប្រឆាំង​នឹង​ដំណើរការ​ភាព​ចាស់​នៃ​ស្បែក​យ៉ាង​មាន​ប្រសិទ្ធភាព។

១) ផ្លែ​ត្របែក

មាន​ផ្ទុក​ជាតិ​សរសៃ​ច្រើន វីតាមីន A, C ដែល​មាន​ប្រសិទ្ធភាព​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ប្រឆាំង​ភាព​ចាស់​ ហើយ​ក៏​ផ្តល់​នូវ​ជាតិ​ស័ង្កសី ទង់ដែន មាន​ឥទ្ធិពល​ជួយ​ដល់​ដំណើរការ​ផលិត​ខូឡាជែន​ក្នុង​រាងកាយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក