#មេរៀនសង្គមដែលសាលាមិនបានបង្រៀន《វិធីសម្គាល់បុគ្គលិកលក្ខណៈរបស់មនុស្ស》=> ជាមនុស្ស ឬជាខ្មោច? ប្រើ 8 វិធីសាស្ត្រនេះ នឹងលេចធាតុពិតចេញមកហើយ!
1 . 《ដឹងហើយ ធ្វើជាសួរ》៖ រឿងមួយហ្នឹង អ្នកបានដឹងការពិតច្បាស់ហើយ។ អ្នកធ្វើពុតជាមិនដឹងរឿង រួចហើយសួរទៅគេ ថាគេគិតយ៉ាងណា? យល់ឃើញបែបណា? ប្រសិនបើគេ ធ្វើពុតជាអត់ដឹងខ្យល់ គេចវេសមិនព្រមឆ្លើយ បានន័យថា បុគ្គលហ្នឹងមិនស្មោះត្រង់ អ្នកត្រូវតែប្រយ័ត្នបន្តិច!
2 . 《និយាយបើកចំហរត្រង់ៗ》៖ ប្រសិនបើគេមានតួនាទីទទួលខុសត្រូវរឿងហ្នឹង។ យើងសួរត្រង់ៗទៅកាន់គាត់ ចង់ដឹងពីអាកប្បកិរិយារបស់គាត់។ ប្រសិនបើគាត់ច្រាន់ចោលការទទួលខុសត្រូវរបស់គាត់ដាក់អ្នកដទៃ ឬប្រកែចមិនទទួលខុសត្រូវ អាចបញ្ជាក់បានថាគាត់ គឺជាបុគ្គលគ្មានទំនួលខុសត្រូវ មនុស្សបែបនេះ មិនអាចទុកចិត្តបានទេ។
3 . 《បន្លាយនុយស្ទូចត្រី》៖ បើចង់ដឹងថាបុគ្គលម្នាក់ហ្នឹងលោភលន់ឬអត់? ឱ្យគាត់នៅធ្វើការនៅកន្លែងដែលទាក់ទងនិងលុយកាក់ ហើយតាមដានដោយសំងាត់ពីទង្វើរបស់គាត់។ មនុស្សដែលលោភលន់ប្រាកដជាលេចកន្ទុយចេញមក។
4 . 《អង្គុយនៅកន្លែងចាំសត្វទន្សាយ》៖ ពេលស្រវឹងបញ្ចេញធាតុពិត។ មនុស្សម្នាក់ពេលដែលស្រវឹង ប្រាកដជាចេញសណ្តានពិតប្រាកដចេញមក ជាពិសេសនៅក្នុងវង្សផឹកស៊ីរបស់អ្នកស្និតនិងគេ។ យើងអាចសង្កេតមើលចរិតក្រោយស្រវឹងរបស់គេបាន។ ស្រីៗរើសប្តី គួរតែសាកល្បងចូលក្នុងវង់ស្រារបស់គេ គឺប្រាកដជាដឹងមុនមាត់ មាយាទពិតរបស់គេហើយ។ មិត្តភក្តិជុំវិញគេបែបណា? គេក៏បែបហ្នឹងដែរ?
5 . 《មិនរំជើបរំជួលនឹងការអូសទាញ》៖ សន្និដ្ឋានបុគ្គលម្នាក់មានគោលការឬអត់? សាកល្បងយកស្រីស្អាតមកទាក់ចិត្ត។មនុស្សម្នាក់ដែលមិនអាចគ្រប់គ្រងលើការអូសទាញបាន តើអ្នកហ៊ានប្រគល់កិវ្ចការធំឱ្យគេបានដែរ? អ្នកទុកចិត្តមនុស្សបែបហ្នឹងបានដែរ?
6 . 《ដាក់វិញ្ញាសារពិបាក》៖ ចង់ដឹងថាបុគ្គលម្នាក់អាចរ៉ាប់រងភារៈកិច្ចធ្ងន់បាន ឬមិនបាន។ អាចសាកល្បងឱ្យគេទៅធ្វើភារៈកិច្ចដែលពិបាកៗ។ ប្រសិនបើគាត់ជួបឧបសគ្គហើយរាថយ រអ៊ូ អ៊ីចឹង នៅពេលដែលសំខាន់បំផុតគាត់នឹងរត់ចោលជួរមិនខាន។
7 . 《បញ្ឆោតពស់ឱ្យចេញពីរូង》៖ បុគ្គលម្នាក់មានល្បិច ពុតត្បុតឬអត់? អាចយកគំនិតគុណធម៌ សច្ចៈធម៌និយាយសាកល្បងគាត់។ ហើយសង្កេតមើលទង្វើរ និងសម្តីគាត់និយាយ តើដូចគ្នាដែលឬទេ? បើមនុស្សម្នាក់សម្តីគ្រប់ម៉ាត់សុទ្ធតែ បុណ្យ បាប គុណធម៌ សច្ចៈធម៌ ប៉ុន្តែបែជាប្រព្រឹត្តទង្វើខុសពីសម្តី ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ អាចលេបបាត់ទាំងរោមក៏មិនទុក។ មនុស្សនឹងគឺមិនអាចទុកចិត្តបានទេ!
8 . 《សាកល្បងបញ្ឆេះកំហឹង》៖ ចង់សាល្បងប្រត្តិកម្មរបស់មនុស្សម្នាក់នៅក្រោមគំនាប សម្ពាធ យើងអាចបញ្ឆេះកំហឹងគាត់ ឬដាក់គំនាបគាត់។ ឆ្លងកាត់ការតាមដានការប្រត្តិកម្មរបស់គាត់ អ្នកដឹងហើយថា ចេញមកប្រលោកក្នុងសង្គម ត្រូវលាកល្បិចខ្លះ។