ចង់ឱ្យថ្ងៃមុខរស់ស្រួលទាំងខ្លួនឯង និងក្រុមគ្រួសារ អ្នកត្រូវតែចេះថែរក្សាវត្ថុទាំង ៣ នេះឱ្យបានល្អ ធានាថា ២ ឆ្នាំខាងមុខ អ្នកនឹងបានរឹងមាំ ព្រោះនេះគឺជាការបណ្ដាក់ទុនដ៏មានតម្លៃបំផុត ដែលនឹងអាចតបស្នងឱ្យអ្នកវិញនូវផលចំណេញទ្វេរដង។
១) ថែរក្សាសុខភាពបានល្អ៖ លុះត្រាតែអ្នកការពារសុខភាពរបស់អ្នកបានល្អ ទើបអ្នកអាចអភិវឌ្ឍអាជីព និងបង្កើនទ្រព្យសម្បត្តិបានកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយ តាមការពិតមនុស្សជាច្រើនប្រើសុខភាពរបស់ពួកគេដើម្បីរកលុយនៅក្នុងពាក់កណ្តាលដំបូងនៃជីវិត ហើយបន្ទាប់មកក៏ប្រើលុយដើម្បីទិញសុខភាព នៅក្នុងជីវិតចុងក្រោយ។ ពេលកើតជំងឺ គេដឹងថាប្រើសុខភាពដើម្បីបានលុយ វាមិនសមសោះហើយ។ ដូច្នេះហើយ អ្នកត្រូវតែថែរក្សាសុខភាពឱ្យបានល្អ នោះទ្រព្យសម្បត្តិនឹងកើនឡើង។
២) រក្សាទ្រព្យសម្បត្តិ ធានាស្ថិរភាព៖ រស់នៅលើលោកនេះ គ្មានអ្នកណាអាចរស់ដោយគ្មានលុយបានទេ។ លុយគឺជាលក្ខខណ្ឌសម្ភារៈសម្រាប់អត្ថិភាពរបស់មនុស្ស គឺជាទំនុកចិត្តនៅពេលប្រឈមមុខនឹងព្រឹត្តិការណ៍នានា ដែលជាកម្លាំងចិត្តសម្រាប់យើងឱ្យចាប់ផ្តើមឡើងវិញ។ លុយមិនមែនជាអ្វីគ្រប់យ៉ាងទេ ប៉ុន្តែបើគ្មានវា អ្នកនឹងត្រូវរស់នៅទាំងលំបាកវេទនា។ លុយគឺជាសន្តិសុខ ដែលជាត្រីវិស័យដ៏រឹងមាំនៅពេលប្រឈមមុខនឹងពិភពលោកដែលប្រែប្រួល។ ការរកលុយគឺជាសមត្ថភាព ការរក្សាលុយគឺជាភាពឆ្លាតវៃ ការប្រើប្រាស់លុយគឺជាទំនុកចិត្ត។ ពេលអ្នកមានប្រាក់សន្សំ អ្នកនឹងលែងខ្លាចអ្វីទាំងអស់។
៣) រក្សាភាពចាស់ទុំ បន្តអនាគត៖ ពេលវេលាកំពុងផ្លាស់ប្តូរឥតឈប់ឈរ។ ដើម្បីបន្តការផ្លាស់ប្តូរនៃពេលវេលា ការរៀនសូត្រ ការធ្វើបច្ចុប្បន្នភាព និងការច្នៃប្រឌិតគឺជាគន្លឹះដ៏មានតម្លៃបំផុត។ ការរក្សាស្ថានភាពជាសភាវគតិ ការប្រកួតប្រជែងខ្លួនឯងគឺជាសមត្ថភាព។ សម័យនេះផ្លាស់ប្តូររាល់វិនាទី រាល់នាទី។ មានតែការសិក្សា និងកែលម្អខ្លួនយើងឥតឈប់ឈរ ទើបយើងអាចបន្តការអភិវឌ្ឍនៃសម័យកាលបាន។ ជីវិតគឺជាដំណើរការនៃការរីកចម្រើនឥតឈប់ឈរ ការផ្លាស់ប្តូរ និងការច្នៃប្រឌិត។ ប្រសិនបើអ្នកបន្តបង្កើតការប្រកួតប្រជែងរបស់អ្នក នោះអ្នកនឹងជោគជ័យ៕