តោះ! សាកល្បងតេស្តមើលចិត្តវិញ្ញាណពិតរបស់អ្នក តាមរយៈរូបភាពបែបវិទ្យាសាស្ត្រមួយដែលអ្នកចាប់អារម្មណ៍បំផុត

រូបភាព Mandala គឺជាលទ្ធផលនៃការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយប្រើប្រាស់រចនាសម្ព័ន្ធនៃរូបភាពធរណីមាត្រមកបញ្ចូលគ្នា ជារូបភាពដែលមើលឃើញនឹងទាក់ទាញភ្នែក  បណ្តាលឱ្យការយល់ឃើញនៃគំនិតចូលទៅក្នុងស្នូលនៃរូបភាព ធ្វើឱ្យខួរក្បាលមានតុល្យភាពនិងងាយស្រួលធ្វើសមាធិ។

PicsArt_12 07 02.28.01

សូមប្រិយមិត្តរើសរូបភាព Mandela មួយដែលបងប្អូនចាប់អារម្មណ៍បំផុត ដើម្បីដឹងពីចិត្តវិញ្ញាណពិតរបស់ខ្លួន ។

រូបភាពទី 1៖ ចិត្តវិញ្ញាណនៃសេចក្តីល្អនិងសប្បុរស

PicsArt_12 07 02.29.22

រូបភាពតំណាងឲ្យភាពល្អ និងភាពសប្បុរស អ្នកចូលចិត្តរួមចំណែកដល់សង្គម ចូលចិត្តជួយអ្នកដទៃ និងជួយសង្គមដោយក្តីសង្ឃឹមថា នឹងធ្វើឱ្យពិភពលោកក្លាយជាកន្លែងប្រសើរជាងមុន។ បើទោះ​បី​ជា​គ្មាន​នរណា​មើល​ឃើញ​តម្លៃ​ តែអ្នកនឹងបន្តធ្វើដូច្នេះដរាបណាវាមិនបង្កបញ្ហាដល់ខ្លួនឯង ។

រូបភាពទី 2៖ ចិត្តវិញ្ញាណនៃភាពទាក់ទាញនិងភាពស្មោះត្រង់

PicsArt_12 07 02.29.36

តំណាងឲ្យភាពទាក់ទាញ និងភាពស្មោះត្រង់  អ្នកជាមនុស្សមានស្មារតីទទួលខុសត្រូវ ចូលចិត្តមើលថែអ្នកដទៃ មាន​ទំនុក​ចិត្តនិង​អាច​បំផុស​គំនិត​អ្នក​ដទៃឲ្យមានសង្ឃឹមជាថ្មីបាន ។  វាហាក់ដូចជាអ្នកមានពន្លឺត្រចះត្រចង់ពូកែទ្រឹស្តី ឲ្យតែពេលនិយាយម្តងៗតែងតែមានភាពទាក់ទាញណាស់ ។

រូបភាពទី 3 ៖ ចិត្តវិញ្ញាណនៃការគិត និងការយល់ចិត្តចំពោះអ្នកដទៃ

PicsArt_12 07 02.29.49

អ្នកគឺជាមនុស្សមានគំនិត តែងតែមានដំណោះស្រាយសម្រាប់ខ្លួនឯងជានិច្ច តែជាមនុស្សមានពិភពផ្ទាល់ខ្លួនខ្ពស់ ចូលចិត្តគិតធ្វើអ្វីតែម្នាក់ឯង មាន​ទំនោរ​គិត​តែ​ពី​ខ្លួន​ឯង​ច្រើន​ជាង​គិតពីរឿងអ្នក​ដទៃ។​ តែទោះ​ជា​យ៉ាង​ណា អ្នក​មាន​ទំនោរ​គិត​តែ​ពី​រឿង​ល្អ​ប៉ុណ្ណោះ ទោះបីជាពេលខ្លះគ្មាននរណាម្នាក់យល់ស្របជាមួយអ្នកក៏ដោយ។

រូបភាពទី 4៖ ចិត្តវិញ្ញាណនៃប្រាជ្ញានិងទស្សនវិជ្ជា

PicsArt_12 07 02.29.10

អ្នកក្រៅទំនងជាមិនសូវហ៊ានចូលទៅជិតអ្នកទេ ដោយសារតែអ្នកមើលទៅពិបាកយល់ ប៉ុន្តែអ្នកសប្បាយចិត្តព្រោះអ្នកគិតថា ការ​នៅ​ម្នាក់​ឯង​មាន​ឱកាស​ល្អ​ក្នុង​ការ​អភិវឌ្ឍ​គំនិត​ច្នៃ​ប្រឌិត​ ជាង​ការ​នៅ​ជាមួយ​ក្រុមមនុស្ស​អ៊ូអរ។ អ្នក​ជា​មនុស្ស​មាន​ញាណទី ៦ តែងតែដឹងជាមុនអំពីអ្វីដែលនឹងកើតឡើង មើលឃើញពិភពលោកទាំងផ្លូវភ្លឺ និងផ្លូវងងឹត មើលពិភពលោកដោយភាពជាក់ស្តែង ។

រូបភាពទី 5៖ ចិត្តវិញ្ញាណនៃទំនុកចិត្ត និងការគ្រប់គ្រង

PicsArt_12 07 02.30.20

អ្នកតែងតែពឹងផ្អែកលើខ្លួនឯង ប្រកាន់ខ្ជាប់នូវគំនិតខ្លួនទីពឹងខ្លួន ជឿជាក់លើខ្លួនឯងតែប៉ុណ្ណោះ ហើយដឹងច្បាស់ពីចំណុចខ្លាំងរបស់ខ្លួនឯង ដឹងពីអ្វីដែលខ្លួនចង់បាន ហើយ​មិន​ខ្លាច​ក្នុង​ការ​រក​វិធី​ដើម្បី​ទៅឲ្យដល់គោលដៅនោះទេ ហើយអ្វីដែលអ្នកចង់បានពីអ្នកដទៃ គឺភាពស្មោះត្រង់និងមិនបោកប្រាស់គ្នាទៅវិញទៅមក។

រូបភាពទី 6៖ ចិត្តវិញ្ញាណនៃភាពខ្ពង់ខ្ពស់ និងឈ្លាសវៃ

PicsArt_12 07 02.30.03

អ្នក​ជាមនុស្សមានអធ្យាស្រ័យល្អ ឆាប់ស្និទ្ធស្នាលជាមួយអ្នកក្រៅយ៉ាងងាយ អ្នកតែងតែមានមិត្តភក្តិច្រើន គ្រប់គ្នាដែលនៅក្បែរច្រើនតែមានអារម្មណ៍មានសេចក្ដីសុខ នោះដោយសារអ្នកតែងតែកែលម្អខ្លួនឯង ចង់រក្សាខ្លួនឲ្យក្លាយជាចំណុចចាប់អារម្មណ៍របស់អ្នកដទៃ ចង់ឲ្យគេស្រឡាញ់ បើទោះបីជាមានមនុស្សស្អប់អ្នកក៏ដោយ ក៏អ្នកនៅតែមានអធ្យាស្រ័យល្អជាមួយអ្នកនោះដដែល ព្រោះអ្នកគិតថាភាពល្អនឹងអាចយកឈ្នះគ្រប់យ៉ាង ៕

ប្រភព៖ Knongsrok