មនុស្សស្រីមានលក្ខណៈសម្បត្តិទាំង ៣ ជីវិតរុងរឿងចម្រុងចម្រើន សំណាងច្រើនពេលចាស់ទៅ

មនុស្សស្រីមិនថាអ្នកឈានដល់វ័យណាទេ ត្រុវតែរក្សាអាកប្បកិរិយាទាំង ៣ នេះឱ្យបានល្អ ជីវិតអ្នកនឹងរុងរឿងមានតែលាភសំណាង ពរជ័យ ចាស់ទៅសោយសុខស្រណុកស្រួល។

Cover Copy

១) ឧស្សាហ៍ព្យាយាម ចេះសន្សំសំចៃ៖ ក្នុង​ជីវិត​មនុស្ស​ស្រី​ភាគ​ច្រើនតែងចង់បានម្រាមដៃស្រឡូន ទុកក្រចកចែថៗ ដើម្បី​ជួយលើកសម្រស់។ ប៉ុន្តែ​មនុស្សស្រីអ្នកត្រូវដឹងថា ចង់ចាស់ទៅសោយសុខ អ្នកត្រូវព្រមហត់ ត្រូវចេះឧស្សាហ៍ព្យាយាមតាំងពីក្មេង​។ ជាការពិត ស្ត្រីដែលសំណាងពេលចាស់ ច្រើនតែហត់នឿយពីក្មេង ត្រូវខិតខំណាស់ សន្សំសំចៃណាស់ ទាំងការងារក្នុងផ្ទះ ក្រៅផ្ទះ ធ្វើការរកលុយមិនខ្លាចហត់ ទើបចាស់ទៅសោយសុខទ្រព្យសំណាង។

027b49cbe705fd26012d646229bacce8

-->

២) កុំមាត់ច្រើនប៉ប៉ាច់ប៉ប៉ោច៖ ការនិយាយលេង គឺជាការបង្កើនទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ប៉ុន្តែការនិយាយច្រើនពេក នឹងនាំទុក្ខដាក់ខ្លួន។ ជាពិសេសមនុស្សស្រី គប្បីស្ងៀមស្ងាត់ កុំមាត់ប៉ប៉ាច់ប៉ប៉ោច និយាយច្រលនអត់ប្រយោជន៍ ធ្លោយដល់អ្នកនិយាយដើមគេ វាមិនល្អទេ។ ស្ត្រីឆ្លាតនិយាយតិច ប៉ុន្តែញញឹម និងចេះស្តាប់អ្នកដទៃឱ្យបានច្រលន។ អ្នកគួរតែដឹងពីអ្វីដែលត្រូវនិយាយ និងអ្វីដែលត្រូវនៅស្ងៀមស្ងាត់។

022303e79554028c95850bf9a63522e1

៣) ត្រូវឆ្លាត កុំដេកចាំសំណាង៖ មនុស្សស្រីដែលឆ្លាត ជឿលើការខំប្រឹង និងសមត្ថភាព ភាពឆ្លាតវៃរបស់ខ្លួនឯង មិនមែនពឹងលើជំនឿ ដេកចាំសំណាងនោះឡើយ។ មានតែភាពឆ្លាតវៃ និងការខំប្រឹងជាក់ស្ដែងប៉ុណ្ណោះ ដែលជួយឱ្យអ្នករស់ស្រួលពេលចាស់ទៅ៕