១០ថ្ងៃដំបូងដើមខែមិនា! អ្នកកើតឆ្នាំទាំង ៣ នេះ ឱកាសមាស ចៀសមិនផុតពីសំណាងស្ដុកស្ដម្ភនោះឡើយ

ហោរាសាស្រ្ត​ក្នុងរយៈពេល ​១០ ​ថ្ងៃ​ដំបូង​នៃ​ខែ​មិនា អ្នកដែលកើតក្នុង​ឆ្នាំ​ទាំង ៣ នេះ​នឹង​នាំ​មក​នូវ​ទ្រព្យ​សម្បត្តិ ភាព​ចម្រុង​ចម្រើន និង​ប្រកប​ដោយ​ថាមពលដ៏អស្ចារ្យ។

Cover

១. ឆ្នាំរកា

យោងតាមហោរាសាស្ត្រទាំង ១២ នេះ អ្នកដែលកើតក្នុងឆ្នាំរកា ជាមនុស្សមានចំណេះដឹង ឧស្សាហ៍ព្យាយាម និងសកម្ម។ ពួកគេ​ក៏​ជា​មនុស្ស​ចេះ​រាប់អាន​មនុស្ស ចេះ​និយាយ​ស្ដី មិន​ប្រមាថ​អ្នក​ដទៃឡើយ។ អ្នក​កើត​ឆ្នាំ​រកា ក៏ជាមនុស្សដែលពូកែ​សង្កេត​ពាក្យ​សម្ដី និង​ទង្វើ​របស់​អ្នក​ដទៃ។ ពួកគេតែងតែវិនិច្ឆ័យមនុស្សយ៉ាងត្រឹមត្រូវ ហើយស្វែងរកតែមនុស្សល្អដើម្បីសេពគប់តែប៉ុណ្ណោះ។

ក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែមិនា អ្នកដែលកើតក្នុងឆ្នាំរកានឹងមានសំណាងល្អ ភាពរុងរឿងក៏កាន់តែកើនឡើង។ តាមរយៈការឡើងចុះ និងការលំបាកជាច្រើន មនុស្សឆ្នាំនេះកាន់តែមានភាពខ្ជាប់ខ្ជួនក្នុងការងារ។ ទេពកោសល្យរបស់ពួកគេត្រូវបានទទួលស្គាល់ដោយថ្នាក់លើ។ អតិថិជនក៏ពេញចិត្តនឹងសេវាកម្មរបស់ពួកគេផងដែរ។

ទន្ទឹម​នឹង​នេះ អ្នកឆ្នាំទាំងនេះក៏​ទទួល​បាន​ដំណឹង​ល្អ​មិន​នឹក​ស្មាន​ដល់​ក្នុង​ការងារ​ផង​ដែរ។ វាអាចជាដំណឹងល្អអំពីការដំឡើងប្រាក់ខែ ឬប្រាក់រង្វាន់ដែលអ្នកមិនបានរំពឹងទុក។ បើ​អ្នក​ធ្វើ​ការ​ដើម្បី​បាន​ប្រាក់​ខែ អ្នកឆ្នាំមាន់តែង​មាន​គំនិត​ល្អៗ​ក្នុង​ការ​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ។ លើសពីនេះ អ្នកដែលកើតក្នុងឆ្នាំរកា ក៏មានអារម្មណ៍រំភើប និងមានកម្លាំងចិត្តបន្ថែមទៀត ដើម្បីបន្តក្តីសុបិន។

១

២. ឆ្នាំច

យោងតាមហោរាសាស្ត្រនៃឆ្នាំទាំង ១២ នេះ អ្នកដែលកើតក្នុងឆ្នាំច ជាមនុស្សមានចិត្តសប្បុរស ស្មោះត្រង់ រួសរាយរាក់ទាក់ សកម្ម ហើយក៏ពូកែនិយាយលេងសើចផងដែរ។ អ្នកកើត​ក្នុង​ឆ្នាំ​នេះ​ច្រើន​តែ​ជាមនុស្សនិយាយ​ត្រង់​ៗ មិនចេះលាក់បាំង បញ្ឆិតបញ្ឆៀង ដៀមដាមច្រើនទេ។ ពេលខ្លះ សម្ដីរបស់ពួកគេពិទជាចាក់ដោតអ្នកស្ដាប់ខ្លាំងពិតមែន។ អ្នក​កើត​ឆ្នាំ​ចក៏ជាមនុស្សដែល​មាន​ចិត្ត​អាណិត​អាសូរ ចេះ​ចិត្ត​ជួយដល់គេឯង​ពេល​ឃើញ​អ្នក​ដទៃ​មាន​បញ្ហា។

ក្នុងរយៈពេល ​១០ ​ថ្ងៃ​ដំបូង​នៃ​ខែ​មិនា អ្នក​កើត​ឆ្នាំ​ច​នឹង​មាន​លាភ​សំណាង​ច្រើន។ ជីវិតរបស់អ្នកគឺគួរឱ្យចាប់អារម្មណ៍ជាងការគិត។ នៅកន្លែងធ្វើការ អ្នកក៏នឹងទទួលបានគម្រោងកាន់តែច្រើន ឱកាសការងារបន្ថែម និងការផ្លាស់ប្តូរការងាយក៏រឹតតែប្រសើរ។ លើសពីនេះទៀត អ្នកក៏មិនគួរស្ទាក់ស្ទើរក្នុងការទទួលយកវគ្គសិក្សា ដើម្បីបង្កើនគុណវុឌ្ឍិរបស់អ្នកនោះដែរ។

អ្នកដែលកើតក្នុងឆ្នាំច ត្រូវចាំថា ការប្រឹងប្រែងគឺជាមូលដ្ឋានគ្រឹះ ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ។ បន្ថែមពីនេះ ដោយសារការខិតខំប្រឹងប្រែង អ្នកឆ្នាំនេះក៏អាចបង្កើនប្រាក់ចំណូលផ្ទាល់ខ្លួន និងពង្រីកការរំពឹងទុក។ អ្នក​កើត​ឆ្នាំ​ច​ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា​ នឹង​មាន​ប្រាក់​ចំណូល​ច្រើន​ និង​ស្វាគមន៍​សម្រាប់បុណ្យចូលឆ្នាំចិនយ៉ាងរីករាយ​។

២

៣. ឆ្នាំវក

យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ រាសី អ្នកកើតឆ្នាំស្វាជាមនុស្សដែលពូកែរកស៊ី។ មនុស្សទាំងនេះ​មាន​ទំនាក់ទំនង​សង្គម​ទូលំទូលាយ ហើយ​ជាពិសេស​ផ្តល់​តម្លៃ​ដល់​ទំនាក់ទំនង​គ្រួសារ។ ពួកគេជឿថាទំនាក់ទំនង គឺជាធនធានដែលមិនអាចកាត់ថ្លៃបានក្នុងជីវិត។ មិន​ដូច​រូបរាង​ទន់ភ្លន់ និង​ស្រទន់​ទេ មនុស្ស​ឆ្នាំ​នេះ​ពិត​ជា​មាន​ភាព​រឹង​មាំ និង​ធន់​ខ្លាំង​ណាស់។

ហោរាសាស្ត្រ​បាន​ឱ្យ​ដឹង​ថា ក្នុងរយៈពេល ​១០ ​ថ្ងៃ​ដំបូង​នៃ​ខែ​មិនា អ្នក​កើត​ឆ្នាំ​ស្វា​នឹង​មាន​លាភ​សំណាង​ច្រើន និង​បើក​ឱកាស​ថ្មី​ក្នុង​អាជីព​ការងារ។ ផ្លូវអាជីពរបស់ពួកគេមានស្ថិរភាព។ យ៉ាងណា ចំពោះការខិតខំប្រឹងប្រែងមិនចេះនឿយហត់ អ្នកឆ្នាំនេះសម្រេចបាននូវគោលដៅដែលបានកំណត់របស់វា។ អ្នក​ប្រកប​របរ​រកស៊ី នឹងអាចលក់ដូរបានក្នុងតម្លៃ​ខ្ពស់ ដើមទុន​១ ចំណេញ​៤​។ អ្នកដែលទៅឆ្ងាយក៏នាំលទ្ធផលមកផ្ទះដែរ។ ហោរាសាស្ត្រ​និយាយ​ថា ក្នុង​អំឡុង​ពេល​នេះ អ្នក​កើត​ឆ្នាំ​ស្វា នឹង​មាន​ជីវភាព​ធូរធារ និង​មាន​លាភ​ចូល​ឆ្នាំ​ថ្មី៕