តេស្តរកសំណាងក្នុងរឿងស្នេហា! ក្នុងរយៈ៧ថ្ងៃទៀត តើស្នេហារបស់អ្នកនឹងមានសំណាង ឬមានការផ្លាស់ប្ដូរបែបណាខ្លះ?

ជ្រើសរើសដំរីនាំសំណាង ដើម្បីដឹងថា រយៈពេល៧ថ្ងៃទៀតនេះ តើជីវិតស្នេហារបស់អ្នកនឹងទទួលបានលាភសំណាងអ្វីខ្លះ? ហើយនឹងមានការផ្លាស់ប្ដូរបែបណាខ្លះ?

Screen Shot 2021 06 28 At 9.57.43 PM

1. ដំរីនាំសំណាងទី 1

ដំរីនេះតំណាងឱ្យក្តីសុបិន និងការចាប់ផ្តើមថ្មី។ អ្នកជាមនុស្សម្នាក់ដែលមានអាកប្បកិរិយាវិជ្ជមាន មានភាពសាមញ្ញ ភាពបើកចំហ ភាពស្មោះត្រង់ និងសេរីភាព។ អ្នកក៏មានបេះដូងឆាប់រំជើបរំជួល និងបរិសុទ្ធផងដែរ។ ប្រសិនបើអ្នកនៅលីវ អ្នកទំនងជានឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ក្នុងរយៈពេល ៧ ថ្ងៃខាងមុខ។

ទោះយ៉ាងណា អ្នកគួរតែប្រយ័ត្នកុំឱ្យដល់ថ្នាក់ងប់ថល់ លែងដឹងអ្វី ពេលនិយាយពីស្នេហា ចូរស្តាប់យោបល់របស់គ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នក ដើម្បីធ្វើការជ្រើសរើសឱ្យបានត្រឹមត្រូវបំផុត។

ប្រសិនបើអ្នកមានគូស្នេហ៍រួចហើយ ទំនាក់ទំនងរវាងអ្នកទាំងពីរនឹងមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ អ្នក និងដៃគូរបស់អ្នកមានចក្ខុវិស័យតែមួយ ហើយតែងតែខិតខំស្វែងយល់ពីគ្នាទៅវិញទៅមក និងចេះអត់អោនឱ្យគ្នាទៅវិញទៅមក។ អាចនិយាយបានថា អនាគតដ៏ជោគជ័យមួយកំពុងរង់ចាំពួកគេទាំងពីរ។

2. ដំរីនាំសំណាងទី 2

អ្នកគឺជាមនុស្សដែលមានគំនិតជាក់ស្តែង និងបើកចំហ។ អ្នកមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនឯង ហើយអ្នកពេញចិត្តនឹងជីវិតបច្ចុប្បន្នរបស់អ្នកយ៉ាងខ្លាំង។ ប្រសិនបើអ្នកនៅលីវ ជីវិតស្នេហារបស់អ្នកក្នុងរយៈពេល ៧ ថ្ងៃខាងមុខ នឹងមានឱកាសរីកចម្រើន។ អ្នកនឹងផ្តាច់ខ្លួនចេញពីសង្វៀនអតីតកាលបន្តិចម្តងៗ ហើយចាប់ផ្តើមមើលឃើញអ្វីៗនៅក្នុងពន្លឺវិជ្ជមានថែមទៀត។

អ្នកជឿលើអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក ហើយលែងប្រកាន់ពាក្យផ្អែមល្ហែមរបស់មនុស្សម្នាក់ទៀត។ អ្នកទទួលបានសេរីភាពខាងអារម្មណ៍ និងខាងវិញ្ញាណបន្តិចម្តង ៗ ។ ប្រសិនបើអ្នកមានគូស្នេហ៍រួចហើយ អ្នកនឹងពិនិត្យមើលទំនាក់ទំនងរបស់អ្នកជាមួយមនុស្សនោះនៅសប្តាហ៍ក្រោយ។ អ្នកទាំងពីរបានឆ្លងកាត់ពេលវេលាដ៏លំបាកជាមួយគ្នា វាដល់ពេលដែលត្រូវធ្វើការសម្រេចចិត្ត ថាតើត្រូវបែកបាក់ ឬបន្តដំណើរទៅមុខទៀត។

3. ដំរីនាំសំណាងទី 3

អ្នកគឺជាមនុស្សដែលទាក់ទាញការចាប់អារម្មណ៍ខ្លាំងចំពោះភេទផ្ទុយ។ អ្នកជាមនុស្សសុភាពរាបសារ មានជំនាញពិតប្រាកដ ហើយតែងតែលេចធ្លោនៅចំណោមក្រុមមនុស្សមានមុខមាត់ផងដែរ។ ប្រសិនបើអ្នកនៅលីវ ក្នុងសប្តាហ៍ខាងមុខនេះ ជីវិតស្នេហារបស់អ្នកនឹងកាន់តែប្រសើរឡើង។ អ្នកនឹងទាក់ទាញមនុស្សភេទផ្ទុយជាច្រើន ឱ្យស្គាល់អ្នក និងចាប់អារម្មណ៍ចំពោះអ្នក។

គូព្រេងពីអតីតកាលរបស់អ្នក ក៏អាចស្ថិតនៅក្នុងចំណោមពួកគេដែរ ដូច្នេះកុំខកខានឱកាសនេះ។ ប្រសិនបើអ្នកមានគូស្នេហ៍រួចហើយ ភាពទន់ភ្លន់ និងភាពជាស្ត្រីរបស់អ្នកនឹងផ្តល់នូវអារម្មណ៍កក់ក្តៅដល់មនុស្សម្នាក់នោះ។ ដៃគូរបស់អ្នក នឹងរឹតតែស្រឡាញ់អ្នកខ្លាំងឡើង ហើយអារម្មណ៍របស់ពួកគេចំពោះអ្នកគឺស្មោះត្រង់ឥតងាករេ។

4. ដំរីនាំសំណាងទី 4

ប្រសិនបើអ្នកនៅលីវ អ្នកប្រហែលជាបានឆ្លងកាត់ទំនាក់ទំនងមិនល្អ ដែលបាននាំមកនូវការខូចខាតដែលមិនអាចកាត់ផ្តាច់បាន។ អ្នកកំពុងរៀនបោះបង់ចោលអតីតកាល ហើយកែតម្រូវអារម្មណ៍របស់អ្នក។ នៅសប្តាហ៍ខាងមុខនេះ ជីវិតស្នេហារបស់អ្នកមិនល្អប៉ុន្មានទេ អ្នកស្ទើរតែមិនអាចរកឃើញជោគវាសនារបស់អ្នកក្នុងអំឡុងពេលនេះ។

ប្រសិនបើអ្នកមានគូស្នេហ៍រួចហើយ ទំនាក់ទំនងរបស់អ្នកនឹងមានបញ្ហាជាច្រើន។ អ្នកនឹងត្រូវសម្រេចចិត្តថា តើត្រូវបញ្ចប់ ឬបន្តទំនាក់ទំនងបច្ចុប្បន្នរបស់អ្នក។ ស្តាប់បេះដូងរបស់អ្នក ដើម្បីធ្វើការសម្រេចចិត្តល្អបំផុត៕

ប្រភព ៖ Emdep / Knongsrok