EMO COMPOSER / COME BACK បើកឆាកដំបូងនៅ WIP Zone

គ្រាន់តែឭឈ្មោះ Emo Composer ប្រិយមិត្តជាបានស្គាល់ហើយថាលោកគឺជាអ្នកនិពន្ធបទភ្លេងមួយរូបដ៏ល្បី ដែលបានកសាងស្នាដៃផលិតបទឱ្យតារាល្បីៗមួយចំនួន រហូតកក្រើកលើវិស័យសិល្ប:។

Photo_2024 02 16 19.22.54

មិនត្រឹមតែជោគជ័យលើការនិពន្ធបទភ្លេងទេ តែលោក Emo ក៏ជាអ្នកចម្រៀងមួយរូបដ៏ល្បីផងដែរ ដោយកន្លងមកលោកក៏ធ្លាប់​បាន​បញ្ចេញបទនិពន្ធ​ផ្ទាល់ខ្លួន និងច្រៀងដោយផ្ទាល់ ដែលសុទ្ធសឹងតែជាបទល្បីដូចជា បទ «លេី​លោក​នេះ ​មាន​មនុស្ស​ស្មោះ​ទេ​» «ខ្ញុំ​ចង់​ធ្វើ​ជា​មនុស្ស ​គ្មាន​បេះដូង​» «ស្រលាញ់​អូន​ត្រង់​ឆ្នាស់​» និង បទ «ខ្ញុំ​ជា​ប្រុស​ទេចា​» ជាដើម។

2024 02 16 19.22.03

បន្ទាប់ពីបាត់មុខមួយរយ:ដោយសារតែមមាញឹកផលិតបទចម្រៀង នោះ ពេលនេះលោក Emo Composer បានត្រលប់មកឆាកតន្ត្រីម្តងទៀតហើយ ដោយការបើកឆាកសម្តែងដំបូងរបស់លោកគឺនៅផាប់ដ៏ល្បីមួយកន្លែង WIP Zone នៅថ្ងៃសៅរ៍ ទី17 ខែកុម្ភ: ឆ្នាំ2024 ចាប់ពីម៉ោង 𝟔:𝟑𝟎 យប់តទៅ។

ពិតជាឱកាសដ៏សប្បាយរីករាយ ដោយប្រិយមិត្តអ្នកគាំទ្ររបស់លោកនឹងអាចជួបការសម្តែងផ្ទាល់របស់លោក Emo Composer បានហើយនៅ WIP Zone ហើយដើម្បីកុំឱ្យឱកាសដ៏ល្អនេះរំលងផុត លោកអ្នកអាចធ្វើការកក់តុជាមុនតាមរយ: លេខទូរស័ព្ទ​ 𝟎𝟔𝟏-𝟖𝟖𝟓-𝟏𝟖𝟖 | 𝟎𝟕𝟔-𝟐𝟐𝟐𝟐-𝟑𝟗𝟔 ៕

2024 02 16 19.21.56

2024 02 16 19.21.52

2024 02 16 19.21.49