ប្រយ័ត្នមាត់ ប្រយ័ត្នសម្ដី អ្នកឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ខាងមុខ ប្រយ័ត្ននាំទុក្ខនាំគ្រោះដាក់ខ្លួន កុំនិយាយ ឬធ្វើអ្វីផ្ដេសផ្ដាស

ក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ជាឆ្នាំល្អ តែក៏អាចជាឆ្នាំគ្រោះសម្រាប់ម្ចាស់ឆ្នាំទាំង ៣ បើអ្នកមិនចេះគ្រប់គ្រងមាត់ គ្រប់គ្រងសម្ដីខ្លួនឯងទេ អាចនឹងមានបញ្ហា ​គ្រោះថ្នាក់ធំ ដូច្នេះហើយ កុំធ្វេសប្រហែសឱ្យសោះ។

Cover Copy

១) ឆ្នាំរកា៖ អ្នកដែលកើតក្នុងឆ្នាំរកា ត្រូវបានគេស្គាល់ថា ជាមនុស្សមានភាពស្មោះត្រង់ ចិត្តល្អ និងឥតខ្ចោះ។ ពួកគេជាមនុស្សដែលចូលចិត្តភាពច្បាស់លាស់ និងតម្លាភាពក្នុងអ្វីៗគ្រប់យ៉ាង ហើយមិនខ្លាចក្នុងការបញ្ចេញមតិទេ ទោះបីជាពេលខ្លះវាធ្វើឱ្យពួកគេមើលទៅត្រង់ពេក ឬរិះគន់អ្នកដទៃក៏ដោយ។ មនុស្ស​ឆ្នាំនេះ​ពូកែ​និយាយ ហើយ​ច្រើនតែ​ក្លាយជា​ចំណុចកណ្តាល​នៃ​រាល់​ការសន្ទនា​។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះពួកគេនិយាយត្រង់ពេក និយាយដោយមិនគិត ងាយធ្វើឱ្យអ្នកដទៃឈឺចាប់។ ហេតុនេះអ្នកឆ្នាំមាន់​ត្រូវ​រៀន​ទប់មាត់ ទប់ចិត្ត​ខ្លួន​ឯង និយាយ​កាន់តែតិចកាន់តែល្អ ហើយមុននឹងនិយាយអ្វី ត្រូវគិតឱ្យច្បាស់ កុំនិយាយផ្ដេសផ្ដាស ប្រយ័ត្នគ្រោះព្រោះតែមាត់។

6a4d73797684da2f600c767a4deabc77

២) ឆ្នាំវក៖ អ្នក​កើត​ឆ្នាំ​ស្វា ជាមនុស្សមាន​ភាព​ស្វាហាប់ ឆ្លាត និង​ប៉ិនប្រសប់។ ពួកគេមានភាពលេចធ្លោជាមួយនឹងសមត្ថភាពក្នុងការសម្របខ្លួនបានយ៉ាងឆាប់រហ័ស និងអាចបត់បែនបានគ្រប់ស្ថានភាពទាំងអស់។ មនុស្សដែលកើតឆ្នាំនេះ មានភាពវៃឆ្លាត និងមានប្រាជ្ញា ប៉ុន្តែពេលខ្លះពួកគេនិយាយច្រើនពេកពេក ជាហេតុធ្វើឱ្យពេលខ្លះ ពួកគេភ្លេចខ្លួន និយាយមិនគិត រាល់សម្ដី នឹងក្លាយជាការប្រមាថ ឬភាពព្រហើន។ ជារឿយៗ ពួកគេមិនបានដឹងថា ពួកគេបាននិយាយអ្វីដោយអចេតនា ដែលធ្វើឱ្យអ្នកដទៃតូចចិត្តនោះទេ។ សម្រាប់មនុស្សដែលកើតក្នុងឆ្នាំស្វា ការរៀនអត់ធ្មត់ និងស្តាប់គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីចៀសវាងការយល់ខុស។

B45c0d3a9ea944f3e107374bb0b48772

៣) ឆ្នាំច៖ អ្នកកើតឆ្នាំឆ្កែគឺជាមនុស្សត្រង់ហើយតែងតែចង់ការពារអ្វីដែលត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ភាពម៉ឺងម៉ាត់នេះជួនកាលធ្វើឱ្យពួកគេនិយាយអ្វីដែលហួសហេតុ ក្រិតក្រមខ្លាំងពេក ដែលអាចបង្កជាជម្លោះបានយ៉ាងងាយ។ ពួកគេ​ត្រូវ​រៀន​និយាយ​ឱ្យ​បាន​ស៊ីជម្រៅ ហើយ​ជួនកាល​នៅ​ស្ងៀម​ដើម្បី​កុំ​ឱ្យ​អ្នកដទៃ​ឈឺចាប់។ ដំបូន្មាននេះគឺថា មិនថាអ្នកជានិស្ស័យណាទេ ត្រូវតែចងចាំជានិច្ចថា "ភាពស្ងៀមស្ងាត់គឺជាមាស" ដើម្បីរក្សាសន្តិភាព និងចៀសវាងបញ្ហាដែលមិនចាំបាច់៕

2d60b2d291328359ad93a8cb2b081fc0