១. ការងារលំបាក៖ កុំជឿលើសំណាង ត្រូវជឿលើការខិតខំ។ ចង់ជោគជ័យធំ កុំលេងផ្លូវកាត់ ភាពស្ថិតស្ថេរ តែងបានមកដោយសារតែភាពលំបាកដែលយើងបានជម្នះក្នុងជីវិត មនុស្សឆ្លងកាត់បញ្ហា ការលំបាក ទើបដឹងពីតម្លៃនៃការតស៊ូពុះពារ។
២. អត់ធ្មត់៖ បើអ្នកមិនចេះអត់ធ្មត់ អ្នកនឹងចាញ់គ្រប់យ៉ាង។ ជីវិតនឹងជួបបញ្ហា ការលំបាកពីមួយដំណាក់កាល ទៅមួយដំណាក់កាល ហើយវានឹងកាន់តែលំបាកបន្តិចម្ដងៗ ដែលជាហេតុទាមទារឱ្យមនុស្សយើង ត្រូវតែអត់ធ្មត់ តែមនុស្សភាគច្រើនបោះបង់នៅដំណាក់កាលទីមួយ គឺដំណាក់កាលដែលទើបតែចាប់ផ្ដើម។
៣. ការលះបង់៖ បើអ្នកមិនលះបង់ដើម្បីអ្វីដែលអ្នកចង់បានទេ អ្វីដែលអ្នកចង់បាននឹងក្លាយជាការលះបង់។ អ្វីគ្រប់យ៉ាងមានតម្លៃរបស់វា។ សំណួរសួរថា តើអ្នកបានត្រៀមខ្លួនរួចហើយឬនៅក្នុងការចំណាយវាសម្រាប់ជីវិតដែលអ្នកប្រាថ្នា?
៤. ការសម្រប ឬភាពស៊ីសង្វាក់៖ ភាពស៊ីសង្វាក់គ្នា គឺជាអ្វីដែលបំប្លែងជាមធ្យមទៅជាឧត្តមភាព។ បើគ្មានភាពស៊ីសង្វាក់គ្នាទេ អ្នកនឹងមិនអាចទទួលបានភាពជោគជ័យធំជាងនេះឡើយ។
៥. វិន័យ ច្បាប់ទម្លាប់៖ ការលើកទឹកចិត្តធ្វើឱ្យអ្នកឈានទៅមុខ ប៉ុន្តែការប្រៀនប្រដៅ ការដែលមានវិន័យ ច្បាប់ទម្លាប់ត្រឹមត្រូវនឹងធ្វើឱ្យអ្នកកាន់តែរីកចម្រើន។ មានពេលខ្លះ ជាមួយនឹងការងារខ្លះ អ្នកអាចនឹងមិនមានអារម្មណ៍ មិនមានកម្លាំងនឹងធ្វើវាទេ ប៉ុន្តែ វិន័យ ច្បាប់ទម្លាប់ គឺជាអ្នកសង្កត់អ្នកឱ្យមានទំនួលខុសត្រូវ ក្នុងការធ្វើកិច្ចការងារ ដោយមិនអាចទុកចោលបានឡើយ។
៦. ទំនុកចិត្តលើខ្លួនឯង៖ ទំនុកចិត្តគឺជាកម្លាំងជម្រុញដ៏ខ្លាំងមួយ ដែលជួយឱ្យយើងខិតខំប្រឹងប្រែងបន្ត ជាមួយនឹងការដុសខាត់ មិនខ្លាចរអា មិនរារែក និងមិនបោះបង់ចោល ព្រោះយើងមានទំនុកចិត្ត យើងចេះលើកទឹកចិត្តដល់ខ្លួនឯង ជឿជាក់ថា ខ្លួនឯងអាចធ្វើបាន៕