មនុស្សដែលមើលទៅខ្សោយបញ្ញា មិនសូវជាឆ្លាតរវាសរវៃ ដ្បិតថាជាចំណុចខ្វះខាតរបស់ពួកគាត់ ប៉ុន្តែមនុស្សទាំងនេះ បែរជាទទួលបានពរជ័យច្រើន ជីវិតរបស់ពួកគេពោរពេញដោយលាភសំណាង មិនមានសម្ពាធច្រើនដូចអ្នកផ្សេងឡើយ ហើយនេះគឺជាជោគជ័យទាំង ៧ ចំណុច ដែលមនុស្សទាំងនេះទទួលបាន។
១. ពួកគេមិនខ្វល់ច្រើនអំពីចំណាត់ថ្នាក់សិក្សាទេ
សម្រាប់អ្នកសិក្សាខ្សោយ ការបង្ហាញពីភាពជោគជ័យរបស់ពួកគេ ជាមួយនឹងពិន្ទុគឺមិនចាំបាច់ទេ។ នៅពេលបន្តគោលដៅ ជំនួសឱ្យការយកចិត្តទុកដាក់លើអាកប្បកិរិយារបស់អ្នកដទៃ ពួកគេយកចិត្តទុកដាក់ចំពោះលទ្ធផលដែលពួកគេសម្រេចបានតែប៉ុណ្ណោះ។
២. ពួកគេមិនចាំបាច់ប្រឹងប្រែងដើម្បីធ្វើឱ្យបានល្អនោះទេ។
សម្រាប់សិស្សល្អ ការធ្វើឱ្យមានចំណាប់អារម្មណ៍លើគ្រូ គឺមានសារៈសំខាន់ខ្លាំងណាស់។ ប៉ុន្តែសម្រាប់អ្នករៀនខ្សោយ ពួកគេមិនចាំបាច់ព្យាយាមធ្វើឱ្យនរណាម្នាក់ចាប់អារម្មណ៍នោះទេ គ្រាន់តែសម្រេចគោលដៅរបស់ពួកគេបានល្អ គឺគ្រប់គ្រាន់ហើយ។
៣. ពួកគេមិនធ្វើអ្វីគ្រប់យ៉ាងតែម្នាក់ឯងទេ
សិស្សល្អតែងតែសិក្សាតែម្នាក់ឯង និងគ្រប់គ្រងអ្វីៗគ្រប់យ៉ាងតែម្នាក់ឯង។ ប៉ុន្តែសម្រាប់អ្នកសិក្សាខ្សោយ ពួកគេតែងតែស្វែងរកវិធីដើម្បីឱ្យអ្នកដទៃជួយពួកគេសម្រេចបាននូវអ្វីដែលពួកគេចង់បាន។ បែបនេះ ក៏នឹងជួយឱ្យពួកគេបង្កើតទំនាក់ទំនង និងបង្កើនជំនាញទំនាក់ទំនង និងការទូតបានកាន់តែល្អ។
៤. ពួកគេទទួលស្គាល់ខ្លួនឯងថាជាមនុស្សមិនល្អឥតខ្ចោះ
អ្នករៀនខ្សោយងាយទទួលយកចំណុចខ្វះខាតរបស់ខ្លួន សម្លឹងមើលការពិត និងព្យាយាមឥតឈប់ឈរ។ ពួកគេមិនចាំបាច់ត្រូវលាក់បាំងនូវអ្វីដែលជាខ្លួនគេ ដើម្បីឱ្យអ្នកដទៃមើលមកថា ពួកគេជាមនុស្សខ្លាំងពូកែនោះឡើយ។
៥. ពួកគេមិនដាក់កម្រិតលើខ្លួនឯងទេ។
មនុស្សប្រភេទនេះ នឹងមិនបង្ខំខ្លួនឯងឱ្យធ្វើរឿងដែលពួកគេមិនចូលចិត្តនោះទេ ពួកគេនឹងផ្តោតលើចំណូលចិត្ត និងអ្វីដែលជម្រុញទឹកចិត្តពួកគេ មិនដាក់សម្ពាធឱ្យខ្លួនឯងកាន់តែលំបាកនោះឡើយ។
៦. ពួកគេទម្លាប់ជាមួយការបរាជ័យ និងជោគជ័យ
មនុស្សភាគច្រើនពិបាកប្រឈមមុខនឹងការបរាជ័យ។ ប៉ុន្តែអ្នករៀនខ្សោយធ្លាប់បរាជ័យ រួចមកហើយ។ សម្រាប់ពួកគេ ការជួបបរាជ័យម្តងទៀតមិនពិបាកពេកទេ រឿងសំខាន់គឺត្រូវចេះក្រោកឡើងវិញ ហើយបន្តដំណើរទៅមុខទៀត។
៧. ការអប់រំខ្សោយមិនមែនមានន័យថាខ្វះបញ្ញាទេ
ប្រសិនបើពិចារណាតាមស្តង់ដារនៃសង្គមដែលរឹតត្បិត មនុស្សដែលមានការអប់រំខ្សោយគឺជាការបរាជ័យ។ ប៉ុន្តែតាមពិត ជំនាញទន់ និងចំណេះដឹងសង្គម ពួកគេអាចធ្វើបានច្រើនជាងបរិញ្ញាបត្រ និងអ្នកដែលសិក្សាបានកម្រិតថ្នាក់ខ្ពស់អាចធ្វើបាន។ តារាងពិន្ទុដ៏ស្រស់ស្អាតអាចត្រូវបានបង្កើតឡើងដោយខ្លួនពួកគេផ្ទាល់៕