មនុស្សដែលមាន EQ ទាបតែងតែធ្វើរឿងទាំង ៣ នេះ នៅពេលដែលទៅលេងផ្ទះញាតិមិត្តបងប្អូន ដែលជាហេតុធ្វើឱ្យការជួបជុំ ប្រែមកជាមានភាពសោះកក្រោះ មិនត្រឹមតែប៉ុណ្ណឹងទេក៏អាចធ្វើឱ្យម្ចាស់ផ្ទះមើលមកគិតថា យើងជាមនុស្សល្ងង់ថែមទៀតផង។
១. ស្រែកស្ដីបន្ទោសថាកូនល្ងង់
មិនមែនគ្រប់កុមារទាំងអស់សុទ្ធតែចេះស្តាប់បង្គាប់ និងយល់ការ ដឹងខុសត្រូវនោះទេ នេះគឺជាអ្វីដែលគ្រប់គ្នាត្រូវតែទទួលស្គាល់។ ក៏មានពិតមែន កូនដែលសូម្បីតែឪពុកម្តាយ និងជីដូនជីតាក៏ពិបាកបង្រៀនដែរ។ ពួកគេជាមនុស្សទុច្ចរិត ទំនើង ព្រហើន និងបំផ្លាញ។ ពេលនៅក្នុងផ្ទះ តែងតែធ្វើឱ្យឪពុកម្ដាយយាយតាឈឺក្បាល ហើយពេលចេញទៅក្រៅក៏មិនខុសពីនៅក្នុងផ្ទះដែរ។
ក្នុងនាមជាភ្ញៀវ ពេលទៅលេងផ្ទះអ្នកផ្សេង យកល្អកុំនាំកូនៗទៅ។ យ៉ាងណាមិញ ប្រសិនបើកូនបង្កបញ្ហានៅផ្ទះអ្នកដទៃ វានឹងប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយមិត្តរបស់អ្នក។ ទោះបីជាពួកគេមិននិយាយអ្វីក៏ដោយ អ្នកនៅតែមានអារម្មណ៍ខ្មាសអៀន ព្រោះអ្នកមិនអាចគ្រប់គ្រងកូនបានល្អ។
២. និយាយអំពីអារម្មណ៍អវិជ្ជមានរបស់ខ្លួនទៅកាន់ម្ចាស់ផ្ទះ
អារម្មណ៍អវិជ្ជមានគឺជាអ្វីដែលយើងមិនគួរនិយាយទៅកាន់អ្នកជុំវិញខ្លួនយើងឡើយ។ មានតែមនុស្សដែលមាន EQ ទាបប៉ុណ្ណោះ ដែលចូលចិត្តទៅលេងផ្ទះអ្នកដទៃដើម្បីត្អូញត្អែរ ទួញសោកអំពីទុក្ខលំបាក បញ្ហាការមិនសប្បាយចិត្តរបស់ខ្លួន។ ការជួបជុំគ្នាគឺជាវិធីបង្កើនភាពស្និទ្ធស្នាលក្នុងទំនាក់ទំនង មិនមែនថាអ្នកទៅរកបុគ្គលនោះ ហើយចាត់ទុកពួកគេជាធុងសំរាម ដើម្បីបញ្ចេញថាមពលអវិជ្ជមាននោះទេ។ វាប្រហែលមិនមានបញ្ហាអ្វីធំដុំទេ ក្នុងការប្រាប់រឿង និងបញ្ហាការលំបាកមួយដង ឬពីរដង ប៉ុន្តែប្រសិនបើវាបន្តយូរពេក អ្នកដទៃនឹងមានអារម្មណ៍ហត់នឿយ និងធុញទ្រាន់ខ្លាំងចំពោះអ្នក។ យ៉ាងណាមិញ គ្មាននរណាម្នាក់ចូលចិត្តមនុស្សដែលតែងតែផ្ទុកថាមពលអវិជ្ជមាន ពូកែត្អូញត្អែរ រញ៉េរញ៉ៃ វាគួរឱ្យធុញទ្រាន់ខ្លាំងណាស់។
៣. ជូនអំណោយមិនសមរម្យ
ការដែលយើងទៅលេងផ្ទះអ្នកផ្សេងក្នុងនាមជាភ្ញៀវ យើងកម្រទៅដោយដៃទទេណាស់ ប៉ុន្តែជារឿយៗយើងតែងតែនាំមកនូវជាមួយអំណោយដែលបង្ហាញពីការយកចិត្តទុកដាក់ និងការគោរពចំពោះម្ចាស់ផ្ទះ។ អំណោយប្រហែលជាមិនថ្លៃទេ ប៉ុន្តែវាធ្វើឱ្យអ្នកដទៃមានអារម្មណ៍រីករាយ ដែលនេះក៏ជាការស្មោះត្រង់មួយផងដែរ។ ប៉ុន្តែការផ្តល់អំណោយក៏ទាមទារ EQ ផងដែរ។ កុំផ្តល់អ្វីដែលមិនសមរម្យ កុំជូនវត្ថុហាមឃាត់ កុំជូនវត្ថុដែលអ្នកបោះចោល ព្រោះទង្វើនេះ វាជាការមិនគោរពចំពោះម្ចាស់ផ្ទះ។ ប្រសិនបើហិរញ្ញវត្ថុរបស់អ្នកមានកម្រិត ការជូនផ្កាស្រស់ ផ្លែឈើ... ប្រសើរជាងរបស់ក្លែងក្លាយ ដែលគ្មានតម្លៃ៕