កុំឱ្យមានបាបកម្មតាមពីក្រោយ រឿងទាំង ៦ យ៉ាងនេះ កុំធ្វើឱ្យសោះ

ជីវិតអ្នកនឹងបានល្អប្រសើរ មិនបាច់ដេកបារម្ភខ្លាចជាប់កម្ម មានពៀរទេ ឱ្យតែអ្នកចៀសពីរឿងទាំង ៦ នេះ​ ដាច់ខាតកុំប្រព្រឹត្តិឱ្យសោះ។

១. មិនគោរពឪពុកម្តាយ

ឪពុកម្តាយបានផ្តល់កំណើតដល់យើង ហើយចិញ្ចឹមយើងឱ្យក្លាយជាមនុស្សធំដឹងក្ដី។ ដូច្នេះ ចូរ​មើល​ថែ​ឪពុក​ម្ដាយ​របស់​អ្នក ហើយ​ស្រឡាញ់​ពួកគាត់ តបស្នងសងគុណគាត់វិញ។ ក្នុង​ជីវិត​នេះ ការ​ធ្វើ​ខ្លួន​ជា​មនុស្ស​កតញ្ញូ ជា​គុណបុណ្យដ៏​ធំ​បំផុត។ ត្រូវចាំថា កូនដែលចេះដឹងគុណឪពុកម្ដាយ ជីវិតគ្មានថ្ងៃស្រកស្រុតឡើយ។

Cover Copy

២. លោភលន់

មនុស្សដែលលោភលន់ ធ្វើអំពើអាក្រក់ ខ្វះភាពស្មោះត្រង់ មនុស្សបែបនេះ ជីវិតមិនអាចងើបរួចឡើយ មិនថាដំណើរជីវិត សុខភាព ឬផ្លូវអាជីពទេ គង់តែជួបបញ្ហា ការខាតបង់ធ្ងន់ធ្ងរ។ មនុស្សដែលមានចិត្តលោភលន់ ចិត្តក្រអឺតក្រទម ទោះមានបាន ក៏មិនបានយូរដែរ សប្បាយ​ចិត្ត​ ក៏បានត្រឹមតែមួយ​រយៈ​ពេលខ្លី រកលុយបាន ក៏គង់តែបាត់បង់ទៅវិញ។

៣. សម្លាប់សត្វដោយព្រៃផ្សៃ

គ្រប់ជីវិតសុទ្ធតែមានតម្លៃ មិនថាជីវិតមនុស្ស ឬសត្វនោះឡើយ មនុស្សដែលមានចិត្តឃោឃៅ ព្រៃផ្សៃ តែងតែសម្លាប់សត្វ មនុស្សបែបនេះបាបធ្ងន់ណាស់ ព្រោះជាការសម្លាប់ជីវិតមួយ ការសម្លាប់ ក៏ជាការបំបែកបាក់គ្រួសារគេផងដែរ។

១

៤. មិនគោរពគ្រូ រស់នៅដោយក្រអឺតក្រទម

មនុស្សដែលរមិឡគុណគ្រូ មើលងាយគ្រូ មិនគោរពឱ្យតម្លៃគ្រូ គឺជាមនុស្សទមិឡបំផុត គ្រូប្រៀបបានឪពុកម្ដាយ ជាអ្នកបង្ហាត់បង្រៀនយើង ក៏ជាអ្នកមានគុណផងដែរ ដូច្នេះ ការដែលមិនគោរពគ្រូ ក៏ជាការសាងបាបកម្មដែរ។

៥. ចោរកម្ម

មនុស្សដែលតែងតែប្រព្រឹត្តិទង្វើលួច ឆក់ប្លន់ គឺជាការសាងបាបកម្មធ្ងន់ធ្ងរ។ ការលួចរបស់អ្នកដទៃ ទោះបីរបស់នោះតិចតួចក៏ដោយ តែវាមិនមែនជារបស់យើង បើយក គឺស្មើនឹងលួច ទង្វើនេះជាទង្វើអាក្រក់ មិនគួរឱ្យកើតមានទេ។

៦. កុហកញឹកញាប់

ភាពសុខដុមរមនារបស់មនុស្ស ការរស់នៅប្រកបដោយសីលធម៌ ផ្តល់តម្លៃដល់ភាពស្មោះត្រង់ទៅវិញទៅមក។ មិន​ថា​សាច់​ឈាម​អ្នក​ណា​ទេ អ្នក​ត្រូវ​ចេះ​រាប់អាន​គេ​ដោយ​ចិត្ត​ស្មោះ កុំ​កុហក បោកប្រាស់ ជាពិសេស កុំនិយាយបំភ្លើស បង្កាច់បង្ខូចឈ្មោះអ្នកដទៃ៕