ជ្រើសរើសដួងខែមួយ ដើម្បីទម្លាយពីអារម្មណ៍ដ៏សោកសៅរបស់អ្នកនៅពេលនេះ

ដួងខែជារូបភាពមួយដែលមនុស្សជាច្រើនពេញចិត្ត ព្រោះក្រោយបានឃើញ វារមែងធ្វើឲ្យយើងមានអារម្មណ៍ស្ងប់ និងពោរពេញដោយសន្តិភាពផ្លូវចិត្ត។ តាមរយៈការជ្រើសរើសនៅដួងខែ ១ ក្នុងចំណោមដួងខែទាំង ៤ យើងអាចបង្ហាញច្បាស់ពីអារម្មណ៍សោកសៅរបស់អ្នកដូចខាងក្រោមបាន៖

ដួងខែទី ១

1

អ្នកជាមនុស្សដែលស្វាហាប់ និងពោរពេញដោយទំនុកចិត្ត ប៉ុន្តែអ្នកកំពុងមានអារម្មណ៍ថា ខ្លួនឯងត្រូវខិតខំធ្វើការរាល់ថ្ងៃ គ្មានថ្ងៃឈប់សម្រាក ព្រោះដើម្បីតែគោលដៅនៃជីវិត។ ពេលខ្លះវាបានធ្វើឲ្យអ្នកមានអារម្មណ៍ថាហត់នឿយ ឯកោ និងមិនច្បាស់ថាអាចយកអ្វីមកបន្លប់ភាពតប់ប្រមល់មួយរយៈពេលខ្លីនេះបានទេ។

ដួងខែទី ២

2

អ្នកនៅពេលដែលចូលចិត្ត ឬបាក់ចំណង់ទៅលើរបស់អ្វីម្យ៉ាង គឺមានទំនោរទៅលើរបស់ហ្នឹងហួសប្រមាណ នាំឲ្យពេលខ្លះអ្នកដើរផ្លូវខុស ឬការសម្រេចចិត្តណាមួយខុស។ ឧទាហរណ៍៖ បើអ្នកស្រលាញ់ការទស្សនាភាពយន្ត ពេលខ្លះទស្សនារាប់ម៉ោងមិនចង់សម្រាកឬទុកពេលធ្វើរឿងមានប្រយោជន៍អ្វីផ្សេងនោះឡើយ ហើយបើចូលចិត្តអាហារណាមួយគឺទទួលទានមិនចង់ដកមាត់។ អ្នកដល់ពេលដែលត្រូវផ្លាស់ប្តូរទម្លាប់នេះចេញហើយ មិនថាតែចំណូលចិត្តលើរបស់ប្រើប្រាស់ទូទៅ ឬជាមួយនរណាម្នាក់ក៏ដោយ ពោលគួរតែស្ថិតនៅកម្រិតសមល្មម មិនខ្វះពេក មិនលើសពេក។

ដួងខែទី ៣

3

ដោយសារអ្នកឲ្យតម្លៃទៅលើមិត្តភាពខ្លាំងពេក អ្នករាប់អាននរណា អ្នកជឿជាក់លើគេខ្លាំងពេក នាំឲ្យពេលខ្លះអ្នកត្រូវបានគេបោកប្រាស់អារម្មណ៍ ហើយនាំឲ្យខ្លួនឯងឈឺចាប់ជាខ្លាំង ព្រោះអ្នកបានផ្តល់ទំនុកចិត្តលើសពី ១០០ ភាគរយទៅដល់គេ។

អ្នកដល់ពេលដែលត្រូវចេះថ្លឹងថ្លែង និងមើលឲ្យបានច្បាស់ហើយថាមិត្តណាល្អ មិត្តណាមិនល្អ នរណារាប់អានដើម្បីប្រយោជន៍របស់គេ នរណាស្មោះត្រង់នឹងអ្នកពិតប្រាកដ ពោលគឺឆាប់ជឿជាក់លើនរណាខ្លាំងពេក។

ដួងខែទី ៤

4

អ្នកយកចិត្តទុកដាក់នឹងអ្នកដទៃខ្លាំងពេក មើលថែអ្នកដទៃខ្លាំងពេក រហូតភ្លេចមើលថែខ្លួនឯង និងបំពេញតម្រូវការជីវិតខ្លួនឯង។ វាដល់ពេលដែលអ្នកគួរបារម្ភពីខ្លួនឯងខ្លះហើយ និងផ្ដោតលើគោលដៅជីវិតរបស់ខ្លួនឯង ជាជាងគិតពីមនុស្សជុំវិញខ្លួនខ្លាំងពេក៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក