ការនិយាយស្ដី គឺត្រូវតែចេះបត់បែន មិនមែននឹកឃើញអ្វីក៏និយាយហ្នឹងចេញតាមតែអំពើចិត្តឡើយ ជាពិសេស គឺមុននឹងនិយាយត្រូវមើលលើកាលៈទេសៈ ពេលវេលា និងមនុស្សដែលនៅចំពោះមុខអ្នកផងដែរ។
១. បង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ
ប្រសិនបើការប្រជុំប្រែទៅជាកន្លែងនិយាយដើមគេ ឬលួចចូលទៅក្នុងជីវិតឯកជនរបស់អ្នកដទៃ ការជួបជុំនោះនឹងមានបញ្ហា។ មនុស្សយើងម្នាក់ៗមានជីវិត និងរបៀបរស់នៅរៀងខ្លួន ដូច្នេះកុំវិនិច្ឆ័យអ្នកណាម្នាក់។ អ្នកប្រហែលជាមិនស្គាល់បុគ្គលនោះច្បាស់ទេ ដូច្នេះកុំនិយាយអ្វីពីគេឱ្យសោះ។ ជំនួសឱ្យការពិភាក្សាពីជីវិតរបស់អ្នកដទៃ ចូររស់នៅឱ្យបានល្អដើម្បីឱ្យអ្នករាល់គ្នាស្រឡាញ់ និងឱ្យតម្លៃពីអ្នករាល់គ្នាជុំវិញខ្លួន ។
នៅក្នុងពិធីជប់លៀង ប្រសិនបើអ្នកមិនអាចបញ្ឈប់អ្នកដែលនិយាយអាក្រក់ពីអ្នកដទៃ អ្នកអាចបដិសេធបាន។ ត្រង់ចំណុចនេះ គ្រប់គ្នានឹងវិនិច្ឆ័យអ្នកថាជាមនុស្សឆ្លាត។ មនុស្សល្ងង់មានអារម្មណ៍មិនពេញចិត្តនឹងអ្វីៗទាំងអស់។ ពួកគេមិនទទួលស្គាល់ការគួរសមជាមូលដ្ឋានទេ។ មិនថាម្ហូបអាហារ ឬសេវាកម្មទេ… ពួកគេមានអារម្មណ៍មិនស្រួលឡើយ។
២. អួតអំពីមហិច្ឆតា
ប្រភេទមនុស្សដែលតែងតែចូលចិត្តបង្អួតខ្លួនឯង គឺជាមនុស្សមិនសូវឱ្យតម្លៃអ្នកណាឡើយ។ បើអ្នករក្សាទម្លាប់បង្ហាញខ្លួននៅកន្លែងមានមនុស្សច្រើន វានឹងប៉ះពាល់ដល់មនុស្សជុំវិញខ្លួន។ ពួកយើងភាគច្រើនមានមហិច្ឆតា និងគោលដៅរបស់យើង។ មនុស្សជាច្រើនគិតថា ប្រសិនបើពួកគេប្រាប់ពីគោលដៅរបស់ពួកគេទៅកាន់អ្នកខាងក្រៅ ពួកគេនឹងទទួលបានមតិកែលម្អ និងជំនួយពីអ្នកដទៃ។ ប៉ុន្តែការលាតត្រដាងផែនការនេះ នឹងកាត់បន្ថយលទ្ធភាពនៃការអនុវត្តផែនការនោះ។ មនុស្សដែលមានប្រាជ្ញា នឹងរក្សាមហិច្ឆិតាទាំងនោះចំពោះខ្លួនឯង ហើយអនុវត្តវាដោយស្ងៀមស្ងាត់។
៣. អួតអំពីទ្រព្យសម្បត្តិ
មនុស្សជាច្រើនពេលដែលពួកគេមានទ្រព្យសម្បត្តិតិចតួច ដំបូងគេនឹងអួតភាពប្រណីត និងទ្រព្យសម្បត្តិ។ ពួកគេនឹងមិនស្ទាក់ស្ទើរក្នុងការបង្ហាញពីទ្រព្យសម្បត្តិរបស់ពួកគេឱ្យគ្រប់គ្នាបានដឹងនោះឡើយ។ ប៉ុន្តែតាមការពិត មនុស្សថ្នាក់ទាបចូលចិត្តបង្ហាញថាខ្លួនជាអ្នកមានដើម្បីបំពេញភាពឥតប្រយោជន៍របស់ខ្លួន ចំណែកអ្នកមានពិតប្រាកដ គេមិនដែលនិយាយអំពីទ្រព្យសម្បត្តិរបស់ពួកគេឡើយ។
ទោះជាអ្នកមានមានមោទនភាពយ៉ាងណាក៏ដោយ ពួកគេនឹងនៅតែរស់នៅដោយសាមញ្ញបំផុត។ ពួកគេយល់ថាពិភពលោកធំទូលាយ ប៉ុន្តែចិត្តរបស់មនុស្សចង្អៀត ការអួតនឹងនាំឱ្យមនុស្សក្បែរខ្លួនកើតចិត្តច្រណែន អាចធ្វើឱ្យមានរឿងមិនល្អកើតឡើងចំពោះខ្លួនគេ៕