ឆ្នាំទាំង ៤ រយៈពេល ៤៩ ថ្ងៃខាងមុខការងារជោគជ័យ ដំណើរការដោយរលូន ទ្រព្យធនក៏កើនឡើងលើសពីការស្មាន

ក្នុងរយៈពេល ៤៩ ថ្ងៃខាងមុខនេះ ផែនការទាំងអស់នឹងប្រព្រឹត្តទៅដោយរលូន ជីវិតនឹងពោរពេញដោយលាភសំណាង លុយកាក់ សម្រាប់អ្នកដែលកើតក្នុងឆ្នាំទាំង ៤ នេះ។

Cover Copy

១. ឆ្នាំមមី

អស់ទុក្ខ ផុតភ័យ លែងមានអ្វីដែលត្រូវខ្វល់ខ្វាយទៀតហើយសម្រាប់អ្នកកើតក្នុងឆ្នាំសេះ បន្ទាប់ពីអ្នកបានឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើនកន្លងមកនេះ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបរាជ័យទាំងនោះមក អ្នកនឹងទទួលបាននូវមេរៀនដ៏មានតម្លៃ ដើម្បីត្រៀមខ្លួនសម្រាប់អាជីព និងជីវិតនាពេលអនាគត។

ក្នុង​រយៈពេល ៤៩​ថ្ងៃ​ខាង​មុខ​នេះ ដោយសារ​តែ​ភាព​រុងរឿង​របស់​មនុស្ស​ខ្ពង់ខ្ពស់ ជោគ​វាសនាអ្នកនឹងមាន​ភាព​ចម្រុងចម្រើន​គួរ​ជាទី​មោទនៈ ។ ឱកាសរកលុយបានមកដល់ អ្នកក៏មិនចាំបាច់បារម្ភរឿងលុយកាក់ទៀតទេ គ្រាន់តែធ្វើការដោយចិត្តស្ងប់ នោះសមតុល្យក្នុងគណនីរបស់អ្នកនឹងបន្ថែមតួលេខដោយស្វ័យប្រវត្តិ។

២

២. ឆ្នាំរោង

ហោរាសាស្ត្រ​បាននិយាយថា មនុស្ស​គ្រប់រូប​តែង​ជួប​ការលំបាក និង​ឧបសគ្គ​ជាច្រើន​ក្នុង​ជីវិត ចំណែកអ្នក​ឆ្នាំ​រោង​ក៏​គេចមិនផុតដែរ។ ប៉ុន្តែ​ដោយសារ​ជោគវាសនា​នាគ​របស់​ពួកគេ មនុស្ស​ឆ្នាំនាគ​អាច​ប្រយុទ្ធ​នឹង​អ្វីៗ​ទាំងអស់​ដោយ​ឯកឯង។ ទោះ​កើត​ក្នុង​ត្រកូល​ណា​ក៏​ដោយ អ្នក​កើត​ឆ្នាំ​រោង​នៅ​តែ​មាន​សមត្ថភាព​ឯករាជ្យ និង​បង្កើត​ទ្រព្យ​សម្បត្តិ​បានដោយខ្លួន​ឯង។

ហោរាសាស្ត្រ​ ៤៩​ ថ្ងៃ​ខាង​មុខ​នេះ អ្នកឆ្នាំ​រោង ជា​មនុស្សដែល​នឹង​ទទួល​បាន​ផល​ច្រើន​ក្នុង​ការងារ ។ អាស្រ័យហេតុនេះ គណនីរបស់អ្នកដែលកើតក្នុងឆ្នាំរោងក៏នឹងរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ ដែលធ្វើឱ្យជីវិតរបស់អ្នកមានសុភមង្គលខ្លាំង។ មិន​ត្រឹម​តែ​សំណាង​ក្នុង​ការងារ​ប៉ុណ្ណោះ​ទេ ការងារ​ ស្នេហា​របស់អ្នក​កើត​ឆ្នាំ​រោង​ក៏​រីក​ចម្រើន​ក្នុង​អំឡុង​ពេល​នេះ​ដែរ។ ប្រសិនបើអ្នកនៅលីវអ្នកនឹងរកឃើញដៃគូដ៏ល្អឥតខ្ចោះ។ ចំណែកអ្នក​មាន​ប្ដី​ប្រពន្ធ ជីវិត​កាន់​តែ​មាន​ការ​ពេញ​ចិត្តរឹតតែខ្លាំង។

៣

៣. ឆ្នាំច

អ្នកដែលកើតក្នុងឆ្នាំច ជាមនុស្សដែលមានភាពវៃឆ្លាត សកម្ម ពូកែទំនាក់ទំនង និងមានឆន្ទៈជួយមនុស្សជុំវិញខ្លួន។ ប៉ុន្តែអ្នកកើតឆ្នាំច ក៏មានចិត្តល្អ គោរពយុត្តិធម៌ និងមិនមើលងាយទេពកោសល្យ មិនធ្វើបាបអ្នកដទៃដើម្បីខ្លួនគេឡើយ ហើយក៏មិនបំពានអ្នកដទៃ ដើម្បីប្រយោជន៍ខ្លួនគេដែរ។

នៅកន្លែងធ្វើការ មនុស្សឆ្នាំនេះមានភាពឧស្សាហ៍ព្យាយាម មានចិត្តខិតខំប្រឹងប្រែងតែងតែមានភាពជឿនលឿន និងមានទំនួលខុសត្រូវលើការងារដែលបានចាត់តាំង។ ៤៩​ ថ្ងៃ​ខាង​មុខ​នេះ រាសី​អ្នក​កើត​ឆ្នាំ​ច នឹងមានសន្ទុះស្ទុះឡើងខ្លាំង។ នៅកន្លែងធ្វើការ ពួកគេទទួលបានការកោតសរសើរខ្ពស់ពីថ្នាក់លើ និងមិត្តរួមការងារ ហើយឱកាសតម្លើងឋានៈ និងប្រាក់បៀវត្សរ៍ក៏បើកចំហចំពោះមុខពួកគេផងដែរ។ អ្នកដែលកើតក្នុងឆ្នាំច ដែលបើកអាជីវកម្មផ្ទាល់ខ្លួន នឹងទទួលបានឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការកាន់តែច្រើន។

៤

៤. ឆ្នាំកុរ

មនុស្សដែលកើតឆ្នាំជ្រូកមានចរិតស្លូតបូត និងចិត្តល្អ ហើយតំណាងឱ្យឆ្នាំមួយក្នុងចំណោមឆ្នាំដែលទទួលបានលាភសំណាង និងពរជ័យពីទេវតា។ ក្នុងជីវិតធម្មតា អ្នកដែលកើតក្នុងឆ្នាំជ្រូក មិនសូវមានតម្រូវការ ឬមហិច្ឆតាខ្លាំងនោះទេ គឺពេញចិត្តនឹងអ្វីៗទាំងអស់ដែលខ្លួនមាន ហើយប្រឹងប្រែងអស់ពីចិត្ត ដើម្បីសាងជីវិតឱ្យរុងរឿង និងសម្រេចបានតាមតម្រូវការដ៏សាមញ្ញរបស់ពួគគេ។ ទោះ​មិន​បាន​អ្វី​ដែល​ខ្លួន​ចង់​ក៏​គេ​មិន​ដែល​ខឹង​ដែរ តែ​គិត​ថា​មកពីគ្មាន​វាសនា។

កន្លងមក អ្នក​កើត​ឆ្នាំ​ជ្រូក តែង​ជួប​រឿង​លំបាក​ច្រើន ហើយ​ជីវិត​ស្នេហា ក៏មានបញ្ហា បែកបាក់ច្រើនដែរ។ ទោះយ៉ាងណាក៏ដោយក្នុងរយៈពេល ៤៩ ថ្ងៃបន្ទាប់ នេះជាពេលវេលាលាភ​សំណាង​របស់​អ្នក​រីក​ចម្រើន​ភ្លាម​ៗ ​ការងារ​តែង​តែ​ដំណើរ​ការ​ដោយ​រលូន។ អ្នកដែលកើតក្នុងឆ្នាំជ្រូក ប្រកបមុខរបររកស៊ី អាចចុះកិច្ចសន្យារកប្រាក់កម្រៃបានខ្លះៗ ដោយហេតុនេះបង្កើនប្រាក់ចំណូល និងសម្រេចបាននូវជីវិតដ៏ស្រស់បំព្រង៕