មនុស្សស្រីណាដែលរៀបការជាមួយបុរសដែលកើតក្នុងឆ្នាំទាំង ៤ នេះ អ្នកនឹងមានតែក្ដីសុខសុភមង្គលនៅក្នុងជីវិតបន្ទាប់ពីរៀបការរួច។
១. ឆ្នាំជូត
អាចនិយាយបានថា ក្នុងចំណោមឆ្នាំទាំង ១២ រាសី អ្នកកើតឆ្នាំជូត តែងតែចេះមើលថែ ថ្នាក់ថ្នមគូស្នេហ៍របស់ខ្លួនច្រើនជាងគេ។ ពួកគេមានអារម្មណ៍ខាងក្នុងដ៏សម្បូរបែប ពួកគេភាគច្រើនមានចិត្តសប្បុរស និងអធ្យាស្រ័យចំពោះមនុស្សដែលខ្លួនស្រលាញ់។ រាល់ពេលឈ្លោះគ្នារឿងតូចតាច បុរសដែលកើតឆ្នាំជូត តែងចុះចាញ់មិនដែលចង់ឈ្នះនឹងមនុស្សដែលខ្លួនស្រលាញ់ឡើយ។
ចិត្តសប្បុរស និងអធ្យាស្រ័យរបស់ស្វាមីដែលកើតក្នុងឆ្នាំជូត ធ្វើឱ្យអ្នកជុំវិញខ្លួនស្រលាញ់ពួកគេយ៉ាងខ្លាំង។ មិនអាចប្រកែកបានឡើយ ដែលបុរសប្រកាន់យកអាជីពរបស់ខ្លួនជាខ្លាំង ប៉ុន្តែបុរសកើតឆ្នាំជូតក៏ឱ្យតម្លៃលើដៃគូខ្លាំងដែរ។ នោះហើយជាមូលហេតុដែលពួកគេនឹងលះបង់សេចក្តីស្រឡាញ់ទាំងអស់របស់ពួកគេ និងការពារអាពាហ៍ពិពាហ៍របស់ពួកគេ។
២. ឆ្នាំកុរ
នេះគឺជាប្រភេទបុរសដែលលះបង់អស់ពីចិត្តចំពោះគ្រួសារ ធ្វើយ៉ាងណាឱ្យតែមនុស្សដែលខ្លួនស្រលាញ់ មានសេចក្តីសុខ សុភមង្គល។ អ្វីក៏ដោយដែលអ្នកប្រាប់ពួកគេឱ្យធ្វើ ពួកគេនឹងសុខចិត្តធ្វើ គ្មានការរអ៊ូរទាំ ត្អូញត្អែរអ្វីឡើយ។ បុរសដែលកើតក្នុងឆ្នាំនេះមិនខ្លាចការលំបាកទេ ហើយក៏ជាមនុស្សដែលរហ័សរហួន ធ្វើការលឿនផងដែរ។ បើអ្នកគិតថាអ្នកកើតឆ្នាំជ្រូកខ្ជិល គិតខុសហើយ ព្រោះគ្រួសារណាក៏មិនអាចយកឈ្នះបានដែរ។
អាជីពជោគជ័យដោយមិនភ្លេចស្នេហារវាងស្វាមី និងភរិយា នេះមិនមែនជាអ្វីដែលអ្នកជោគជ័យគ្រប់រូបអាចធ្វើបានឡើយ។ បើជួបបុរសបែបនេះកុំរំលងទំនាក់ទំនងល្អឱ្យសោះ ព្រោះនោះជាបុរសស័ក្តិសមនឹងអាពាហ៍ពិពាហ៍របស់អ្នកខ្លាំងបំផុត។
៣. ឆ្នាំឆ្លូវ
បុរសដែលកើតក្នុងឆ្នាំឆ្លូវ ច្រើនតែជាមនុស្សដែលយកចិត្តទុកដាក់លើការងាររបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន។ ពួកគេមានការតាំងចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលពួកគេធ្វើ ក៏ជាមនុស្សដែលមានមហិច្ឆតា និងគោលដៅជាច្រើនដែលពួកគេចង់សម្រេចបាន និងតាំងចិត្តថាមិនមែនជាមនុស្សធម្មតានោះទេ។ ជាមួយនឹងភាពអត់ធ្មត់ ការតាំងចិត្ត និងការតស៊ូដែលកម្រនឹងស្មើរនឹងអ្នកដទៃ បុរសឆ្នាំនេះតែងតែទទួលបានភាពជោគជ័យជាច្រើន ឈានទៅមុខឆ្ងាយក្នុងវិថីអាជីព និងអាចក្លាយជាមនុស្សដែលមានទេពកោសល្យក្នុងវិស័យណាមួយដែលពួកគេបានធ្វើ។
ទេពកោសល្យមានច្រើន ពិតណាស់លុយមិនមែនជាបញ្ហាដែលបុរសកើតឆ្នាំឆ្លូវត្រូវព្រួយបារម្ភនោះឡើយ។ បុរសឆ្នាំគោមិនមានបំណងរកលុយច្រើនទេ ប៉ុន្តែជាមួយនឹងភាពជោគជ័យក្នុងអាជីព មនុស្សទាំងនេះងាយនឹងទទួលបានផ្លែផ្កាធំក្នុងអាជីព។ ប្រសិនបើអ្នកគិតថាមនុស្សបែបនេះតែងតែសោះកក្រោះ រឹងរូស ហើយមិនយល់អ្វីទាំងអស់អំពីស្នេហារវាងបុរស និងស្ត្រី នោះអ្នកពិតជាយល់ខុសហើយ។
បុរសឆ្នាំគោប្រៀបបាននឹងខ្លែងហើរទៅឆ្ងាយ តែងតែប្រាថ្នាចង់បានកន្លែងរបស់ខ្លួន មាននរណាម្នាក់កាន់ និងរង់ចាំពួកគេ។ ពេលបុរសកើតឆ្នាំឆ្លូវបានរៀបការមានគ្រួសារហើយ គាត់នឹងលះបង់ដោយចិត្តស្មោះចំពោះប្រពន្ធកូន។ បន្ថែមពីលើការបំពេញនូវមហិច្ឆិតារបស់បុគ្គលម្នាក់ៗ ពេលនេះក្រុមគ្រួសារនឹងក្លាយជាកម្លាំងជម្រុញឱ្យពួកគេខិតខំក្នុងសង្គម។
មិនថាបុរសទាំងនេះ មានតំណែងធំប៉ុនណានៅខាងក្រៅនោះទេ ពួកគេតែងតែជាបុរសក្នុងគ្រួសារទន់ភ្លន់ ស្រលាញ់ប្រពន្ធកូន តែងតែព្យាយាមផ្តល់ភាពរីករាយដល់មនុស្សដែលខ្លួនស្រលាញ់។ បើជួបមនុស្សប្រុសបែបហ្នឹងក្នុងជីវិត កុំល្ងង់ទៅណា ព្រោះគាត់ជាបុរសដែលគួររៀបការ មនុស្សស្រីជាច្រើនស្រមៃចង់បាន។
៤. ឆ្នាំខាល
បុរសដែលកើតក្នុងឆ្នាំខ្លាបើស្រឡាញ់ហើយ គឺស្រឡាញ់ស្មោះ អស់ពីចិត្តចំពោះដៃគូ។ ហេតុនេះពេលមានស្នេហា បុរសដែលកើតឆ្នាំខ្លានឹងបញ្ចេញអារម្មណ៍ និងធ្វើឱ្យអ្នកដទៃស្ទាបអង្អែល។ ពួកគេតែងតែព្យាយាមបំពេញតម្រូវការរបស់គូស្នេហ៍ មិនថាត្រូវលំបាក ហត់នឿយ លំបាកយ៉ាងណាក៏ដោយ គេអាចធ្វើបានគ្រប់យ៉ាងដើម្បីឱ្យមនុស្សដែលខ្លួនស្រលាញ់មានសុភមង្គល។
លើសពីនេះ ដោយសារតែនិស្ស័យរបស់បុរសដែលកើតក្នុងឆ្នាំខ្លា មានភាពសេរីនិយម ទើបពួកគេមិនដែលស្ដាយលុយក្នុងការចាយវាយ ដើម្បីឱ្យគូស្នេហ៍របស់ខ្លួនសប្បាយចិត្តឡើយ។ ហេតុនេះបើស្ត្រីណាស្រឡាញ់បុរសកើតឆ្នាំខ្លា ត្រូវព្យាយាមរក្សាទុក ព្រោះអ្នកនឹងមានសុភមង្គលជាខ្លាំង បើបានពួកគេជាដៃគូជីវិត៕