ហោរាសាស្ត្រ៖ ឆ្នាំ ៤ ​អស់​ទុក្ខ​ហើយ សាយភាយ​ហូរចូលតែលាភ នៅ ១០០​ ថ្ងៃ​បន្ទាប់

បើក្នុងចំណោមឆ្នាំដូចបង្ហាញ មានប៉ះឆ្នាំកំណើតរបស់អ្នក ចូលសរសេរលេខ ៥៥៥ ឬ ៧៧៧ និងធ្វើការចែករំលែកបន្ត ដើម្បីឲ្យទំនាយហោរាសាស្រ្តមួយនេះ កាន់តែសក្តិសិទ្ធ រាល់បំណងក្លាយជាការពិត លុយចូលច្រើនឥតឧបមា។

នៅ​កំឡុង​ពេល ១០០ ​ថ្ងៃ​ខាង​មុខ រាប់ពីថ្ងៃទី ០៥ ខែ ០១ ឆ្នាំ ២០២៤ តទៅ អ្នក​កើត​ឆ្នាំ​ទាំង ៤ នឹង​រសាត់​បាត់​អស់​នៅ​បញ្ហា​ទាំង​ឡាយ ហើយ​សាយ​ភាយ​ត្រលប់​មក​វិញ​នៅ​សំណាង​ល្អ និង​លាភ​ធំៗ​ជា​ច្រើន​មក​ក្នុង​ជីវិត៖

អ្នក​កើត​ឆ្នាំ​មមី (សេះ)

3

តាម​ហោរាសាស្ត្រ​បាន​បង្ហាញ​ថា ១០០ ​ថ្ងៃ​បន្ទាប់​នេះ អ្នក​កើត​ឆ្នាំ​សេះ​នឹង​ទទួល​បាន​ថាមពល​អំណាច​លុយកាក់ និង​ភាព​ជា​អ្នក​ដឹកនាំ ហើយ​ជម្នះ​អស់​នៅ​រាល់​មហន្តរាយ​ទាំង​អំបាលម៉ាន​ដែល​ធ្លាប់​បាន​កើត​ឡើង​ពី​មុន​មក។

បន្ថែម​ពី​នេះ ពួក​គេ​នឹង​ទទួល​បាន​ការ​កោត​សរសើរ​ពី​មនុស្ស​ជុំវិញ​ខ្លួន ហើយ​ផែនការណ៍​ដែល​ពួក​គេ​បាន​គិត បាន​គូរ នឹង​អាច​ទទួល​បាន​ជោគជ័យ​ដូច​បំណង​ប្រាថ្នា បើ​អ្នក​កើត​ឆ្នាំ​មមី នៅ​បន្ត​ខិតខំ​ព្យាយាម​ថែម​ទៀត។

អ្នក​កើត​ឆ្នាំ​រកា (មាន់)

2

ជោគជតា​រាសី​អ្នក​កើត​ឆ្នាំ​រកា នឹង​ឡើង​ខ្ពស់ ហើយ​មាន​អារម្មណ៍​ដូច​គេ​បើក​ឱកាស ឲ្យ​មាន​ផ្លូវ​ដើរ​នៅ​ពេល​ខាង​មុខ។ តាម​ពិត​ទៅ​អ្នក​កើត​ឆ្នាំ​រកា បើ​ជា​អ្នក​បម្រើ​ការ គឺ​ជា​បុគ្គលិក​ឆ្នើម បើ​ជា​អ្នក​រកស៊ី គឺ​ជា​អ្នក​ជំនួញ​ដ៏​ល្អ​ឥត​ខ្ចោះ តែ​ភាគ​ច្រើន​ពួក​គេ​គ្មាន​ឱកាស គ្មាន​សំណាង ឥឡូវ​ឈប់​បារម្ភ​ទៅ ព្រោះ​ពេលវេលា​អ្នក​បាន​ចូល​មក​ដល់​ហើយ។

អ្នក​អាច​នឹង​ទទួល​បាន​ការ​ដំឡើង​ឋានៈ​ពី​ក្រុមហ៊ុន ឬ​ទទួល​បាន​ប្រាក់​ចំណេញ​ហូរ​ចូល​ច្រើន​ពី​កន្លែង​ប្រកប​មុខរបរ​រកស៊ី។ បន្ថែម​ទៅ​រឿង​ស្នេហា​បន្តិច អ្នក​កើត​ឆ្នាំ​រកា ក៏​នឹង​មាន​ភាព​ពេញលេញ​ខ្លាំង​ផង​ដែរ ដោយ​ល្មម​ឲ្យ​គូស្នេហ៍​ដទៃ​គេ​ច្រណែន​នឹង​គូ​អ្នក។

អ្នក​កើត​ឆ្នាំ​ជូត (កណ្តុរ)

1

រយៈ​ពេល ១០០ ​ថ្ងៃ​ខាង​មុខ​ គឺ​ជា​ពេលវេលា​ល្អ​ឥតខ្ចោះ​ហើយ​សម្រាប់​អ្នក​កើត​ឆ្នាំ​ជូត ក្នុង​ការ​កើប​ប្រាក់​ចំណេញ ការ​ចំណូល​ចូល​ផ្ទះ ប៉ុន្តែ​ត្រូវ​ចាំ​ថា មាន​ការ​សន្សំសំចៃ និង​ចេះ​ចាប់​រក្សា​ទុក​ឱកាស​ឲ្យ​បាន​ល្អ​ផង។

ក្នុង​កំឡុង​ពេល​នេះ បើ​និយាយ​ពី​ស្នេហា អ្នក​នៅ​លាវ ក៏​នឹង​មាន​ឱកាស​បាន​ជួប​គូ​ពិត រី​ឯ​អ្នក​មាន​គ្រួសារ​ហើយ​ក៏​កាន់​តែ​មាន​សុភមង្គល ហើយ​តាម​ដឹង​ត្រៀម​នឹង​ទទួល​សមាជិក​ថ្មី​ទៀត​ផង​ក៏​ថា​បាន។

អ្នកកើតឆ្នាំច - ឆ្កែ

ក្នុង​រយៈ​ពេល ១០០ ​ថ្ងៃ​ខាង​មុខ អាចហៀរចូលល្បាក់ខែកក្កដា ឬសីហា លាភ​សំណាង​នឹង​ចូល​មក​ច្រើន​ដល់​ម្ចាស់​ឆ្នាំ​ច។ នៅ​ក្រោម​ការ​បង្ហាញ​ទិស ការ​ការពារ​ពី​ទេវតា​ទ្រព្យ ម្ចាស់​ឆ្នាំ​ច នឹង​សាយភាយ​គ្រាប់​ខ្សាច់​នៃ​ទ្រព្យ​ចូល​មក​ក្នុង​ជីវិត នាំ​ឲ្យ​កើត​ជា​ផល ជា​ផ្កា​រាប់​មិន​អស់។

ជីវភាព​ពី​លំបាក ប្រែ​ក្លាយ​ជា​មធ្យម ពី​មធ្យម​ប្រែ​ក្លាយ​ជា​មាន អាច​រស់​ស្រួល​ក្នុង​រយៈ​ពេលដូចបានកំណត់។ កិច្ច​សន្យា​ប្រាក់​រាប់​ពាន់​រាប់​មុឺន​ដុល្លារ នឹង​ចូល​មក​ដល់​សម្រាប់​អ្នក​រក​ស៊ី​ជំនួញ​ធំ រី​ឯ​អ្នក​បម្រើ​អាជីព​ការងារ ក៏​ត្រៀម​នឹង​ទទួល​បាន​មុខ​តំណែង​ថ្មី ហើយ​ក៏​មិនមាន​អ្នក​ច្រណែន​តាម​បៀតបៀន​នោះ​ដែរ។

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​