តើអ្នកកំពុងនៅលីវមែនទេ? ជឿថា ៩៥ ភាគរយអ្នកចុចស្តាប់វីដេអូនេះ មិនថាជាបុរសឬស្រ្តី ប្រាកដជាមិនទាន់រកឃើញគូស្នេហ៍ពិតក្នុងជីវិតរបស់ពួកគេនៅឡើយ ខ្លះទៅមានស្នេហាដែរ តែស្នេហាមិនប្រាកដប្រជា នោះក៏ទាន់មិនរាប់ចូលជាគូជីវិតដែរ។
តាមរយៈវីដេអូនេះ គេហទំព័រ Knongsrok សូមណែនាំឲ្យបងប្អូន ធ្វើការជ្រើសរើសសន្លឹកអាត់មួយ ដើម្បីទស្សន៍ទាយ បកមកប្រាប់អ្នកវិញ តើហេតុផលអ្វី ទើបនាំឲ្យអ្នកមិនទាន់រកឃើញគូពិតក្នុងជីវិត?
សន្លឹកអាត់ប៊ិច
អ្នកចូលចិត្តភាពល្អឥតខ្ចោះ អ្នកទាមទារខ្ពស់ពេកពីស្នេហាពេលទៅមុខ។ ហេតុផលនេះ មានន័យថា បើដៃគូនោះ ជាមនុស្សអន់ជាងអ្នក ក៏អ្នកមិនយកដែរ និយាយទៅរកស្តង់ដារពេញលក្ខណៈល្អឥតខ្ចោះពេក គឺជាហេតុនាំឲ្យកម្រនឹងជួប ហើយត្រូវរង់ចាំពេលវេលាទៅមុខទៀត។
បែបនេះ មានតែការរង់ចាំ ហើយពេលវេលារបស់អ្នក ក៏នឹងចូលមកដល់ឆាប់ៗខាងមុខ ហើយមនុស្សដែលអ្នកសម្លឹងឃើញយកជាគូអនាគតនោះ ពិតណាស់ នឹងមិនងាយធ្វើឲ្យអ្នកខកចិត្តឡើយ ព្រោះសឹងតែថា ការសម្រេចយក បានឆ្លងកាត់ការសម្រិតសម្រាំងអស់ពេលជាច្រើនឆ្នាំ។
សន្លឹកអាត់ការ៉ូ
អ្នករវល់ពេកហើយ មិនថាជាបុរសឬស្រ្តីទេ មនុស្សជ្រើសរើសសន្លឹកបៀរមួយនេះ គឺមានមហិច្ឆតា និងឆន្ទៈខ្ពស់ ចង់ជោគជ័យ ចង់មានបានលឿន ទើបនាំឲ្យពួកគេ លែងសូវបានគិតគូរដល់រឿងរ៉ាវស្នេហា។
ពេលវេលារបស់គេទាំងអំបាលម៉ាន សឹងតែផ្តល់ឲ្យទាំងស្រុងទៅការងារ ការរកស៊ី ហើយពេលសម្រាកសម្រាប់ខ្លួនឯង គិតពីខ្លួនឯង រាប់ទាំងស្នេហាផងនោះ គឺមិនសូវបានគិតគូរដល់ឡើយ។
មនុស្សនេះ បើដល់ពេលជួបគូជីវិត គឺមិនមែនជាសង្សារ ឬទំនាក់ទំនងធម្មតាឡើយ ពោលស្គាល់បានមួយខែពីរ ខាងប្រុស ច្រើនសុំម៉ែចូលស្តី ឬខាងស្រី ប្រាប់ឲ្យគូស្នេហ៍ចែចូវ បង្គាប់កើតជាអាពាហ៍ពិពាហ៍តែម្តង។
សន្លឹកអាត់ជួង
ហេតុផលដែលអ្នកនៅលីវ គឺមកពីអ្នកធ្លាប់ជួបរឿងខកចិត្តជាមួយអ្នកចាស់ អ្នកមិនទាន់អាចបំភ្លេចអ្នកចាស់ម្នាក់នោះបានឡើយ។ អនុស្សាវរីយ៍ទាំងឡាយ ហាក់អន្ទងចិត្តអ្នក អន្ទងកែវភ្នែកអ្នក មិនឲ្យមើលឃើញអ្នកថ្មីទាល់តែសោះ។ អតីតកាលមួយនេះ ទាមទារពេលវេលាយូរឆ្នាំទៅមុខទៀត ទើបអាចកាត់ចិត្តបាន។
បន្ថែមពីលើនោះដែរ វាផ្សារភ្ជាប់នឹងការឈឺចាប់ ការដែលពិបាកនឹងកាត់ចិត្ត រៀនទទួលយកដំណាក់កាលជីវិតថ្មី។ អ្នកល្មមៗ ក៏មិនអាចចូលមកស្អំបេះដូងអ្នកកើតដែរ លុះត្រាតែអ្នកនោះ ធ្លាប់ជួបការឈឺចាប់ស្រដៀងអ្នក ឬយល់ស៊ីជម្រៅពីអត្ថន័យនៃស្នេហ៍។
សន្លឹកអាត់កឺ
អ្នកធ្លាប់ទទួលរងអារម្មណ៍ឈឺចាប់ខ្លាំង ទទួលការវាយប្រហារផ្លូវចិត្ត ដែលធ្លាប់ស្រលាញ់គេខ្លាំង ហើយត្រូវបានគេក្បត់ នាំឲ្យអ្នកក្លាយជាមនុស្សមានការភ័យខ្លាច ឬមិនអាចយកឈ្នះលើបច្ចុប្បន្នភាព និងអនាគតកាលបាន។ អ្នកពិបាកនឹងចាប់ផ្តើមក្នុងទំនាក់ទំនងស្នេហាថ្មី ជាមួយជនណាម្នាក់ខ្លាំងណាស់ ជារួមគឺប្រហាក់ប្រហែលនឹងអ្នកដែលបានរើសសន្លឹកបៀរទី ៣។
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក