ជ្រើសរើសសន្លឹកបៀរមួយ ដើម្បីបើកមើល ថាអ្វីដែលកំពុងរង់ចាំអ្នកនៅខែក្រោយនេះ?

អ្នកបានជួបនូវរឿងរ៉ាវលំបាក និងការសប្បាយរីករាយអ្វីខ្លះ?

ដោយឡែក តើអ្នកអាចនឹងជួបនូវរឿងអ្វីទៀតនាពេលខាងមុខ? តាមរយៈការតេស្តបែបវិទ្យាសាស្ត្រមួយនេះ ចូរអ្នកជ្រើសសន្លឹកបៀរមួយ ដើម្បីបើកមើលថាអ្នកអាចនឹងជួបរឿងរ៉ាវអ្វីនៅកំឡុងសប្តាហ៍ក្រោយ៖

សន្លឹកបៀរទី ១

1

វាបានបង្ហាញថា អ្នកមានដំណឹងល្អជាច្រើនកំពុងរង់ចាំអ្នកនៅខែមេសាខាងមុខ។ នៅកន្លែងធ្វើការ កន្លែងរកស៊ី បើកអាជីវកម្មតូចធំ អ្នកនឹងទទួលបានការបំផុសទឹកចិត្ត ហើយរាល់ភាពរកាំរកូសនៅខែចាស់នឹងត្រូវរសាត់បាត់ទៅ។

ការទំនាក់ទំនងរបស់អ្នកជាមួយក្រុមការងារ ជាមួយថ្នាក់លើ ឬជាមួយអតិថជនក្តី ក៏កាន់តែមានភាពល្អប្រសើរជាងមុន។ រឿងរ៉ាវជាច្រើន ក៏ដូចជាបញ្ហាដែលជាប់ជំពាក់នៅខែចាស់ ប្រាកដនឹងរកឃើញដំណោះស្រាយនៅក្នុងខែថ្មីនេះ។

បន្ថែមពីលើនោះផងដែរ ខ្សែចង្វាក់ជីវិត ក៏កំណត់ឲ្យទៅជួបតែមនុស្សល្អ ជៀសផុតអស់អ្នកដែលមានកិចកល់ សល់តែអ្នកដែលនាំស្នាមញញឹម បន្ថែមភាពរឹងបុឹងមកក្នុងជីវិត។ ទោះជាយ៉ាងណានៅពាក់កណ្តាលខែមេសា ចំកំឡុងថ្ងៃចូលឆ្នាំ ទេវតាហាក់ណែនាំឲ្យអ្នក គួរដកឃ្លាពីបញ្ហាជួបប្រទះទាំងឡាយ ពីអង្រែកដែលជាប់នឹងស្មា មួយរយៈពេលខ្លី ក៏ជឿថា វាជាពេលវេលាប៉ះប៉ូវខួរក្បាល អាចឲ្យមើលឃើញនូវផ្លូវប្រសើរជាងមុនក៏ថាបាន។

សន្លឹកបៀរទី ២

2

អ្នកអាចនឹងជួបឧបសគ្គ រឿងរ៉ាវមិនល្អមួយចំនួន ដែលពិបាកនឹងតតាំងវាបន្តិច។ ប៉ុន្តែវាមិនអាក្រក់ពេកនោះទេ តែក៏ត្រូវកត់ទុកវា ជាមេរៀនក្នុងជីវិតសម្រាប់ទៅថ្ងៃមុខដែរ។

ផ្លូវខាងមុខនេះរលាក់បន្តិចហើយ តែអត់ទ្រាំបន្តិច ក៏នឹងឆ្លងដល់សំណាង ជាផ្លូវកៅស៊ូ ទៅមុខយ៉ាងធូរ ឥតមានបន្លា​ ឥតមានចង្ហុកអ្វីទាំងអស់។ បន្ថែមពីនេះ ពាក់ព័ន្ធនឹងជីវិតគូ បើអ្នកជាបុរស ទាមទារឲ្យមានការអត់ធ្មត់ខ្ពស់ រួចបើអ្នកជានារី ត្រូវចាំថា រឿងហួសហើយ ក៏ឲ្យវាហួសទៅចុះ កុំសូវលើកមករំឭកច្រើនពេកអី ព្រោះអ្នកកំពុងរស់នៅជាមួយបុរសក្នុងបច្ចុប្បន្នកាល និងសម្លឹងមើលទៅកាន់អនាគតកាល។

ម្យ៉ាងទៀតចូរកុំបោះបង់ក្តីសង្ឃឹម កុំឲ្យនរណាមកបំបាក់ទឹកចិត្តអ្នកបានឲ្យសោះ អ្នកមិនទន់ជ្រាយបែបហ្នឹងទេ អ្នករឹងមាំខ្លាំងណាស់ ជឿជាក់ខ្លាំងណាស់ នោះទើបជាអ្នកដែលបានឆ្លងកាត់រឿងជាច្រើនកន្លងមក ហើយកំពុងឈរជើងនៅចំណុចមួយនេះបាន។

សន្លឹកបៀរទី ៣

3

ដំណើរនៃផ្កាយលើកយីអ៊ុន បម្រុងនឹងចូលមកដល់ឆាប់ៗខាងមុខ ក៏បូករួមទាំងសេចក្តីសុខ ផ្លូវកាយ ផ្លូវចិត្ត ឥតខ្វល់ពីជំងឺ ប្រែមកវិញតែភាពក្សេមក្សាន្ត ភាពមានបានទាំងសម្រាប់ខ្លួនអ្នក និងក្រុមគ្រួសារ។ មហាសំណាងដ៏ធំប្រចាំឆ្នាំ ក៏នឹងរំលេចឡើងនៅល្បាក់ពាក់កណ្តាលខែជាពិសេស សម្រាប់អ្នកបានជ្រើសយកសន្លឹកបៀរទី ៣ ឬសន្លឹកកន្ទឹប។

ភាពរុងរឿងកំពុងរង់ចាំអ្នកនៅពេលខាងមុខ នោះក៏អរគុណនូវការដែលអ្នកបានឆ្លងកាត់នូវរឿងរ៉ាវលំបាកច្រើនមកហើយកន្លងមក។ ផ្លែផ្កាជោគជ័យ ដែលអ្នកសក្តិសមនឹងទទួលបាន នឹងរំលេចចេញមកក្នុងសប្តាហ៍បន្ទាប់នេះ ក៏ចូលក្នុងកំឡុងទំព័រធំខែទី ៤ ប្រចាំឆ្នាំ ២០២៣ ម្ល៉េះហើយ សូមរីករាយជាមួយដំណាក់កាលថ្មីនៃជីវិតនេះតរៀងទៅអើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក