មាន​ប្រជ្រុយ ១ ក្នុង​ចំណោម ៣ នេះ អាយុ ៣០ មិន​ទាន់​ទេ ច្រើនតែផ្ទុះសំណាងក្លាយជាអ្នកមាន

ចង់​ដឹង​ពី​ជោគវាសនា​របស់​អ្នក ក៏​គ្រាន់​តែ​សម្លឹង​មើល​រក​ប្រជ្រុយ​នៅ​លើ​ផ្នែក​ដៃ ប្រសិន​ជា​មាន​ ១ ក្នុង​ចំណោម​ខាង​ក្រោម នោះ​រាប់​ថា​ជីវិត​អ្នក​សំណាង​ណាស់​ហើយ៖

៣) ប្រជ្រុយ​លើ​បាត​ដៃ

Ice_screenshot_20220322 135928

ប្រជ្រុយ​ជា​ទូទៅ រមែង​ដុះ​នៅ​លើ​ផ្នែក​នានា​លើ​ដង​ខ្លួន តែ​យ៉ាង​ណា​លើ​បាត​ដៃ​កម្រ​នឹង​មាន​ណាស់។ ប៉ុន្តែ​បើ​អ្នក​ស្ថិត​ក្នុង​ប្រភេទ​មនុស្ស​កម្រ​នេះ គឺ​រាប់​បាន​អ្នក​ជា​មនុស្ស​ឈ្លាសវៃ រហ័ស ហើយ​រាល់​ការ​វិនិយោគ​ទៅ​លើ​អ្វី ក៏​មិន​ងាយ​នឹង​ខុស​នោះ​ដែរ ពោល​តែង​កើត​មាន​ផល​ចំណេញ​គរ​ដុប​ត្រលប់​មក​វិញ។

ជា​ពិសេស​ស្ថិត​នៅ​វ័យ​កណ្តាល ជា​វ័យ​កើប​លុយ​ធំ កើប​លុយ​ចូល​ពេញ​ហោប៉ៅ ហើយ​អ្នក​អាច​រីករាយ​ និង​ទទួល​បាន​ភាព​កក់ក្តៅ​ជា​បណ្តើរៗ ជា​លក្ខណៈ​គ្រួសារ​តូច​មួយ​ចាប់​ពី​មុន​អាយុ ៣០ ត​ទៅ។

២) ប្រជ្រុយ​លើ​ខ្នង​ដៃ

Ice_screenshot_20220322 135934

នេះ​ជាច​មនុស្ស​មាន​មហិច្ឆតា​ធំ បើ​ទោះ​បី​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ឬ​ស្រួល​បែប​ណា​ក៏​ដោយ មនុស្ស​នេះ​មិន​ចេះ​នៅ​ស្ងៀម​មួយ​កន្លែង ពោល​រមែង​រក​ផ្លូវ​បោះ​ជំហាន​ទៅ​មុខ​ជាប់​ជានិច្ច។ ជួប​ឧបសគ្គ​អ្វី ក៏​ពួក​គេ​នេះ​មិន​រុញរា​នឹង​ក្រោក​ឈរ​ទៅ​មុខ​ដែរ។ ដូច្នេះ​ក៏​រាប់​បាន​ថា គេ​មាន​អំណោយ​ទាប​ជោគជ័យ​មួយ​ពី​ធម្មជាតិ។

យ៉ាង​ណា​ភាព​ទន់ខ្សោយ​របស់​មនុស្ស​នេះ គឺ​ឆាប់​ខឹង មិន​សូវ​ចេះ​ទប់​កំហឹង ហើយ​ងាយ​នឹង​ប្រើ​សម្តី​អាក្រក់ ប៉ុន្តែ​ចិត្ត​របស់​គេ​​ក៏​ងាយ​ទន់​ទៅ​វិញ​ដែរ។

១) ប្រជ្រុយ​លើ​ម្រាម​ដៃ​នាង

ម្រាម​ដៃ​បំពាក់​ចិញ្ចៀន បើ​មាន​ដុះ​ប្រជ្រុយ​លើ​ទីតាំង​នោះ​ដែរ ក៏​បង្ហាញ​ថា អ្នក​ជា​មនុស្ស​ពោរពេញ​ដោយ​ទេពកោសល្យ​ពី​កំណើត។

មនុស្ស​នេះ​នឹង​ជោគជ័យ​តាំង​តែ​ពី​នៅ​ក្មេង​វ័យ ហើយ​មាន​ទេពកោសល្យ​ពូកែ​និយាយ ពូកែ​ទំនាក់ទំនង ងាយ​បង្កើត​ទ្រព្យ ឆាប់​ជោគជ័យ​សឹង​គ្រប់​វិស័យ និង​ការ​រកស៊ី​ផ្សេងៗ។ ឈាន​ចូល​វ័យ ៤០ ឆ្នាំ ជា​វ័យ​សោយ​សុខ​របស់​បុគ្គល​នេះ​ហើយ ដោយ​នឹង​ទទួល​បាន​កូន​ដើរ​តាម​គន្លង​ធម៌ មាន​ភរិយា ឬ​ស្វាមី​ដែល​ចេះ​យល់​ចិត្ត នោះ​ហើយ​ជា​ភាព​ពេញ​លក្ខណៈ​របស់​ជីវិត ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក