តើប្រិយមិត្តចង់ដឹងពីអ្វីជាមន្ដស្នេហ៍របស់អ្នកទេ? តើមន្ដស្នេហ៍របស់អ្នកស្ថិតនៅចំណុចណា? សូមធ្វើការបន់ស្រន់ក្នុងចិត្ត មុននឹងជ្រើសរើស្បែកជើងមួយគូដែលអ្នកចង់បានបំផុត បន្ទាប់មករំកិលចុះទៅអានការទស្សន៍ទាយខាងក្រោម ។
ស្បែកជើងទី 1
មន្ដស្នេហ៍របស់អ្នកគឺភាពស្រស់ស្អាត រហូតពេលខ្លះអ្នកគិតថា ភាពស្រស់ស្អាតរបស់អ្នកវានាំមកនូវផលលំបាកទៅវិញទៀតផង ព្រោះមានមនុស្សជាច្រើនចូលមករកអ្នកទាំងល្អ និងអាក្រក់ វាធ្វើឲ្យអ្នកពិបាកពិចារណាមិនដឹងថា នរណាចូលមកប្រុងបោកឬគិតមែនទែន តែកុំបារម្ភអីព្រោះអ្នកជាមនុស្សឆ្លាត ចុងក្រោយងអ្នកនៅតែអាចប្រើចំណុចទាក់ទាញនេះបានយ៉ាងត្រឹមត្រូវ ។
ស្បែកជើងទី 2
ភាពទាក់ទាញរបស់អ្នកគឺ អ្នកមានគុណធម៌ស្រឡាញ់ការពិត ច្បាស់លាស់និងត្រង់ទៅ
ត្រង់មក ហើយអ្នកគឺជាមនុស្សម្នាក់ដែលស្រឡាញ់ខ្លួនឯង យកចិត្តទុកដាក់ចំពោះខ្លួនឯង នេះហើយជាមន្តស្នេហ៍របស់អ្នក ប៉ុន្តែបើនិយាយពីជញ្ជាំងរបស់អ្នកក៏ខ្ពស់គួរសមដែរ អ្នកជាមនុស្សមានភាពឯកជនខ្ពស់ មិនមែនអ្នករាល់គ្នាសុទ្ធតែអាចចូលមកក្បែរអ្នកបានទេ ។
ស្បែកជើងទី 3
អ្នកជាមនុស្សដែលមានចិត្តល្អ មានចិត្តមេត្តា ចូលចិត្តជួយអ្នកដទៃ តែងតែគិតដល់អ្នកដទៃជាចម្បង រហូតដល់ពេលខ្លះត្រូវគេទាញយកផលប្រយោជន៍ពីខ្លួនក៏មាន លើសពីនេះអ្នកជាមនុស្សសកម្មមានថាមពលច្រើន ចូលចិត្តដឹកនាំមិនខ្លាចការផ្លាស់ប្តូរ និងមានស្មារតីរឹងមាំផងដែរ ។
ស្បែកជើងទី 4
ភាពទាក់ទាញរបស់អ្នកគឺ អ្នកស្រឡាញ់គ្រួសារ គ្រួសារត្រូវតែឈរនៅទី ១ លើសពីនេះអ្នកថែមទាំងចេះសន្សំសំចៃ យល់ដឹងបច្ចេកវិទ្យាថ្មីៗ ជាមនុស្សសម័យថ្មី ចូលចិត្តស្វែងយល់អ្វីដែលថ្មីៗសម្រាប់ខ្លួនឯង ទាស់តែបន្តិចទេ មិនសូវពូកែកាត់ចិត្តមិនងាយបំភ្លេចរឿងរ៉ាវអតីតកាលដែលបានកើតឡើង ច្រើនតែយកមកគិតឲ្យក្លាយជាកង្វល់នៅក្នុងចិត្ត ៕
ប្រភព៖ Knongsrok