ជ្រើសរើសកូនសោរមួយដែលអ្នកគិតថា វាសមសម្រាប់អ្នក ដើម្បីស្វែងយល់អំពីជោគជតារបស់អ្នកនាពេលអនាគតខាងមុខនេះ៖
កូនសោរទី១
អ្នកអាចនឹងជាប្រភេទមនុស្សដែលក្បាលរឹងបន្តិច ដឹងយ៉ាងច្បាស់ថាខ្លួនចង់បានអ្វី ហើយមនុស្សប្រភេទណាដែលមិនគួរទៅពាក់ព័ន្ធជាមួយ។ ចូលចិត្តបំផុតមនុស្សដែលត្រង់ទៅត្រង់មក ហើយអ្នកតែងតែគិតថា ការសម្រេចចិត្តនានាដែលពាក់ព័ន្ធនឹងជីវិតអ្នក មិនគួរសម្រេចចិត្តតាមតែយោបល់អ្នកដទៃនោះទេ។ អ្នកមានគំនិតផ្ទាល់ខ្លួនហើយជារឿយៗត្រូវបានគេចាត់ទុកថាជាអ្នកដឹកនាំក្រុម។ មិនត្រឹមតែប៉ុណ្ណឹងទេ មនុស្សដែលមានចង្ការាងការ៉េមានភាពទាក់ទាញពីធម្មជាតិហើយច្រើនតែទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សភេទផ្ទុយទាំងមិនដឹងខ្លួន។
កូនសោរទី២
អ្នកជាមនុស្សដែលមានសំណាងជាខ្លាំងនៅក្នុងជីវិត។ ទម្រង់នៃចង្កាបែបត្រូវបានគេទស្សន៏ទាយមកថា ជាអ្នកដែលមានអាយុវែង មានសុខភាពល្អ និង ធំធាត់ឡើងនៅក្នុងគ្រួសារមួយដ៏ល្អ។ លក្ខណៈសម្បត្តិពិសេសជាងគេរបស់អ្នក អាចជាភក្ដីភាពនេះហើយ។ អ្នកអាចនឹងមានទំនោរចូលចិត្តសិល្បៈ ហើយតែងតែមានអារម្មណ៏ដឹងគុណចំពោះអ្វីៗដែលកើតឡើងនៅក្នុងជីវិតអ្នក និង រឿងល្អៗដែលកើតឡើងលើសកលលោកនេះ។
កូនសោរទី៣
អ្នកជាមនុស្សដែលមានសន្តានចិត្តល្អ ហើយមានចិត្តទន់បំផុតហើយ។ អ្នកតែងតែអាចយល់ដឹងពីអារម្មណ៏ និង ទុក្ខលំបាកមនុស្សជុំវិញខ្លួន ធ្វើអោយមនុស្សដែលបានស្គាល់អ្នកពេញចិត្តនឹងចំនុចនេះជាខ្លាំង។ ព្រោះតែបែបនេះហើយ ទើបអ្នកអាចនឹងត្រូវខូចចិត្តជាច្រើនលើកច្រើនសារ តែទោះជាយ៉ាងណាក៏អ្នកនៅតែប្រកាន់យកអំពើល្អ និង ការអត់ទោសជាដំណោះស្រាយជានិច្ច។
កូនសោរទី៤
អ្នកអាចជាប្រភេទមនុស្សដែលមិនសូវបានសម្ដីប៉ុន្មាននោះទេ តែងតែប្រាថ្នារស់នៅដោយភាពស្ងប់ស្ងាត់ ពីកន្លែងដែលមានមនុស្សកកកុញ ហើយមានការគិតគូរពិចារណាយ៉ាងជ្រៅជ្រះ។ អ្នកអាចជាមនុស្សដែលមានសម្រស់ស្រស់ស្អាត ហើយមានមន្តស្នេហ៏ជាខ្លាំង។ ព្រោះតែអ្នកចំណាយពេលយ៉ាងច្រើនគិតគូរពីរឿងដែលមនុស្សទូទៅមិនចាប់អារម្មណ៏បែបនេះហើយ ទើបធ្វើអោយអ្នកដែលសម្លឹងមកអ្នកមួយភ្លែតមកដូចជាមិនមានព្រលឹងនៅក្នុងខ្លួនសោះ។
កូនសោរទី៥
អ្នកជាប្រភេទមនុស្សដែលមានគោលដៅជីវិតច្បាស់លាស់ មានការជឿជាក់លើខ្លួនឯង មានសមត្ថភាពជាអ្នកគ្រប់គ្រងយ៉ាងពិតប្រាកដ មានទំនួលខុសត្រូវខ្ពស់។ ពេលទៅណាមកណាក៏មានតែមនុស្សដែលស្រលាញ់ពេញចិត្ត។ ព្រោះតែមហិជ្ជតា និង បំណងប្រាថ្នាជាច្រើននៅក្នុងជីវិត អ្នកមិនចេះតែបោះបង់ និង សម្រាកងាយៗនោះទេ ហើយបញ្ហាទាំងឡាយដែលអ្នកជួបប្រទះ មានតែជួយអោយអ្នកតស៊ូកាន់តែខ្លាំងឡើង៕