តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងតម្រូវឲ្យអ្នកធ្វើការគិតមួយស្របក់ ហើយសម្លឹងទៅភួងម្លិះទាំង ៣ ដែលមានសម្រស់ស្រស់ស្អាតខុសប្លែកពីគ្នា។ តើអ្នកពេញចិត្តភួងម្លិះណាមួយជាងគេ? ចម្លើយរបស់អ្នក សូមទៅធ្វើការផ្ទៀងផ្ទាត់នូវខាងក្រោម ដើម្បីដឹងថា នៅល្បាក់ចុងឆ្នាំ ២០២៣ ជីវិតអ្នកអាចនឹងជួបរឿងរ៉ាវអ្វីខ្លះ៖
ភួងម្លិះទី ១
ការងារ ការរកស៊ីដែលអ្នកបានខិតខំ ផ្តួចផ្តើមបង្កើតវាឡើងពីចំណុចចាប់ផ្តើម គឺវាទាមទាររយៈពេលយូរ ដើម្បីកើតក្លាយជាផ្លែផ្កា។ ឥឡូវពេលវេលាខាងមុខ នូវចុងឆ្នាំ ២០២៣ គឺផលតបស្នងនោះ នឹងចូលមកដល់ជីវិតអ្នកហើយ។ ដូច្នេះចូររក្សាការផ្តោត បន្តឆន្ទៈដែលមានដូចពីដំបូង នោះផលសម្រេច នឹងកើតមានកាន់តែធំ។
ភួងម្លិះទី ២
នៅចុងឆ្នាំ ២០២៣ នឹងមានការប្រកួតប្រជែងខ្ពស់ មានឧបសគ្គមួយចំនួន ដូចមកសាកល្បង វាស់កម្រិតអត់ធ្មត់នៃជីវិតរបស់អ្នកអ៊ីចឹង។ បើអ្នកទន់ខ្សោយ អ្នកអាចនឹងដួលត្រឹមដំណាក់កាលសារនេះ តែបើអ្នករឹងមាំ ក្រៅពីឆ្លងផុត នោះអ្នកនឹងជួបសំណាងធំ នៅឯចុងឆ្នាំ។ ពេលវេលាលំបាកមិនយូរពេកទេ អត់ធ្មត់បន្តិចទៅ អ្នកនឹងបានឃើញពន្លឺដ៏ចិញ្ចាចនៅខាងមុខ។
ភួងម្លិះទី ៣
ពាក់ព័ន្ធនឹងជីវិតគូ។ អ្នកប្រហែលជានៅឯកោ ឬទើបតែឆ្លងកាត់ការបែកបាក់ស្នេហា ដ៏ឈឺចាប់មួយ។ អាចថា ៩០ ភាគរយនៃអ្នកជ្រើសយករូបភាពផ្ការាងស្រអាប់ពណ៌ ជាមនុស្សដែលពូកែលាក់អារម្មណ៍ មានរឿងអ្វី ក៏មិនសូវចូលចិត្តនិយាយប្រាប់អ្នកដទៃដែរ ស៊ូបៀមវាទុកម្នាក់ឯង។
ឥឡូវត្រៀមចូលដល់ចុងឆ្នាំ ២០២៣ វាសនាបានចារឲ្យអ្នកជួបគូថ្មីក្នុងជីវិត ដែលគេនឹងចូលមកបំបាត់ភាពឯកោ ហើយនាំឲ្យជីវិតអ្នកស្រស់បំព្រង ទទួលបានអារម្មណ៍ពោរពេញដោយសុភមង្គលឡើងវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក