មានប៉ះគ្នាយើងទេ? ម្ចាស់ឆ្នាំទាំង ៣ សាយលាភសាយទ្រព្យចូលផ្ទះ ជម្នះអស់គ្រោះ នៅឆ្នាំ ២០២៤

នៅសល់រយៈពេល ប៉ុន្មានងថ្ងៃទៀត ទើបបិទទំព័រឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ២០២៤ តើឆ្លងកាត់រយៈពេលច្រើនខែមកនេះ អ្នកបានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះហើយ? ទោះល្អឬអាក្រក់ប៉ុណ្ណា ត្រូវចាំថា ជីវិតយើងមានឡើងចុះជារឿងធម្មតា ហើយត្រូវបន្តប្រកាន់ខ្ជាប់នៅគោលជំហរ ហើយកុំអស់សង្ឃឹមឲ្យសោះ។

មកមើលការទស្សន៍ទាយជោគវាសនាសម្រាប់ឆ្នាំ ២០២៤ ខាងមុខ គឺមានអ្នកកើតឆ្នាំចំនួន ៣ ដែលមានរាសីខ្ពស់ត្រដែត អាចសាយលាភសាយទ្រព្យចូលផ្ទះ នាំឲ្យក្លាយជាអ្នកមាន រួចក៏អាចជម្នះអស់បញ្ហា អស់គ្រោះទាំងឡាយ មិនឲ្យចូលមកបៀត៖

អ្នកកើតឆ្នាំមមែ - ពពែ

Ice_screenshot_20220420 121938

មនុស្សដែលកើតឆ្នាំមមែ ច្រើនតែជាមនុស្សមានភាពក្លាហាន និងមានទំនុកចិត្ត។ នៅពេលដែលពួកគេចង់បានអ្វីមួយ គឺពួកគេនឹងខិតខំប្រឹងប្រែងមិនខ្ជិលច្រអូសឡើយ ហើយធ្វើវាអស់ពីសមត្ថភាពដើម្បីឆ្ពោះទៅគោលដៅ។

សូមអរគុណដល់ផ្កាយនាំសំណាងដែលកើតមាននៅឆ្នាំ ២០២៤ ខាងមុខ នឹងជួយឲ្យអ្នកកើតឆ្នាំមមែ មានជីវិតរលូនជាងពេលមុនៗ។ ពួកគេនឹងទទួលបានលាភពីមនុស្សជុំវិញខ្លួន ដែលមានគេជួយលើកជួយជំរុញឲ្យឈានទៅចំណុចខ្ពស់មួយកម្រិតទៀត។ នៅឆ្នាំថ្មីនេះ អ្នកខិតខំតែបន្តិច ក៏អាចទទួលបានចំណូលច្រើនសន្ធឹកត្រលប់មកវិញដែរ។

អ្នកកើតឆ្នាំរកា - មាន់

Ice_screenshot_20220420 121933

ជាមនុស្សដែលច្រើនតែបានជួបដៃគូល្អៗក្នុងជីវិត ទាំងអាជីពការងារ ស្នេហា និងទំនាក់ទំនងរកស៊ីទូទៅ សម្រាប់អ្នកកើតឆ្នាំរកា។

លាភសំណាងធំ របស់អ្នកកើតឆ្នាំរកាក៏បានរំកិលចូលមកដល់ដែរនៅឆ្នាំក្រោយ ហើយបញ្ហាដែលបានកើតឡើងកន្លងមក នឹងមិនចាំបាច់ដោះស្រាយដោយខ្លួនឯងទេ ពោលនឹងមានគេមកចាំជួយ ហើយគេនោះហើយជាអ្នកនាំសំណាងដល់អ្នក។

អ្នកកើតឆ្នាំថោះ - ទន្សាយ

FEATURE03666

មនុស្សកើតឆ្នាំថោះ ជាមនុស្សដែលមានភាពចចេសរឹងរូសបន្តិច ពោលមិនងាយចុះចាញ់នឹងអ្នកដទៃ។ នោះហើយជាមូលហេតុដែលជំរុញឲ្យពួកគេបំបោលមិនបោះបង់ក្នុងអាជីពការងារ ហើយតែងតែមានភាពរីកចម្រើនច្រើនជាងបរាជ័យ។

ពេលវេលានាំលាភក៏ចូលមកដល់សម្រាប់អ្នកកើតឆ្នាំថោះ​ នៅឆ្នាំថ្មី ២០២៤ ខាងមុខនេះ ដោយឱកាសថ្មីនឹងបើកចំហរង់ចាំអ្នក ក្នុងការបង្កើតប្រាក់ចំណូលបន្ថែមទៀត ពោលអាចតាមរយៈការឡើងឋានៈ ឬបានផលចំណេញខ្ពស់ណាមួយពីការរកស៊ី។

ប៉ុន្តែអ្នកត្រូវចាំថា អ្នកមិនអាចចៀសពីការច្រណែនរបស់មនុស្សទាំងឡាយនៅជុំវិញខ្លួនបានឡើយ អ៊ីចឹងកុំទោរទន់ ឬខូចចិត្តដោយសារពាក្យសម្តី ឬសកម្មភាពមួយចំនួនរបស់គេឲ្យសោះ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក