ស្រឡាញ់ប៉ុនណា ចូលចិត្តប៉ុនណា ក៏មិនត្រូវទុករបស់ទាំងនេះក្នុងផ្ទះដែរ បើមិនចង់ខាតបង់ទ្រព្យសម្បត្តិ និងសុភមង្គលគ្រួសារ

យោងតាមក្បួនហុងស៊ុយ អ្នកជំនាញបានព្រមាន និងដាស់តឿនថា របស់មួយចំនួនដូចខាងក្រោមនេះ មិនថាអ្នកស្រឡាញ់យ៉ាងណា ចូលចិត្តប៉ុនណាក៏ដោយ ក៏មិនត្រូវរក្សាវាទុកនៅក្នុងផ្ទះដែរ ព្រោះរបស់ទាំងនេះ វាតំណាងឱ្យរឿងមិនល្អ ឧបទ្រុបចង្រៃ ដូច្នេះ ប្រសិនបើអ្នករក្សាទុក វាជាប្រផ្នូលដែលបង្កគ្រោះថ្នាក់ដល់អ្នក និងក្រុមគ្រួសារ ជាពិសេស អ្នកអាចនឹងបាត់បង់ទ្រព្យសម្បត្តិ លុយកាក់ សុភមង្គលដោយមិនដឹងខ្លួនថែមទៀតផង។

១. នាឡិកាខូច

Image_2021 12 29_101126

យោងទៅតាមគោលគំនិតរបស់ប្រជាជនបូព៌ា នាឡិកា គឺជានិមិត្តសញ្ញានៃពេលវេលា ដែលមានចលនាឥតឈប់ឈរ ដែលជានិមិត្តសញ្ញានៃជោគវាសនា។ នៅពេលដែលនាឡិកាឈប់ដំណើរការ ហើយមិនអាចជួសជុលបាន អ្នកគួរតែយកវាបោះចោល កុំរក្សាវាទុកនៅក្នុងផ្ទះបន្តទៀតអី។

គ្រួសារជាច្រើនជួបប្រទះស្ថានភាពនេះ ប៉ុន្តែមិនមានពេលជួសជុល ឬទិញនាឡិកាថ្មីមកប្ដូរនោះឡើយ ហើយនៅតែទុកនាឡិកាដែលខូចនៅលើជញ្ជាំងដដែល។ តាម​ហុងស៊ុយ ការ​ព្យួរ​នាឡិកា​ខូច​មិន​ដំណើរការនៅ​ក្នុងផ្ទះ វា​នឹង​ប៉ះពាល់​ដល់​សំណាង​របស់​ម្ចាស់​។ ដូច្នេះ​ពេល​ឃើញ​នាឡិកា​ឈប់​ដំណើរការ អ្នក​គួរ​យក​វា​មក​ពិនិត្យមើល កែកម្អ។ ប្រសិនបើថ្មអស់ សូមជំនួសវាដោយថ្មថ្មី ហើយព្យួរវាឡើងវិញបាន។ បើខូច យកវាទៅជួសជុល ឬដូរជាមួយនាឡិកាថ្មីជាបន្ទាន់។

២. ចានបែក ឬប្រេះស្រាំ

Image_2021 12 29_101131

ចាន គឺជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ។ អំឡុងពេលប្រើប្រាស់ ច្បាស់ជាចៀសមិនផុតពីការបែកបាក់ ប៉ះទង្គិចស្រាំនោះឡើយ។ យ៉ាងណាមិញ ប្រសិនបើ​មាន​ករណី​បែប​នេះ គ្រួសារ​ភាគ​ច្រើននៅតែរក្សាវាទុក និងប្រើប្រាស់ជាធម្មតា។

ទោះជាយ៉ាងណាក៏ដោយ ការប្រើចានបែក ឬប្រេះស្រាំអាចធ្វើឱ្យអ្នករងរបួសពេលកំពុងសម្អាត។ លើសពីនេះ វាក៏ប៉ះពាល់ដល់សោភ័ណភាព និងចំណង់អាហារពេលដាក់អាហារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ស្នាមប្រេះក៏កាន់តែពិបាកសម្អាត ដែលអាចក្លាយជាកន្លែងសម្រាប់បាក់តេរីភ្ជាប់ និងបង្កជំងឺដល់អ្នកប្រើប្រាស់។

បើ​និយាយ​ពី​ហុងស៊ុយ អ្នក​ជំនាញ​និយាយ​ថា ការ​ប្រើ​ចាន​ឆែប​ជាប់​ជា​ប្រចាំ អាច​ប៉ះ​ពាល់​ដល់​ទ្រព្យ​សម្បត្តិ​ម្ចាស់។ ដូច្នេះ នៅពេលដែលអ្នកឃើញចានឆែប បែក ឬប្រេះ យកល្អគួរតែបោះវាចោលទៅ។ ពេលបោះចោល ត្រូវរុំចានជាមួយក្រណាត់ ឬក្រដាសទាំងសងខាង ដើម្បីកុំឱ្យរបួសអ្នកសម្អាត និងកុំបំពានហុងស៊ុយ។

៣. កញ្ចក់បែក ឬស្រាំ

Image_2021 12 29_101136

យោងទៅតាមគោលគំនិតនៃហុងស៊ុយខាងកើត កញ្ចក់ដែលខូច គឺជាប្រផ្នូលនៃសំណាងអាក្រក់។ ពេល​ឃើញ​កញ្ចក់​ប្រេះ ឬ​បែក​ អ្នកត្រូវតែ​បោះចោល​វាភ្លាម។ ដូចចានចាស់ៗដែរ ពេលសម្អាតកញ្ចក់ដែលខូច អ្នកក៏គួររុំវាដោយក្រណាត់ ឬក្រដាសរុំដោយប្រុងប្រយ័ត្នមុនពេលបោះវាចោល។

៤. ស្បែកជើងចាស់ រហែក

Image_2021 12 29_101140

ស្បែកជើងរហែក និងស្បែកជើងកវែង គឺជានិមិត្តសញ្ញានៃភាពក្រីក្រ និងភាពលំបាក។ ដូច្នេះ​ហើយ អ្នក​គួរ​បោះចោល​ ប្រសិនបើវាចាស់ ឬរហែក​ ព្រោះថា ស្បែកជើងបែបនេះ គេ​ចាត់​ទុកជា​វត្ថុ​អភ័ព្វ​ ដែល​អាច​ធ្វើ​ឱ្យ​ម្ចាស់​ងាយ​នឹង​បាត់​បង់​ទ្រព្យ​សម្បត្តិ។

បើ​និយាយ​ពី​សុខភាព ស្បែកជើង​ចាស់ និង​ស្បែកជើង​កែងចោត ជា​កន្លែង​រស់នៅ​របស់​បាក់តេរី និង​ផ្សិត បើ​ទុក​ក្នុងផ្ទះ​នឹង​ប៉ះពាល់​ដល់​សុខភាព​សមាជិក​គ្រួសារ​។

លើសពីនេះ ស្បែកជើងដែលចាស់ពេក លែងមានការធានាថាមានគុណភាពល្អទៀតហើយ ហើយបាតជើងនឹងកាត់បន្ថយការកកិត។ ការប្រើប្រាស់បន្តអាចបណ្តាលឱ្យអ្នកដួលយ៉ាងងាយស្រួលនៅពេលប្រើ៕

ប្រភព ៖ Phunutoday / Knongsrok