មនុស្សឆ្នាំទាំង ៣ នេះ ចិត្តល្អ ស្លូតបូត ស្មោះត្រង់ តែមិនល្ងង់ឡើយ ហើយក៏មិនទន់ខ្សោយដែរ

មនុស្សកើតក្នុងឆ្នាំទាំង ៣ នេះ ជាមនុស្សដែលមានចិត្តល្អ សប្បុរស ស្មោះត្រង់ ស្លូតបូត តែមិនល្ងង់ មិនទន់ជ្រាយឡើយ មិនងាយឱ្យអ្នកណាមកខ្សែលើគេបានទេ ហេតុដូចនេះហើយ ទើបមនុស្សទាំងនេះ រមែងទទួលបានពរជ័យ និងសេចក្ដីល្អចូលមកក្នុងជីវិតរឹតតែច្រើន។

Cover

១. ឆ្នាំឆ្លូវ

អ្នក​កើត​ឆ្នាំ​ឆ្លូវ ជា​មនុស្ស​ឆ្លាត ហើយ​មាន​ការ​គិត​ល្អិតល្អន់ និងចេះ​បត់បែនបានយ៉ាងល្អ។ មនុស្សឆ្នាំនេះជំនាញសង្កេតយ៉ាងមុតស្រួច ហើយអាចយល់យ៉ាងស៊ីជម្រៅអំពីតម្រូវការ និងអារម្មណ៍របស់អ្នកដទៃ។ ដូច្នេះហើយ​ទើប​មនុស្ស​កើត​ឆ្នាំ​ឆ្លូវ តែងបង្ហាញ​ចិត្ត​មេត្តា និង​ចិត្ត​ល្អ​ខ្ពស់​ពេល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ជុំវិញ​ខ្លួន​។

ប៉ុន្តែ​ក្នុង​ស្ថានភាព​អយុត្តិធម៌ មនុស្ស​កើត​ឆ្នាំ​ឆ្លូវ​ក៏​មាន​សមត្ថភាព​ធ្វើ​ការយ៉ាង​ម៉ឺងម៉ាត់​ដោយ​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ការពារ​សិទ្ធិ​ខ្លួនឯង​ និង​អ្នក​ដទៃនោះឡើយ។ អ្នកកើតឆ្នាំឆ្លូវ មានភាពក្លាហាន ហ៊ាននិយាយ និងហ៊ានធ្វើសកម្មភាព មិនខ្លាចអ្នកណា ហើយអាចក្រោកឈរទាមទារយុត្តិធម៌ពេលចាំបាច់។ ធម្មជាតិមនុស្សសឆ្នាំគោនេះ គឺគួរឱ្យស្ញើចសរសើរ ចិត្តល្អ ប៉ុន្តែមិនទន់ខ្សោយឡើយ។ អ្នកកើតឆ្នាំឆ្លូវ មានភាពក្លាហានក្នុងខ្លួន ហើយថែមទាំងបង្ហាញភាពខ្លាំង និងសមត្ថភាពឡើងខ្ពស់គ្រប់ពេលផងដែរ។

A8d00e91241cb9ea5d3dc7dde54bfeeb

២. ឆ្នាំច

អ្នក​កើត​ឆ្នាំ​ច មាន​បេះដូង​ពោធិសត្វ។ មនុស្សទាំងនេះច្រើនតែមានស្មារតីទទួលខុសត្រូវខ្ពស់ និងមានភាពស្មោះត្រង់ខ្លាំង។ លើសពីនេះ អ្នកដែលកើតឆ្នាំឆ្លូវ ក៏យកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ និងមិត្តភ័ក្តិ តែងតែគាំទ្រ និងការពារមនុស្សជាទីស្រលាញ់។

អ្នក​កើត​ឆ្នាំច មាន​ចិត្ត​ល្អ មាន​ចិត្ត​ស្លូតបូត មាន​ចិត្ត​សប្បុរស។ អ្នក​មាន​ចិត្ត​ព្រះពោធិសត្វ​ដ៏​រឹង​មាំ ប្រុង​ប្រៀប​ជា​និច្ច​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ឱ្យ​ឆ្លង​ផុត​ទុក្ខ​លំបាក មិន​ប្រកាន់​ខ្ជាប់​ខ្ជួន​អ្វី​ឡើយ។ ប៉ុន្តែនៅពេលដែលពួកគេមានអារម្មណ៍ថាខ្លួន ឬអ្នកដទៃរងគ្រោះថ្នាក់ អ្នកដែលកើតក្នុងឆ្នាំនេះ អាចប្រើបញ្ញាដ៏ឆ្លាតវៃ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់ចំពោះមនុស្ស និងវត្ថុដែលពួកគេស្រលាញ់។

ការតាំងចិត្ត និងភាពក្លាហានរបស់មនុស្សដែលកើតក្នុងឆ្នាំនេះ ធ្វើឱ្យពួកគេក្លាយជាកម្លាំងដ៏ខ្លាំងក្លាមួយនៅក្នុងក្រសែភ្នែកអ្នកដទៃ។ តាមពិតទៅ អ្នកដែលកើតក្នុងឆ្នាំច នឹងប្រព្រឹត្តិទៅតាមពេលវេលាត្រឹមត្រូវ មិនមានភាពអំនួត ឬក្រអឺតក្រទមដូចអ្នកដទៃគិតនោះឡើយ។

10d2935f1fa607a374c4577f31611585

៣. ឆ្នាំកុរ

អ្នកដែលកើតក្នុងឆ្នាំជ្រូក មិនមែនជាមនុស្សមុតស្រួចនោះទេ ប៉ុន្តែពួកគេជាមនុស្សស្មោះត្រង់ និងមាននិស្ស័យស្និទ្ធស្នាល។ មនុស្សឆ្នាំនេះ​មាន​ចិត្ត​ស្មោះ​ស្ម័គ្រ ស្មោះត្រង់ និង​រួសរាយ​រាក់ទាក់ បង្កើត​មិត្តភ័ក្ដិ​ជា​គូកន។ អ្នក​កើត​ឆ្នាំ​ជ្រូក​ក៏​មាន​ចរិត​ល្អ​ដែរ ហ៊ាន​លះបង់​ប្រយោជន៍​ខ្លួន​ជួយ​អ្នក​ដទៃ។

អ្នក​មាន​វាសនា​មាន​ព្រះ​ពោធិសត្វ​មាន​ចិត្ត​ជួយ​មនុស្ស​ក្បែរខ្លួនជានិច្ច។ បើគេឃើញអំពើអសីលធម៌ ឬអយុត្តិធម៌កើតឡើង មនុស្សកើតឆ្នាំជ្រូកក៏នឹងបង្ហាញភាពមោះមុតឈរខាងយុត្តិធម៌ និងព្យាយាមកែប្រែស្ថានភាពអយុត្តិធម៌។ ដោយ​ចិត្ត​សប្បុរស និង​បុគ្គលិក​លក្ខណៈ​ម៉ឺងម៉ាត់ មនុស្ស​កើត​ឆ្នាំ​ជ្រូក​ក្លាយ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​កែប្រែ​គ្រប់​ច្បាប់​នៃ​ល្បែង​សង្គមបានយ៉ាងល្អ៕