បើអ្នកចង់មានលុយចូលហោប៉ៅច្រើនៗ សូមកុំរំលងនូវរបស់ទាំង៣ខាងក្រោមនេះ យកដាក់តាមខ្លួន ធានាថា អ្នកនឹងមានសំណាងចូលមកច្រើនៗសម្រាប់ឆ្នាំថ្មី ជាពិសេស លែងដាច់លុយ ដាច់យ៉ៃទៀតហើយ។
១. របស់ទាំង៣ គួរដាក់តាមខ្លួន ឬដាក់ជាប់កាបូប
- ដាក់ក្រណាត់ពណ៌ក្រហម
តាមគោលគំនិតចាស់ៗពីដើម ក្រហមជាពណ៌នាំសំណាង ភាពរីករាយ និងហុងស៊ុយល្អ។ ម្យ៉ាងទៀត ពណ៌ក្រហមជាពណ៌នៃក្តីស្រលាញ់ និងសុភមង្គល ដូច្នេះហើយនៅពេលដែលជនជាតិចិនមានដំណឹងល្អ ពួកគេតែងតែជ្រើសរើសពណ៌ក្រហមជាពណ៌ចម្បង។ ដូច្នេះហើយ ដើម្បីទាក់ទាញសំណាង ដេញតាម សំណាងអាក្រក់ អ្នកអាចដាក់ក្រណាត់ក្រហម ឬកាបូបពណ៌ក្រហម នៅក្នុងកាបូបរបស់អ្នក ដើម្បីជួយជម្រុញសំណាងដល់អ្នក។
- ដាក់កាក់បុរាណ
តាមការចែករំលែករបស់គ្រូហុងស៊ុយចាស់ៗ ការដាក់អំបិល និងកាក់ក្នុងកាបូប នឹងជួយជម្រុញសំណាង។ ក្រៅពីនេះ កាក់បុរាណនឹងបង្កើតជាបន្ទុកអគ្គីសនី និងថាមពល វានឹងក្លាយជាសក្តានុពលនៃទ្រព្យសម្បត្តិ ទាក់ទាញសំណាងដល់ម្ចាស់របស់វា។ ដូច្នេះ ប្រសិនបើអ្នកចង់បង្កសំណាងនៅក្នុងកាបូបរបស់អ្នក សូមសាកល្បងដាក់កាក់បុរាណនៅក្នុងកាបូបរបស់អ្នក។
- ដាក់ក្រដាសប្រាក់ ២ ដុល្លារអាមេរិកក្នុងកាបូប
ក្រដាសប្រាក់ពីរដុល្លារ គឺជានិមិត្តសញ្ញានៃសំណាងល្អសម្រាប់មនុស្សជាតិ។ ដោយសារតែនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្ស ក្រដាសប្រាក់ ២ ដុល្លារដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៧៦ ត្រូវបានគេដឹងថា ជាលុយដែលសំណាងបំផុត។ មូលហេតុគឺដោយសារតែនៅឆ្នាំ ១៩៧៦ នៅសហរដ្ឋអាមេរិកមានការធ្លាក់យន្តហោះយ៉ាងធ្ងន់ធ្ងរអ្នកដំណើរទាំងអស់នៅលើជើងហោះហើរនោះត្រូវបានស្លាប់យ៉ាងច្រើន។ ប៉ុន្តែមានបុរសម្នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត ពេលគាត់ពិនិត្យសពនៅពេលនោះមានលុយតែ១កាក់ និង២ដុល្លារប៉ុណ្ណោះ ។ ដូច្នេះហើយទើបគេនិយាយថា នេះជាកាក់២ដុល្លារដែលបានសង្គ្រោះជីវិតគាត់។
២. កុំទុកវិក័យប័ត្រ ឬបង្កាន់ដៃក្នុងកាបូបរបស់អ្នកឱ្យសោះ
តាមហុងស៊ុយ កាបូបអ្នកគួរតែដាក់របស់ក្នុងកាបូបតែប៉ុណ្ណោះ។ ហើយអ្នកមិនគួរទុកបង្កាន់ដៃថ្លៃភ្លើង ទឹក វិក្កយបត្រទូរស័ព្ទ... ក្នុងកាបូបរបស់អ្នកជាដាច់ខាត។ ដោយសារតែវិក័យប័ត្រគ្រប់ប្រភេទ តំណាងឱ្យប្រាក់ដែលបាត់ នោះនៅពេលដែលទុកនៅក្នុងកាបូបវាងាយនឹងបង់ទៅដូចគ្នា។
ដូច្នេះហើយ បើអ្នកដាក់វាក្នុងកាបូបរបស់អ្នក វានឹងបង្កឱ្យមានការចំណាយកាន់តែច្រើន។ ហើយនេះនឹងធ្វើឱ្យប្រាក់ដែលហូរចូលហោប៉ៅរបស់អ្នកបានឆាប់រហ័ស មិនអាចទុកចោលបានឡើយ ធ្វើឱ្យអ្នកងាយធ្លាក់ក្នុងភាពក្រីក្រ។
លើសពីនេះទៀត នៅពេលអ្នកទិញកាបូប អ្នកត្រូវជ្រើសរើសពណ៌កាបូបដែលត្រូវនឹងជោគវាសនា និងអាយុរបស់អ្នក ដើម្បីធ្វើឱ្យអ្វីៗកាន់តែអំណោយផល។ អ្នកក៏មិនគួរប្រើកាបូបយូរពេកដែរ ជាមធ្យម អ្នកគួរប្ដូរកាបូបម្ដងក្នុងរយៈពេល ៣ ឆ្នាំម្ដង! ក្រៅពីនេះ កាបូប គឺជាវត្ថុស័ក្តិសិទ្ធិ ដូច្នេះហើយអ្នកមិនគួរយកកាបូបចាស់ៗ និងកាបូបដែលធ្លាប់ប្រើរួចពីអ្នកដទៃឡើយ៕
(*) ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok