ថ្ងៃនេះគេហទំព័រ Knongsrok នឹងនាំក្បួនហោរាសាស្ត្រ ទស្សន៍ទាយពីលាភសំណាងនៅចុងឆ្នាំ ចង់ដឹងថាអ្នកណាមានឱកាសទទួលបានជំនួយល្អៗឬអត់? ហើយអ្នកដែលកើតនៅថ្ងៃទាំង ៤ នេះ នឹងអាចមានឱកាសទទួលបានលាភសំណាងល្អ អាចឈានជើងដើរចេញពីទីងងឹតឆ្ពោះទៅទីកន្លែងដែលភ្លឺស្វាង ។
អ្នកកើតថ្ងៃច័ន្ទ
អ្នកចូលចិត្តជួយអ្នកដទៃ តែងតែមានចិត្តអាណិតមនុស្សគ្រប់គ្នា តែបែរជាត្រូវបានគេកេងចំណេញទៅវិញ ចូលកុំតូចចិត្តចូលខំធ្វើអំពើល្អ គិតអ្វីដែលល្អៗ និយាយអ្វីដែលល្អនោះផលល្អនឹងត្រឡប់មករកអ្នកវិញ ។
មិនយូរប៉ុន្មានអ្នកនឹងជួបមនុស្សសប្បុរសចូលមកជួយ និងឧបត្ថម្ភក្នុងរឿងផ្សេងៗ ហើយអ្វីៗគ្រប់យ៉ាងនឹងល្អប្រសើរឡើង ។
និងជួបផ្លូវល្អសម្រាប់ការងារ លុយកាក់ និងរឿងស្នេហា នឹងទទួលបានលាភសំណាងហូរហៀរទៅដល់ឆ្នាំក្រោយ ថែមទាំងមានឱកាសឈ្នះរង្វាន់ធំទៀតផង ។
ចំណែករឿងលុយកាក់ក៏មានចាយមិនខ្វះដែរ ទន្ទឹមនឹងនោះបើចង់ឲ្យសំណាងមកដល់ឆាប់ៗ អ្នកគួរឧស្សាហ៍ធ្វើបុណ្យកុសល មុនពេលចូលគេងសូមធ្វើការអធិស្ឋាន ។
អ្នកកើតថ្ងៃអង្គារ
សម្រាប់អ្នកកើតថ្ងៃនេះ ភាគច្រើនជាមនុស្សឆាប់ខឹងឆាប់បាត់ ពេលខ្លះអារម្មណ៍របស់គេដូចជាភ្លើងចំបើងឆេះសន្ធោសន្ធៅ តែឆាប់រលត់ទៅវិញ ។
អ្នកជាមនុស្សដែលស្រឡាញ់នរណាម្នាក់គឺស្រឡាញ់ខ្លាំង ហើយក៏ពូកែប្រច័ណ្ឌផងដែរ បើនរណាម្នាក់ហ៊ានតែធ្វើឲ្យអ្នកខកចិត្ត ច្បាស់ជាមើលមុខគ្នាលែងចំហើយ ។
អ្នកជាមនុស្សប្រាកដប្រជាចំពោះរឿងស្នេហា ជាមនុស្សម្នាក់ដែលចូលចិត្តនិយាយត្រង់ទៅត្រង់មក មិនចូលចិត្តនិយាយអែបអប វៀចវេរពោរពេញដោយពិសពុលឡើយ ។
នៅចុងឆ្នាំនេះអ្នកនឹងមានឱកាសទទួលបានដំណឹងល្អពីមេកើយ នឹងទទួលបានការជួយជ្រោមជ្រែង សំណាងអាក្រក់នឹងក្លាយជាសំណាងល្អ និងមានឱកាសបានបង្ហាញសមត្ថភាពពិត ។
អ្នកកើតថ្ងៃសុក្រ
អ្នកជាមនុស្សចិត្តល្អចូលចិត្តជួយគេឯង ឆាប់ខឹងឆាប់បាត់ធ្វើបុណ្យជាមួយគេតែច្រើនតែទទួលបាបមកវិញ ប៉ុន្តែឆ្នាំថ្មីនេះនឹងមានអ្នកក្រៅចូលមកជួយជ្រោមជ្រែង ។
សំណាងរបស់អ្នកនឹងចាប់ផ្តើមប្រសើរឡើង លុយកាក់ធ្លាប់តែខ្វះមុខខ្វះក្រោយ ឆ្នាំថ្មីនេះនឹងមានលុយកាក់សម្រាប់ចាយវាយ ប៉ុន្តែសូមចាយវាដោយប្រុងប្រយ័ត្នផង ។
ក្នុងអំឡុងពេលនេះនឹងមានលាភចូល ដូច្នេះអ្នកត្រូវធ្វើបុណ្យបញ្ជូនកុសលច្រូចទឹកឲ្យម្ចាស់កម្មពៀរ ធ្វើបែបនេះសំណាងនឹងកើនឡើង ។
អ្នកកើតថ្ងៃសៅរ៍
អ្នកដែលកើតថ្ងៃនេះភាគច្រើនជាមនុស្សចិត្តរឹង ធ្វើឲ្យអ្នកផ្សេងមើលឃើញថាជាមនុស្សអាក្រក់ តែតាមពិតអ្នកកើតថ្ងៃនេះ ជាមនុស្សមានចិត្តសប្បុរសណាស់ ចូលចិត្តធ្វើបុណ្យតែធ្វើបុណ្យច្រើនតែបានបាបមកវិញ ។
ចំពោះរឿងការងារគឺល្អណាស់ មានឱកាសឈានទៅមុខក្នុងអាជីព ប៉ុន្តែប្រសិនបើការជួញដូរអ្នកត្រូវអត់ធ្មត់ មើលអ្វីដែលអ្នកចូលចិត្ត
បន្ទាប់មកធ្វើវា ប្រាកដជាមានឱកាសក្លាយជាអ្នកមាននៅថ្ងៃអនាគត។
ភាគច្រើនអ្នកកើតថ្ងៃសៅរ៍នឿយពីក្មេងស្រណុកនៅពេលចាស់ សម្រាប់រយៈពេលនេះបើមាននរណាម្នាក់ចូលមកជួយ អ្នកត្រូវទទួលយកទៅ ព្រោះគេនឹងជួយអ្នកបានច្រើនយ៉ាង ហើយជីវិតនឹងរីកចម្រើនជាងមុន ៕
ប្រភព៖ Knongsrok