ហោរាសាស្ត្របាននិយាយថា ឆ្នាំក្រោយ ឆ្នាំ២០២៤ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងមានសំណាងខ្លាំង ធ្វើអ្វីក៏ងាយជោគជ័យ សម្រេចដូចក្ដីប្រាថ្នា លុយកាក់ ការងារ គ្រួសារក៏មានក្ដីសុខ សុភមង្គលផងដែរ។
១. ឆ្នាំខាល «ខ្លា»
ក្នុងចំណោមឆ្នាំទាំង១២ មនុស្សដែលកើតឆ្នាំខ្លា តែងមានការអភិវឌ្ឍខ្លាំង។ ជាការពិតណាស់ អ្វីដែលមានតម្លៃបំផុត គឺការខិតខំប្រឹងប្រែង និងការតស៊ូរបស់ពួកគេ។ ដោយសារតែឆ្នាំខ្លា ទទួលបានលាភសំណាងច្រើនដោយចៃដន្យបានជួបជំនួយពីមនុស្សថ្លៃថ្នូរក្នុងឆ្នាំ២០២៤ខាងមុខនេះ។
មនុស្សភាគច្រើនកើតក្នុងឆ្នាំខ្លា មានឆន្ទៈជាងមនុស្សដទៃ ដូច្នេះហើយពួកគេងាយនឹងជោគជ័យក្នុងការងារ។ ហោរាសាស្ត្របានបន្ថែមថា ខ្លានឹងទទួលបានលាភសំណាងធ្លាក់ពីលើមេឃ ទាំងការងារ និងលុយកាក់ ហើយក៏មានឱកាសរីកចម្រើនលូតលាស់ឆាប់មានទ្រព្យសម្បត្តិហូរហៀរផងដែរ។
ប្រសិនបើចាប់ពីដើមឆ្នាំអ្នកបានប្រមូលផ្តុំទំនាក់ទំនងល្អជាច្រើន នោះនៅឆ្នាំ ២០២៤ គឺជាឱកាសសម្រាប់ ខ្លា ដើម្បីធ្វើកិច្ចព្រមព្រៀងក្នុងជំនួញធំមិនខាន។
២. ឆ្នាំរកា «មាន់»
ហោរាសាស្ត្រក្នុងឆ្នាំខ្លាបង្ហាញថា ខ្សែស្នេហារបស់ឆ្នាំវមាន់ក៏នឹងលេចចេញមកដែរ។ ទោះបីជាពួកគេមានសំណាងអាក្រក់ ឬឆ្លងកាត់ឧបសគ្គ និងការលំបាកក៏ដោយ ក៏ពួកគេមិនអាចអង្រួនបេះដូងដ៏ស្មោះ និងចិត្តល្អរបស់ឆ្នាំមាន់បានដែរ។
អ្នកកើតឆ្នាំរកាដោយសាររាសីឡើងខ្ពស់ ការងារកាន់តែលំបាកកាន់តែមានទ្រព្យសម្បត្តិច្រើន។ ជាពិសេសក្នុងរយៈពេលនេះ ឆ្នាំមាន់ក៏ងាយនឹងត្រូវឡើងតំណែងថ្មីពីថ្នាក់លើដែរ ហើយក៏មានការដំឡើងប្រាក់ខែច្រើនថែមទៀតផង។
ក្នុងឆ្នាំថ្មីខាងមុខនេះ នឹងជាពេលវេលាដែលឆ្នាំមាន រឹតតែមានឱកាសផ្លាស់ប្តូរជីវិតលំបាកទៅភាពស្រណុកស្រួល រកចំណូលបានច្រើន ហើយក៏ទទួលបានផលល្អក្នុងជីវិតនិងការងារ។ នៅក្នុងសេចក្ដីស្រឡាញ់ មនុស្សដែលកើតឆ្នាំរកា ក៏មានឱកាសជួបដៃគូជីវិត ដែលពួកគេស្រមៃចង់បានផងដែរ។
៣. ឆ្នាំមមែ «ពពែ»
យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ នេះ អ្នកដែលកើតក្នុងឆ្នាំមមែ មានសំណាងល្អមុនអាយុ ដូច្នេះហើយក្នុងឆ្នាំកន្លងទៅនេះ ទោះបីមានរឿងឡើងចុះច្រើនក៏ដោយ គ្មានអ្វីជាគ្រោះមហន្តរាយធំដុំឡើយ។
យ៉ាងណាក៏ដោយ សូមដាស់តឿនអ្នកកើតឆ្នាំពពែត្រូវប្រយ័ត្នរក្សាលុយកាក់ និងទ្រព្យសម្បត្តិក្នុងដៃការពារកុំឱ្យខាតបង់។ អ្នកកើតឆ្នាំ ពពែ គួរតែឆ្លៀតឱកាសឡើង ជោគលាភ អ្នកក៏ត្រូវខិតខំប្រឹងប្រែងរកលុយបន្ថែម ធានាអនាគតរបស់អ្នកនៅពេលក្រោយ។
ជាពិសេសក្នុងអំឡុងពេលនេះ ជីវិតអ្នកកើតឆ្នាំពពែនឹងជួបតែសេចក្តីសុខខ្លាំង។ បើឆ្នាំពពែនៅលីវ អ្នកនឹងមានឱកាសស្វែងរកដៃគូពិតរបស់អ្នក។ បើមានប្ដីប្រពន្ធនឹងមានដំណឹងល្អចូលមកក្នុងផ្ទះ ជីវិតពោរពេញដោយសុភមង្គលទ្វេដង៕
*ព័ត៌មានក្នុងអត្ថបទគឺសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!