ហឹបអាថ៌កំបាំង នឹងបើកបង្ហាញនូវស្ថានភាពស្នេហារបស់អ្នក តើនឹងត្រូវជួបព្យុះរលកអ្វីបោកបក់?
1. ការជំទាស់របស់ឪពុកម្តាយ
ស្នេហាអាចជាបញ្ហារបស់មនុស្សពីរនាក់ ដែលស្រឡាញ់គ្នា ប៉ុន្តែអាពាហ៍ពិពាហ៍ គឺជាបញ្ហារបស់គ្រួសារទាំងសងខាង ដូច្នេះអ្នកទាំងពីរមិនអាចសម្រេចចិត្តដោយសេរីបានឡើយ។ នៅពេលនេះអ្នកយល់ថាមនុស្សនោះពូកែណាស់ ចង់រស់នៅជាមួយមនុស្សម្នាក់ទៀតរហូតដល់ចាស់រៀងខ្លួន តែជាអកុសលអ្នកបែរជាត្រូវជួបប្រទះការប្រឆាំងពីក្រុមគ្រួសារគាត់។ ក្រុមគ្រួសាររបស់ពួកគេ បានប្រើភ្នែក និងជីវិតមុតស្រួចរបស់ពួកគេដើម្បីមើលឃើញភាពមិនស៊ីសង្វាក់គ្នាចំពោះអ្នកទាំងពីរ។ ប្រសិនបើអ្នកទាំងពីរនៅតែបន្តតស៊ូ នោះផ្លូវទៅមុខពិតជាពិបាកខ្លាំងណាស់។
2. បញ្ហាគម្លាត និងរយៈចម្ងាយ
គេតែងនិយាយថា ស្នេហាពិតមិនខ្វល់ពីចម្ងាយទេ ដរាបណាមនុស្សពីរនាក់ពិតជាស្រឡាញ់ ស្មោះត្រង់ និងព្រមរង់ចាំគ្នា។ ប៉ុន្តែវាមិនទាល់តែអ្នកទទួលបានបទពិសោធន៍ដោយផ្ទាល់ ដែលអ្នកមានការភ្ញាក់ផ្អើលដែលដឹងថា វាមានបញ្ហាជាច្រើន។ រវាងអ្នកទាំងពីរបាត់បង់ទំនាក់ទំនងជាបណ្តើរៗ យល់ពីគ្នាតិចជាងមុន ហើយក៏បាង់បង់ទំនុកចិត្ត និងភាពជឿជាក់ចំពោះគ្នាខ្លះៗដែរ។ នៅពេលដែលភាគីទាំងសងខាងមានអារម្មណ៍ក្រៀមក្រំ ឬឯកោ ពួកគេអាចបានត្រឹមតែជួយគ្នា លួងលោមគ្នាតាមរយៈការCall ផ្ញើសារ ដូច្នេះស្នេហាដែលនៅឆ្ងាយពិបាកណាស់។ ពេលខ្លះ អ្នកទាំងពីរមិនមានពេលគ្រប់គ្រាន់ឱ្យគ្នា វាពិតជាបញ្ហាដ៏ធ្ងន់ធ្ងរ។
3. ការមិនចុះសម្រុងគ្នា
ពេលដែលអ្នកនៅជាមួយគ្នាកាន់តែយូរ អ្នកនឹងដឹងពីភាពខុសគ្នារវាងអ្នកទាំងពីរ ដូច្នេះការឈ្លោះប្រកែកគ្នាចៀសមិនរួចទេ។ អ្នកខ្លះចង់ធ្វើបែបនេះ អ្នកខ្លះទៀតចង់ធ្វើបែបនោះ ព្រោះគ្មាននរណាម្នាក់សុខចិត្តចុះចាញ់អ្នកណាទេ ដូច្នេះវាពិបាកក្នុងការបញ្ចេញមតិរួម។ ជាការពិតណាស់ អ្នកគឺជាមនុស្សរឹងចចេសខ្លាំង ប្រសិនបើអ្នកបន្តបែបនេះ ជម្លោះរវាងអ្នក និងដៃគូ ពិតជាពិបាកនឹងរលូនណាស់ មិនយូរមិនឆាប់នឹងបែកគ្នា។
4. ព្រោះអ្នកទី3
អ្នកគិតថាស្នេហារបស់អ្នកមានស្ថិរភាពខ្លាំង អ្នកស្រលាញ់មនុស្សម្នាក់នោះខ្លាំងណាស់ ហើយគាត់ក៏ស្រឡាញ់អ្នកខ្លាំងដែរ។ ប៉ុន្តែបន្ទាប់មកអ្នកនឹងឃើញថាខ្លួនឯងកំពុងគិតច្រើនពេក។ ដោយសារតែគូស្នេហ៍របស់អ្នក ជាមនុស្សដែលមានទេពកោសល្យ និងមានមន្តស្នេហ៍ ដូច្នេះក៏មានមនុស្សជាច្រើនដែលចាប់អារម្មណ៍ និងចង់បានគាត់។ ឥទ្ធិពលនៃមនុស្សទីបី ជ្រៀតជ្រែក គឺខ្ពស់ណាស់ ដូច្នេះហើយ វានឹងធ្វើឱ្យអ្នកខ្លាចថាមនុស្សនោះបែរជាបែកអារម្មណ៍ និងទៅរកអ្នកថ្មី បោះបង់អ្នកចោល៕
ប្រភព ៖ iOne/Knongsrok