របស់ទាំង​ ៧ ដែលមានតម្លៃខ្លាំងបំផុត តែបែរជាក្លាយជារបស់ដែល Free អ្នកណាក៏អាចទទួលបានដោយឥតគិតថ្លៃ មិនបាច់ចំណាយលុយទិញ ក៏គ្រប់គ្នាអាចទទួលបាន

មនុស្សយើងតែងតែនិយាយថា លើលោកនេះគ្មានអ្វីដែលហ្វ្រីនោះឡើយ សូម្បីតែបាយថ្ងៃត្រង់ ដែលគេអញ្ជើញយើងញុំាក៏សុទ្ធតែត្រូវមានអ្វីដែលយកមកដោះដូរដែរ គេមានបំណង ឬចង់ពឹងពាក់អ្វីមួយ ទើបគេប៉ាវយើងញុំាអី។ ជាការពិត រាល់អ្វីដែលទទួលបាន គឺត្រូវតែមានការដោះដូរ ប៉ុន្តែ មានរបស់ ៧ ដែលមានតម្លៃ តែបែរជាក្លាយជារបស់ដែលឥតគិតថ្លៃទៅវិញ ដែលអ្នកណាៗក៏អាចទទួលបានរបស់ទាំងនេះដែរ។

Cover Copy

១. ពន្លឺព្រះអាទិត្យ ៖ យើងមិនអាចរស់នៅដោយគ្មានពន្លឺនៃព្រះអាទិត្យបានទេ។ ភាវៈរស់ទាំងអស់ក្នុងលោកសុទ្ធតែមិនអាចរស់បានដោយគ្មានពន្លឺថ្ងៃ។ ពន្លឺព្រះអាទិត្យគឺដូចជាខ្យល់ដង្ហើម ដែលផ្តល់សារធាតុចិញ្ចឹមចាំបាច់ប្រចាំថ្ងៃដើម្បីចិញ្ចឹមរាងកាយរបស់យើង។ មិនបាច់ទាមទារ មិនបាច់ចំណាយលុយទិញ ក៏យើងអាចប្រើប្រាស់ និងទទួលបានពន្លឺព្រះអាទិត្យនេះបានដែរ។

២. ខ្យល់អាកាស ៖ រាល់ថ្ងៃអ្នកកំពុងដកដង្ហើមដើម្បីរស់នៅ ទាំងដែលមិនបាច់ត្រូវចំណាយប្រាក់សូម្បីតែមួយសេនដើម្បីទិញ។ តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន មនុស្សគ្រប់គ្នាទទួលយកខ្យល់អាកាសដោយឥតគិតថ្លៃ ហើយគ្មាននរណាម្នាក់ខ្វល់ថាពួកគេកំពុងរីករាយនឹងរបស់ដ៏មានតម្លៃមួយនៅលើផែនដីនេះដោយឥតគិតថ្លៃនេះឡើយ។

៣. សេចក្ដីស្នេហា ៖ មនុស្សស្រឡាញ់គ្នាទៅវិញទៅមកដោយធម្មជាតិ។ អ្នកមិនអាចប្រើលុយ ឬអ្វីផ្សេងទៀតដើម្បីទិញស្នេហា​ ការស្រឡាញ់នេះឡើយ។ ស្នេហា​ជា​រឿង​វេទមន្ត​ដែល​មនុស្ស​ពីរ​នាក់​មាន​អារម្មណ៍​ចំពោះគ្នា គឺ​ភាព​សុខដុម​នៃ​ចិត្ត​ និង​ចិត្ត​ដែល​ចុះ​សម្រុង​គ្នា ទោះជួប​ព្យុះភ្លៀង មានទុក្ខ រួមសុខជាមួយគ្នា។ ទំនាក់ទំនងនេះគឺមិនបាច់ចំណាយលុយទិញទេ ហើយក៏ជារបស់ដែលលុយមិនអាចទិញបានដូចគ្នា។

3d31d024b6cf47da2017ae2f618a0cda

៤. ភាពស្និទ្ធស្នាល ៖ គ្មាន​ឪពុក ឬ​ម្ដាយ​ណា​និយាយ​ទៅ​កាន់​កូន​ថា «​ទាល់តែកូនមានលុយឱ្យពុកម៉ែ ទើបពុកម៉ែស្រឡាញ់កូននោះឡើយ»។ សេចក្តី​ស្រឡាញ់​របស់​ឪពុក​ម្តាយ​គឺ​គ្មាន​ព្រំដែន គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន គ្មាន​អ្វី​អាច​វាស់វែង​បាន​ឡើយ។ ដរាបណាឪពុកម្ដាយរបស់អ្នកនៅមានជីវិតនៅលើលោកនេះ កូននឹងនៅតែទទួលបានក្ដីស្រឡាញ់ដែលគ្មានព្រំដែននេះ។

៥. មិត្តភាពពិតប្រាកដ ៖ មិត្តភាពត្រូវបានសម្រេចតាមរយៈការយោគយល់គ្នា និងការចែករំលែក។ គ្មានលុយណាអាចទិញមិត្តភាពដ៏មានតម្លៃបានឡើយ។ ជាមិត្តពិត គេនឹងនៅក្បែរអ្នក ចាំជួយអ្នកពីក្រោយ ចាំលើកអ្នកឡើងពេលអ្នកដួល មនុស្សដែលអាចលួងចិត្តអ្នកពេលអ្នកខូចចិត្ត ក៏ដូចជាពេលអ្នកសប្បាយចិត្ត ចេះជួយគ្នាទៅវិញទៅមកពេលមានបញ្ហា... ជាមនុស្សដែលស្មោះត្រង់ចំពោះអ្នក លះបង់ឱ្យអ្នកដោយមិនត្រូវការការតបស្នង នោះហើយជាមិត្តភាពពិត ដែលលុយមិនអាចទិញបានឡើយ។

៦. សេរីភាពក្នុងសុបិន ៖ គ្មាននរណាម្នាក់យកពន្ធលើសុបិនរបស់អ្នកទេ។ ប៉ុន្តែមនុស្សភាគច្រើនកើតមកមានក្តីស្រមៃរៀងៗខ្លួន សុបិនដ៏ស្រស់ស្អាតដែលធ្វើឱ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើង ឈានទៅមុខ សុបិនទាំងនេះមិនចំណាយប្រាក់អ្វីឡើយ។

៧. ជំនឿដោយសេរី ៖ មិន​ថា​អ្នក​ធ្វើ​តាម​ជំនឿ​បែប​ណា​នោះ​ទេ នោះ​ហើយ​ជា​កន្លែង​ដែល​ព្រលឹង​អ្នក​ត្រូវ​បាន​តម្កល់។ ជំនឿ​អាច​ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្ងប់សុខ។ ជំនឿ​គឺ​ជា​ជម្រក​ដ៏​ល្អ​បំផុត​របស់​ដួងព្រលឹង ជា​ពន្លឺ​ដែល​ជួយ​យើង​យក​ឈ្នះ​រាល់​ការ​លំបាក និង​ឧបសគ្គ​នៅ​លើ​ផ្លូវ​ជីវិត៕