ស្រឡាញ់គ្នាយូរឆ្នាំហើយ ហេតុអីមនុស្សស្រីដាច់ចិត្តបែកពីអ្នកចាស់ ហើយទៅយកអ្នកថ្មី?

មនុស្សស្រី នាងស្រឡាញ់អ្នកខ្លាំងណាស់ហើយ ទើបនាងព្រមទាក់ទងគ្នាជាមួយអ្នករាប់ឆ្នាំ តែទោះជាស្រឡាញ់គ្នាយូរឆ្នាំប៉ុនណា ទោះនាងស្រឡាញ់អ្នកខ្លាំងកម្រិតណា ក៏នាងនៅតែអាចបែកគ្នាជាមួយអ្នកបានដែរ ប្រសិនបើអ្នកនៅតែឱ្យកិត្តិយសនាងត្រឹមនាមជាសង្សារ ទាក់ទងគ្នាគ្មានការរីកចម្រើន គ្មានគោលដៅច្បាស់លាស់ ជាពិសេសគឺ មិនព្រមរៀបការជាមួយនាងសោះនោះ។ ពេលខ្លះ ទោះជាអ្នកស្រឡាញ់នាងខ្លាំងយ៉ាងណា អះអាងថាស្រឡាញ់តែនាង តែបើវាគ្រាន់តែជាសម្ដី មិនមានទង្វើណាបញ្ជាក់ឱ្យនាងបានឃើញអស់ចិត្តនោះ នាងប្រាកដជាអស់ចិត្ត និងអស់ជំនឿលើអ្នក ព្រោះនាងមិនអាចទ្រាំរង់ចាំមនុស្សមិនច្បាស់លាស់ជាមួយនាងអស់មួយជីវិតនោះឡើយ ចុងក្រោយនាងក៏នៅតែបែកគ្នាជាមួយនឹងអ្នក ហើយហេតុផលប៉ុន្មានចំណុចខាងក្រោមនេះហើយ ដែលធ្វើឱ្យនាង គ្មានមនោសញ្ចេតនាបន្តការរង់ចាំអ្នកទៀត ៖

Cover Copy

១. ទាក់ទងគ្នាយូរ មានតែរឿងរហូត ៖ ស្រឡាញ់ក៏ស្រឡាញ់ ឈ្លោះក៏ឈ្លោះ ឈ្លោះច្រើនជាងផ្អែមល្ហែមនឹងគ្នា ជាពិសេសនោះគឺ ជម្លោះកើតព្រោះតែអ្នកមិនដែលយល់ពីចិត្តគំនិតរបស់នាង។ ស្រឡាញ់គ្នា ទាល់តែឈ្លោះទើបសប្បាយ តែបើឈ្លោះច្រើនពេក វាក៏នឹងក្លាយជាចំណុចរសើប ដេលអាចកាត់ផ្ដាច់ទំនាក់ទំនងបានដូចគ្នាដែរ។

២. មនុស្សប្រុសមិនរឹងមាំ ៖ នៅតែជាក្មេងទន់ជ្រាយ ចាំតែឪពុកម្ដាយចិញ្ចឹម ចាំតែសុំលុយអ្នកផ្ទះ គ្មានគំនិត មិនគិតពីកិច្ចការងារ ឬធ្វើអ្វីដើម្បីអនាគត និយាយចំគឺ ទន់ជ្រាយ សឹងតែថាអ្វីៗក៏ពឹងផ្អែកលើនាងជាអ្នកដោះស្រាយ នោះអ្នកនឹងក្លាយជាបន្ទុកសម្រាប់នាង ដុច្នេះ នាងក៏គ្មានអ្វីដែលគួរតែបន្តដើម្បីយកអ្នកជាគូអនាគតនោះឡើយ ព្រោះថ្ងៃក្រោយ ពឹងផ្អែកលើអ្នកមិនបានទេ។

៣. មិនច្បាស់លាស់ ៖ ទាក់ទងគ្នាច្រើនឆ្នាំហើយ តែនៅតែមានឈ្មោះត្រឹមជាសង្សារនឹងគ្នា បានត្រឹមតែបណ្ដើរគ្នាគ្នាឯងដឹងឮ តែមិនព្រមសុំនាងរៀបការ មិនព្រមចាប់ផ្ដើមសាងជីវិតគ្រួសារជាមួយគ្នា មិនអាចឱ្យនាងមានថ្ងៃ ដឹកដៃនាងចូលរោងការ បំពេញមុខមាត់ឱ្យនាង និងក្រុមគ្រួសារនាងសោះ សួរថា ឈ្មោះជាសង្សារ ទោះមួយជីវិត ក៏មិនមានតម្លៃដូចឈ្មោះជាប្ដីប្រពន្ធដែរ គឺគ្មានមុខមាត់ គ្មានកិត្តិយសទេ។

១

៤. គ្មានអ្វីរីកចម្រើន ៖ គ្មានអ្វីដែលល្អ គ្មានការរីកចម្រើនទៅមុខជាមួយគ្នាសោះ ពេលខ្លះក៏សោះកក្រោះ អ្នកដោយអ្នក នាងនៅដោយនាង គ្មានអ្វីដែលប្រសើរ ថ្ងៃមុនអ៊ីចឹង ថ្ងៃហ្នឹងអ៊ីចឹង ទៅថ្ងៃមុខក៏នៅតែប៉ុណ្ណឹង អ៊ីចឹងហើយ នាងក៏មិនចង់បន្តទៅមុខទៀតដែរ បែកឱ្យហើយ ទៅរកអ្នកថ្មីវិញល្អជាង។

៥. ខាងស្រីចាប់ផ្ដើមសាវា ៖ អាចនិយាយបានថា ចំណុចខាងក្រោមនេះវាមិនងាយកើតឡើងទេ ព្រោះបើនាងមានចិត្តមិនត្រង់នឹងអ្នក នាងក៏ប្រហែលជាបែកគ្នាជាមួយអ្នករាប់ឆ្នាំមកហើយ មិនមែនចាំឱ្យដល់យូរឆ្នាំ​ ទើបងាករេនោះទេ។ ប៉ុន្តែ បើដល់ពេលដែលនាងចាប់ផ្ដើមបែកចិត្ត ទៅទាក់ទងអ្នកថ្មីហើយនោះ អ្នកគួរតែក្រឡេក និងសួរខ្លួនឯង ព្រោះដើមហេតុគឺអាចមកពីអ្នក ទើបធ្វើឱ្យនាងផ្លាស់ប្តូរបែបហ្នឹង៕