កំហឹងនឹងបំផ្លាញកុសលបុណ្យសំណាង និងសុភមង្គល កំហឹង ៧០% ច្រើនកើតឡើងនៅក្នុងគ្រួសារ

គ្រប់គ្នាសុទ្ធតែដឹងច្បាស់ណាស់ថា កំហឹង នឹងនាំមកនូវតែភាពវិនាស ក្ដៅក្រហាយធ្វើឱ្យមានការបែកបាក់ ប្រេះឆាជាមួយនឹងមនុស្សជុំវិញខ្លួន កំហឹងក៏នឹងដុតតែខ្លួនឯង ហើយក៏មានគ្រួសារជាច្រើន ដែលជួបប្រទះនូវបញ្ហា ឈ្លោះទាស់គ្នា ស្ទើរតែ ៧០% ទៅហើយ ដែលនាំឱ្យបែកបាក់ព្រោះតែកំហឹងនេះឯង។

Cover Copy

១. យល់តែអារម្មណ៍ខ្លួនឯង ៖ ភាពរីករាយ ទុក្ខព្រួយ សោកសៅ អារម្មណ៍ប្រភេទនេះគឺជារឿងធម្មតារបស់មនុស្ស។ ពេលសប្បាយ ក៏សើច ពេលពិបាកចិត្ត ក៏យំ មិនសមបំណង មិនបានដូចចិត្ត​ ក៏មួម៉ៅ ខឹងសម្បារកើតឡើង។ ដូច្នេះ​ជំងឺ​នឹង​កើត​ឡើង​ប្រសិន​បើ​យើង​តែង​តែ​សោកសៅឥតល្ហែបែបហ្នឹង។

២. មនុស្ស​ជា​ច្រើន​ស្លាប់​មិន​មែន​ដោយ​សារ​ចាស់​ទេ តែ​ដោយ​សារ​ខឹងច្រើនពេក ៖ មានមនុស្សជាច្រើន ដែលបណ្ដោយឱ្យការស្អប់ ការខឹង ក្លាយជាកំហឹង មនុស្សខ្លះ ខឹងខ្លាំងរហូតដល់ស្លាប់ក៏មាន។ ក្នុង​នាម​ជា​មនុស្ស​ធម្មតា អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍ ហើយ​ពិបាក​នឹង​គ្រប់គ្រងកំហឹងណាស់។ ប៉ុន្តែប្រសិនបើអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាន អារម្មណ៍របស់អ្នកនឹងគ្រប់គ្រងអ្នកជាមិនខានឡើយ។

5f00207fbedfab6fff8c85ce837cc3f6

៣. ៧០% នៃជំងឺគឺទាក់ទងនឹងគ្រួសារ ៖ បើ​នៅ​ផ្ទះ​យើង​ឈ្លោះ​គ្នា​ជា​រៀង​រាល់​ថ្ងៃ សូម្បី​តែ​រឿង​តូចតាច តើ​គ្រួសារ​នោះ​មាន​សន្តិភាព​យ៉ាង​ណា? ភាពឯកកោគឺអាក្រក់ជាងភាពក្រីក្រ។ លុះ​ពេល​ប្ដី​ប្រពន្ធ​រួមរស់ជាមួយក្នាដោយសុខសាន្ត​ទើប​អាចរស់នៅបានអាយុវែង​។ ប្រសិនបើគូស្វាមីភរិយាតែងតែមានបញ្ហា នោះអាយុជីវិតរបស់ពួកគេក៏នឹងខ្លីតាមនោះដែរ។ បើ​ជីវិត​អ្នក​ចេះ​តែ​ត្អូញត្អែរ និង​ខឹង ធ្វើម៉េចនឹងមានពេលធ្វើការ រកលុយបានទៅ? បើ​ចង់​បាន​គ្រួសារ​ចុះសម្រុង​គ្នា ត្រូវ​ប្រព្រឹត្ត​បី​យ៉ាង​ជា​ឫសគល់

- គ្រួសារល្អ គឺជាកន្លែងដែលប្ដីប្រពន្ធស្រលាញ់គ្នាដំបូង។ ត្រូវតែមានការគោរព និងការគាំទ្ររវាងស្វាមី និងភរិយា។

- អប់រំកូន ៖ កូន និងចៅក្នុងគ្រួសារ គឺជាអនាគតរបស់គ្រួសារ ដូច្នេះត្រូវអប់រំពួកគេឱ្យបានល្អ។

- គោរពមនុស្សចាស់ ៖ មនុស្សចាស់គឺជាឫសគល់នៃគ្រួសារ។ សមាជិកគ្រួសារដែលមិនគោរព និងព្យាបាលឫសរបស់ពួកគេបានល្អនឹងមិនអាចមានស្លឹកបៃតងលាស់ខ្ចីបន្តបានឡើយ។

៤. យល់ពីមនុស្សដែលអ្នកស្រលាញ់ ៖ មិន​ត្រឹម​តែ​ស្រលាញ់​កាល​នៅ​ក្មេង​ទេ តែ​ពេល​ចាស់​ក៏​ត្រូវ​ស្រឡាញ់​ដៃគូ​ឱ្យ​បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត។ មិន​ត្រឹម​តែ​ស្រឡាញ់​ដៃគូ​ពេល​គេ​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ស្រឡាញ់​ចំណុច​ខ្សោយ​របស់​គាត់​ពេល​ឈឺ​ដែរ។ មនុស្សដែលតែងតែខឹង ចិត្តចង្អៀត មនុស្សបែបនេះនឹងប៉ះពាល់ដល់សុខភាពខ្លាំងណាស់។ កុំ​ឱ្យ​អ្នក​ដទៃ​ខឹង​នឹង​អ្នក ហើយកុំខឹងនឹងអ្នកដទៃដូចគ្នា៕