សម្រាប់បុរសដែលមានលក្ខណៈសម្បត្តិទាំង ៤ យ៉ាងនេះ ឈានចូលដល់វ័យកាន់តែជ្រេ អាយុច្រើន បើអ្នកអាចរក្សាអាកប្បកិរិយាទាំងនេះបាន អ្នកនឹងអាចក្ដោបបាននូវលាភសំណាង អាយុកាន់តែច្រើនខ្សែជីវិតរឹតតែមានបានស្ដុកស្ដម្ភ។
១. បុរសដែលឱ្យតម្លៃសេចក្ដីស្រឡាញ់ និងការគោរព ៖ មិនមែនមនុស្សឆ្លាតទាំងអស់នឹងសប្បាយចិត្តនោះទេ។ ភាពខុសគ្នាស្ថិតនៅលើបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ។ មនុស្សដែលពិបាកធ្វើរឿងអស្ចារ្យ គឺជាមនុស្សអាត្មានិយមបំផុតនៅក្នុងចិត្ត តែងតែគិតគូរពីអ្វីៗគ្រប់យ៉ាងឱ្យកាន់តែប្រសើរឡើង។ បុគ្គលដែលត្រូវអ្នកដទៃជួយក្នុងគ្រាលំបាក តែមិនរស់នៅដោយការដឹងគុណ មិនអាចសម្រេចអ្វីបានឡើយ។ មានតែអ្នកឈ្នះខ្លួនឯងទេ ទើបអាចយកឈ្នះលើជោគវាសនាបាន។ ប្រសិនបើបុរសរស់នៅដោយដឹងគុណមិនថាអ្នកធ្វើអ្វីនោះទេ មិនខ្វះអ្នកមានបុណ្យតាមជួយជ្រោមជ្រែងនោះឡើយ។
២. មានទំនុកចិត្ត ប៉ុន្តែមិនក្រអឺតក្រទម ៖ បើគ្មានការឈឺចាប់ តើយើងអាចដឹងថាសុភមង្គលផ្អែមល្ហែមប៉ុណ្ណា? មាគ៌ាឆ្ពោះទៅរកភាពជោគជ័យតែងតែទាមទារភាពលំបាក។
បុរសដែលមានទំនុកចិត្ត ជាប្រភេទមនុស្សដែលរស់នៅដោយមហិច្ឆតា ហើយមិនខ្លាចការលំបាក។ ទោះបរាជ័យប៉ុណ្ណាក៏ពួកគេខ្លាំងល្មមនឹងចាប់ផ្ដើមឡើងវិញ។ បុរសដែលរស់នៅដោយមានទំនុកចិត្តជាប្រភេទមនុស្សដែលតែងតែជឿលើរឿងល្អ។
៣. បុរសមិនខ្លាចការលំបាក ៖ បុរសដែលមិនបាក់ទឹកចិត្តពេលជួបការលំបាក គឺជាអ្នកជោគជ័យធំក្នុងជីវិត។ ក្នុងវ័យក្មេង ពួកគេត្រូវដួល បរាជ័យជាច្រើនដងដើម្បីឱ្យជោគវាសនារបស់ពួកគេរឹងមាំ។ លើលោកនេះ គេមិនដែលមិនខ្លាចការលំបាកទេ ខ្លាចតែមិនហ៊ានប្រឈមមុខ។ ចង់ដឹងថាបុរសមានវាសនាជាអ្នកមានឬអត់នោះ ស្ត្រីគួរតែមើលពីរបៀបដែលពួកគេក្រោកឈរឡើងក្រោយពេលលំបាក គឺអាចដឹងបានហើយ។
៤. ការបន្ទាបខ្លួនគឺជាសេចក្តីក្លាហានពិត ៖ អ្វីដែលអស្ចារ្យទាំងអស់គឺពិតជាសាមញ្ញបំផុត ជាមួយនឹងការបន្ទាបខ្លួន។ មនុស្សដែលរស់នៅដោយភាពក្លាហានមានចិត្តរាបសារ សាមញ្ញ។ មនុស្សដែលចេះបន្ទាបខ្លួន មិនមែនពួកគេអន់នោះឡើយ តែនេះជាភាពក្លាហានទៅវិញទេ៕