ប្រពៃនៃពីបុរាណ! ពិធីសុំទឹកភ្លៀងរបស់អ្នកស្រុកអង្គរធំនៅប្រាសាទនាគព័ន្ធ ខេត្តសៀមរាប

នកឃុំលាងដៃ ស្រុកអង្គរធំ បានប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ ក្នុងបំណងបន់ឱ្យមានភ្លៀងធ្លាក់ឆាប់ៗ ស្របពេលរដូវកាលធ្វើស្រែចម្ការចូលដល់ តែនៅពុំទាន់មានភ្លៀងនៅឡើយ។ កិច្ចពិធីនេះធ្វើរយៈពេលមួយយប់ពីរថ្ងៃ ដោយរសៀលថ្ងៃទី១ មានពិធីប្រុងពាលី ពិធីបួងសួង ពិធីបញ្ជាន់រូប និងពិធីសូត្រមន្ត។ លុះដល់ព្រឹកស្អែក មានពិធីប្រគេនចង្ហាន់ព្រះសង្ឃ ពិធីរាប់បាត្រ និងពិធីប្រទក្សិណ៣ជុំដើម្បីចាក់ទឹកចូលក្នុងទ ដើម្បីបង្ហូរចេញពីអាងធំចូលទៅអាងតូចតាមទិសទាំង៤។ កំឡុងពេលដើរប្រទក្សិណ​នោះក៏មានការចាក់ និងជះទឹកដាក់គ្នាយ៉ាងអធិកអធម ដែលជាការនិមិត្តថាមានភ្លៀងធ្លាក់មកមែន។

Cover Copy

ចំពោះគ្រឿងរណ្ដាប់នៅក្នុងពិធីនេះរួមមាន បាយសី ស្លាធម៌ ក្បាលជ្រូក ទៀន ធូប បាយ សម្ល បង្អែម ផ្លែឈើ និងភេសជ្ជៈ។ អ្នកភូមិខ្លះ បានវេចខ្ចប់ម្ហូបអាហារ និងមកជាលក្ខណៈគ្រួសារដើម្បីចូលរួមក្នុងពិធី ប្រពៃណីមួយនេះ។ ពួកគេបង្ហាញទឹកមុខរីករាយឥតឧបមា និងរំពឹងថាភ្លៀងនឹងឆាប់បង្អុរឆាប់ៗ ក្រោយពិធីសុំទឹកភ្លៀងនេះចប់សព្វគ្រប់។

438086876_837132938237393_2985555052859749914_n

ពិធីនៅឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមច្រើន ក្នុងនោះមានអ្នកភូមិលាងដៃ ភូមិសំរោង ភូមិភ្លុង ស្រុកអង្គរធំ និងមានអ្នកក្រៅពីតំបន់ក្បែរនោះចូលរួមផងដែរ។ ពិធីនេះសបញ្ជាក់ថា កសិកម្ម​នៅតែជាវិស័យយ៉ាងសំខាន់របស់អ្នកស្រុក ទោះជាវិស័យទេសចរណ៍កំពុងរីកចម្រើនក៏ដោយ។ អ្នកស្រុកធ្វើស្រែចម្ការនៅពឹងជាសង្ឃឹមលើទឹកភ្លៀងនៅទ្បើយ។ ជាពិសេសនាឆ្នាំនេះ ការរាំងស្ងួតនិងកម្ដៅចេះតែបន្តច្រើនអាទិត្យទៀត អ្នកស្រុករឹតតែចូលរួមប្រារព្ធពិធីសុំទឹកភ្លៀងនេះ យ៉ាងច្រើនកុះករ។ ជាទូទៅប្រជាពលរដ្ឋរស់នៅតំបន់អង្គរ តែងប្រារព្ធពិធីនេះរៀងរាល់ឆ្នាំពីដូនតាមក តាមរបៀបមានទម្រង់ផ្សេងៗទៅតាមតំបន់ ដែលពួកគេរស់នៅ៕

438087455_837133411570679_4077716258949374592_n

438087791_837133274904026_5184653939964061358_n

438088774_837133514904002_3569194093821380957_n

438097441_837133254904028_11698329858976287_n

438098563_837133081570712_4385618850041350382_n

438098919_837133118237375_866164066307298755_n

438101201_837133201570700_6459436257409667238_n

438129560_837132808237406_6277554433499441422_n

439906256_837133294904024_6317069532908432452_n

439953965_837133018237385_4602756074718852071_n

អត្ថបទ៖ នាង សំណាង | រូបភាព៖ ភោគ ជា, រដ្ឋ ផល្លីន