អាកប្បកិរិយាវិជ្ជមានទាំង ៦ ដែលនឹងជួយឱ្យអ្នកឈ្នះរាល់បញ្ហា ការលំបាកទាំងអស់ក្នុងជីវិត

មនុស្សគ្រប់រូបតែងតែមានការលំបាកក្នុងជីវិត។ វាជារឿងសំខាន់ដែលនៅពេលប្រឈមមុខនឹងការលំបាក អ្នកនៅតែរក្សាអាកប្បកិរិយាវិជ្ជមាន ទំនុកចិត្ត និងក្លាហានហ៊ានប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមគ្រប់ប្រភេទ។ ភាពលំបាកខ្លួនឯងគឺជាឱកាសមួយដើម្បីរីកចម្រើន នៅពេលដែលអ្នកយកឈ្នះលើបញ្ហាបាន វាបង្ហាញថាអ្នកបានឈានចូលដំណាក់កាលជីវិតកាន់តែប្រសើរ។ យ៉ាងណាមិញ ប៉ុន្មានចំណុចគឺជាអាកប្បកិរិយាដ៏មានប្រសិទ្ធភាពដែលអ្នកគួរតែរក្សាឱ្យបានល្អនៅពេលជួបការលំបាក។

Cover Copy

១. ភាពក្លាហាន ៖ ការមានសេចក្តីក្លាហានក្នុងការប្រឈមមុខ វាមិនមែនមានន័យថាអ្នកនឹងអាចផ្លាស់ប្តូរនោះទេ ប៉ុន្តែប្រសិនបើអ្នកមិនមានសេចក្តីក្លាហានក្នុងការប្រឈមមុខនឹងវានោះទេ ក៏គ្មានអ្វីអាចផ្លាស់ប្តូរបានឡើយ។ ត្រូវមានភាពក្លាហានហ៊ានប្រឈមមុខនឹងការលំបាកគ្រប់បែបយ៉ាង ព្រោះគ្មានស្ថានភាពលំបាកណាដែលមិនអាចយកឈ្នះបាននោះទេ ជីវិតគឺស្ថិតនៅក្នុងដៃអ្នកផ្ទាល់។

ភាពក្លាហានជួយឱ្យអ្នកមានជីវិតដ៏មានន័យ និងរស់នៅឱ្យបានពេញលេញបំផុត។ ការប្រឈមមុខនឹងការលំបាកដោយក្លាហានមានន័យថា មិនបាត់បង់ក្តីសង្ឃឹមសម្រាប់ថ្ងៃស្អែក។ ការផ្លាស់ប្តូរអ្នកដទៃ គឺមិនខុសពីការផ្លាស់ប្តូរខ្លួនឯងនោះទេ ដោយមានជំនឿនៃការផ្លាស់ប្តូរជោគវាសនា។ មើលគ្រប់ពេលជាពេលចុងក្រោយ បង្វែរការអន់ចិត្តទៅជាការប្រឹងប្រែង ជឿជាក់លើឆន្ទៈរបស់អ្នករហូតដល់នាទីចុងក្រោយ។

២. ទទួលយកបញ្ហាប្រឈមក្នុងជីវិត ៖ កុំខ្លាចការលំបាក ប៉ុន្តែចាត់ទុកការលំបាកទាំងនោះជារឿងប្រចាំថ្ងៃ ខ្លាចតែអ្នកមិនមានសេចក្តីក្លាហានហ៊ានប្រឈមមុខ និងទទួលយកការប្រឈម។ ការទទួលយកដោយក្លាហាននូវបញ្ហាប្រឈមដែលអ្នកមិនដឹង គឺជាវិធីមួយដើម្បីរីកចម្រើនយ៉ាងឆាប់រហ័ស។ កុំ​ខ្លាច​អ្វី​ដែល​អ្នក​មិន​ដឹង ព្រោះ​គ្មាន​នរណា​ដឹង​គ្រប់​យ៉ាងទេ។ លុះត្រាតែអ្នកយកឈ្នះវា ទើបអ្នកអាចមើលទៅក្រោយ ហើយឃើញខ្លួនឯងកាន់តែចាស់ទុំ។ ជីវិត​ដែល​គ្មាន​ឧបសគ្គ​នឹង​មិន​អាច​ជួយ​អ្នក​ផ្លាស់ប្តូរ​ខ្លួនឯងបាន​ឡើយ។

5ae75adf41b655ce1f7b00625578b737

៣. គិតវិជ្ជមាន ៖ គិតវិជ្ជមានដើម្បីប្រឈមមុខនឹងការលំបាកដែលអ្នកជួបប្រទះ។ អ្នកអាចសោកសៅបាន ប៉ុន្តែអ្នកត្រូវតែដឹងថា ទុក្ខសោកមិនអាចផ្លាស់ប្តូរអ្វីបានទេ។ អ្នកអាចជ្រើសរើសអវិជ្ជមាន ប៉ុន្តែអ្នកគួរតែដឹងថា ប្រសិនបើអ្នកមិនព្យាយាមទេ គ្មាននរណាម្នាក់អាចជួយអ្នកបានទេ។ គំនិតវិជ្ជមានបង្កើតជីវិតវិជ្ជមាន គំនិតអវិជ្ជមានបង្កើតឧបសគ្គក្នុងជីវិត។ នៅកន្លែងការងារ ជួបនឹងស្ថានភាពមិនសមរម្យ ត្រូវបានគេចាត់ចែងការងារលំបាកៗ ជួបអតិថិជនដែលអ្នកមិនពេញចិត្ត សុទ្ធតែជារឿងចៀសមិនរួច គ្រប់ស្ថានការណ៍មានទាំងសងខាង ជ្រើសរើសមើលលើផ្នែកភ្លឺ ទើបអាចទទួលបានជីវិតវិជ្ជមាន។

៤. ពិចារណា និងស្វែងរកបញ្ហា ៖ ការប្រឈមមុខនឹងការលំបាកដោយក្លាហាន គឺជាអាកប្បកិរិយាចាំបាច់សម្រាប់មនុស្សម្នាក់ៗ ការព្យាយាមស្វែងរកបញ្ហា គឺកាន់តែមានទំនួលខុសត្រូវរបស់មនុស្សនោះ។ ការលោតចេញពីគម្រូនៃការគិតចាស់ដែលគិតតែពីខ្លួនឯង សម្លឹងមើលបញ្ហាពីទស្សនៈរបស់អ្នកដទៃ នេះអាចជួយអ្នកឱ្យទទួលបានផលដែលមិនបានរំពឹងទុក។

អ្នកត្រូវតែចាប់ស្នូលនៃបញ្ហានីមួយៗ ស្វែងរកអ្វីដែលសំខាន់បំផុតសម្រាប់អ្នក បែងចែកការងាររបស់អ្នក និងបែងចែកពេលវេលាឱ្យសមស្របជាមុនសិន ទើបបញ្ចប់កិច្ចការសំខាន់បំផុតនោះ ភាពជោគជ័យនឹងនៅជិតដៃ។ ភាព​លំបាក​មិន​មែន​ជា​បញ្ហា​នោះ​ទេ តែ​នៅ​ពេល​ដែល​អ្នក​មិន​អាច​រក​ឃើញ​បញ្ហា​ដើម្បី​ដោះស្រាយ​វា​ក្លាយ​ជា​បញ្ហា។

3b4b40e6887c04611f14f6d1d6aed8de

៥. ហ៊ានផ្លាស់ប្តូរ ៖ ការផ្លាស់ប្តូរគឺពិបាកណាស់ ដោយសារតែការផ្លាស់ប្តូរមានន័យថាអ្វីដែលធ្លាប់ស្គាល់បានក្លាយទៅជាមិនស្គាល់។ មនុស្សភាគច្រើននឹងមានអារម្មណ៍ស្រួលជាមួយនឹងស្ថានភាពភ្លាមៗរបស់ពួកគេ ដោយមិនហ៊ានពិសោធន៍ជាមួយអ្វីដែលពួកគេមិនដឹង។ ប៉ុន្តែ​ទាល់តែ​អ្នក​ហ៊ាន​លោត​ចេញ​ពី​តំបន់សុខស្រួល​របស់​អ្នក ត្រូវ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ពិសោធន៍ នោះ​អ្នក​នឹង​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​បន្ទាប់​។ ពេលខ្លះ មានតែការផ្លាស់ប្តូរខ្លួនយើងទេ ទើបយើងអាចផ្លាស់ប្តូរជោគវាសនារបស់យើង។

ជីវិត​​ទៅ​ណា​គឺ​អាស្រ័យ​លើ​អ្នក​ជា​អ្នក​សម្រេច។ នៅពេលដែលយើងធ្លាក់ក្នុងគ្រាលំបាក យើងតែងតែមានគំនិតទុទិដ្ឋិនិយម និងបាក់ទឹកចិត្តចំពោះអនាគត ប៉ុន្តែប្រសិនបើយើងអាចផ្លាស់ប្តូរអាកប្បកិរិយារបស់យើងបន្តិច មើលឃើញភាពលំបាកដូចជាព្រឹកព្រលឹមមុនថ្ងៃអនាគត រហូរដល់ទ្វារនៃក្តីសង្ឃឹម។

នៅទីបញ្ចប់ តែងតែមានលទ្ធផលល្អដែលមិននឹកស្មានដល់កំពុងរង់ចាំ។ មនុស្សម្នាក់ប្រហែលជាមិនអាចផ្លាស់ប្តូរពិភពលោកបានទេ។ ទោះជាយ៉ាងណាក៏ដោយ ដរាបណាអ្នកសុខចិត្តទទួលយកការផ្លាស់ប្តូរ ហើយប្រឈមមុខនឹងជីវិតដោយស្ងប់ស្ងាត់ មិនថាអ្នកបរាជ័យ និងកាលៈទេសៈលំបាកប៉ុនណានោះទេ អ្នកប្រាកដជាអាចមានជីវិតដ៏អស្ចារ្យ។

៦. តស៊ូរហូតដល់វិនាទីចុងក្រោយ ៖ ប្រឈមមុខនឹងការចំអកពីអ្នកដទៃ គ្រាន់តែស៊ូស្ងៀមស្ងាត់ៗឲរហូតដល់វិនាទីចុងក្រោយ អ្វីដែលអ្នកទទួលបានមកវិញគឺការកោតសរសើររបស់គេ។ ការ​តស៊ូ​ព្យាយាម ​គឺ​ជា​ប្រភេទ​នៃ​សេចក្តី​ជំនឿ​ដែល​មិន​ព្រម​ចុះចាញ់ ឬ​ជា​ប្រភេទ​នៃ​ស្មារតី​រឹងប៉ឹង និង​ខ្ជាប់ខ្ជួន។ តាំង​ចិត្ត​មិន​ស្ទាក់ស្ទើរ តស៊ូ​ដោយ​មិន​ចុះចាញ់ ត្រូវ​ខ្ជាប់​ខ្ជួនកុំរាថយ​ មនុស្ស​ជោគជ័យ​ស្វែង​រក​ឱកាស​ក្នុង​បរិយាកាស​ដែល​ពោរពេញ​ដោយ​ការ​លំបាក អ្នក​ចាញ់​ឃើញ​តែ​ការ​លំបាក​ក្នុង​បរិយាកាស​ដែល​ពោរពេញ​ដោយ​ឱកាស។

មនុស្សជាច្រើននៅពេលដែលជួបការលំបាក ព្យាយាមចាប់យកចិត្តគំនិតនៃការរត់គេច ប៉ុន្តែការពិតគឺគ្មាននរណាម្នាក់អាចគេចផុតពីភាពលំបាកបានទេ។ ការ​ជ្រើសរើស​ប្រឈម​មុខ​នឹង​ការ​លំបាក​ដោយ​ក្លាហាន គឺ​ពិត​ជា​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ជីវិត​របស់​អ្នក​ផ្ទាល់៕