អត្ថប្រយោជន៍ដ៏សំខាន់របស់ ដំឡូងបារាំង ដែលគ្រប់គ្នាមិនធ្លាប់បានដឹង!

ដំឡូងបារាំងជាទូទៅមិនត្រូវបានគេដឹងពីសារប្រយោជន៍ដ៏សម្បបូរបែបរបស់វានោះទេ។ មនុស្សទូទៅគ្រាន់តែដឹងថាវាជាបន្លែសម្រាប់ទទួលទានក្នុងការបរិភោគប្រចាំថ្ងៃ។

យ៉ាងណាមិញដំឡូងបារាំងគឺ ជាបន្លែមួយប្រភេទដែលអាចប្រើក្នុងគោលបំណងជាច្រើន ដែលក្នុងនោះវាបានផ្តល់សារធាតុចិញ្ចឹមយ៉ាងសម្បើមទៅដល់សុខភាពរបស់មនុស្ស។

ត្បិតតែវាមានផ្ទុកសារធាតុចិញ្ចឹមច្រើនយ៉ាងណាក៏ដោយ ក៏វាមានចំណុចមិនល្អខ្លះដែរដូចជា ដំឡូងបារាំងបំពង និងសម្បកដំឡូងបារាំង វាផ្ទុកទៅដោយខ្លាញ់អាក្រក់ដែលបណ្តាលឱ្យធ្លាក់ដល់មនុស្ស។

សម្រាប់សាច់ដំឡូងបារាំងឯណោះវិញវាផ្ទុកទៅដោយខ្លាញ់ដែលល្អ និងគ្មាន Cholesterol ហើយក៏មានធាតុសូល្យូមតិចតួចផងដែរ។

_21 1000x1000

ដំឡូងបារាំងដែលមិនទាន់ចិនសម្បកវាមានផ្ទុកទៅដោយ វីតាមីនC 40% ដែលមនុស្សត្រូវការប្រចាំថ្ងៃ និងមានពាក់កណ្តាលនៃវីតាមីន B6 ដែលមនុស្សត្រូវការក្នុងមួយថ្ងៃដូចគ្នាដែរ និងប៉ូតាស្យូម ដែលមានច្រើនជាផ្លែចេកទៅទៀត។

ជាពិសេសជាងនេះដំឡូងបារាំងវាសម្បូទៅដោយ កាល់ស្យូម និងម៉ាញ៉េស្យូមសម្រាប់ទ្រទ្រង់ដល់សារពាង្គកាយរបស់មនុស្ស។

ចំពោះសារធាតុចិញ្ចឹមដែលមានផ្ទុកក្នុងដំឡូងបារាំងវិញនោះមាន កាឡូរី 265 ប្រូតេអ៊ីន 6ក្រាម ខ្លាញ់ 0ក្រាម ស្ករស៊ាំញ៉ាំ 61ក្រាម ជាតិសរសៃ 4ក្រាម និងស្ករងាយ6ក្រាម។

ការចម្អិនដំឡូងបារាំងបានត្រឹមត្រូវ វាអាចបង្កើនឱជារសគួរឱ្យចង់ទទួលទាន និងអាចផ្តល់សារប្រយោជន៍ដល់សុខភាពផងដែរ នៅខាងក្រោមនេះជាសារប្រយោជន៍ចម្បងៗរបស់ដំឡូងបារាំងដែលអ្នកបរិភោគគួរដឹង ៖

1

១. វាជួយដល់ប្រព័ន្ធរំលាយអាហារ

ជាតិសរសៃនៅក្នុងដំឡូងបារាំង ជាជាតិសរសៃដែលល្អសម្រាប់សុខភាពរបស់មនុស្ស និងមិនងាយនឹងបំបែកក្នុងក្រពះ ព្រោះពេលទទួលទានជាតិសរសៃប្រភេទនេះ វាផលិតឧស្ម័នតិច ជាងជាតិសរសៃប្រភេទដទៃដែលបានពីប្រភេទអាហារស្រដៀងគ្នានេះ។

ដោយសារដំឡូងបារាំងមានជាតិសរសៃដែលមិនងាយបំបែក វាបង្កឱ្យមានភាពងាយស្រួលក្នុងការកកើតពពួកបាត់តេរីមានប្រយោជន៍ក្នុងពោះវៀនរបស់យើង ដែលវាដើរតួននាទីជាអាហាររបស់បាត់តេរី។ កត្តាទាំងនេះវាបង្កលក្ខណៈល្អដើម្បីឱ្យពោះវៀនរបស់យើងមានសុខភាពល្អ។

Potato Masks 1

2. ប្រឆាំងនឹងជំងឺផ្សេងៗ

ដំឡូងបារាំងសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចប្រឆាំងនឹង រ៉ាឌីកាល់សេរី ដែលបណ្តាលឱ្យប៉ះពាល់ដល់កោសិការរបស់មនុស្ស ដោយមានការសិក្សាជាច្រើនដែលបង្ហាញឱ្យឃើញថា ការញុំាបន្លែ ឬផ្លែឈើ ដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វាអាចបង្ការជំងឺបេះដូង និងមហារីកបាន។

ត្រូវចងចាំថាដំឡូងបារាំងទាំងអស់មិនប្រាកដថាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មទេ វាអាស្រ័យទៅពណ៌របស់វា តែកន្លែងដែលសម្បូរទៅដោយសារធាតុនេះជាងគេនៅក្នុងដំឡូងបារាំងគឺស្ថិតត្រង់សម្បករបស់វា។

Potatoes

៣. រក្សាសម្ពាធឈាមឱ្យមានតុល្យភាព

ដំឡូងបារាំងដុត វាជាប្រភពបូតាស្យូម និងម៉ាញេស្យូមដ៏សម្បូរបែប ប្រសិនបើអ្នកជាមនុស្សតមអាហារ ដំឡូងបារាំងវាល្អបំផុតសម្រាប់បំពេញសារធាតុប៉ូតាស្យូម និងម៉ាញេស្យូម នៅពេលដែលក្នុងរាងកាយរបស់អ្នកផលិតសារធាតុសូដ្យូមច្រើនក្នុងឈាមនោះ វាបណ្តាលឱ្យសម្ពាធឈាមរបស់អ្នកកើនឡើង ដើម្បីបង្ហាបញ្ហានេះ ដំឡូងបារាំងដុតដែលសម្បូរទៅដោយប៉ូតាស្យូមអាចបង្ការបញ្ហានេះបាន ព្រមទាំងកាត់បន្ថយការស្ទះសរសៃឈាមផងដែរ៕

We

ប្រភព ៖ បរទេស / ប្រែសម្រួល ៖ Mythical Bird (ក្នុងស្រុក)