មនុស្សស្រីគ្រប់គ្នាតែងតែចង់បានស្បែកខ្លួន ស្បែកទ្រូង និងស្បែកមុខស្អាត ។ ថ្ងៃនេះ មានការចែករំលែកបន្តិចបន្តួច ៖
» ត្រូវច្បាស់ថា ផលិតផលរបស់យើងប្រើប្រាស់សាកសមជាមួយនឹងស្បែកយើងឬទេ ហើយជាពិសេសសំរាប់ស្បែកមុខ ត្រូវប្រាកដថា វាមិនមានជាតិកាត់ ជាផលិតផលមានគុណភាព ហើយសុទ្ធ និងសាកសមជាមួយស្បែករបស់យើង។
» ត្រូវក្រឡេកមើលចំណីអាហារដែលយើងហូបជាប្រចាំ ព្រោះវាមានមួយផ្នែកចូលរួមក្នុងការរក្សាស្បែក ជាពិសេសអ្នកមានស្បែកមុខខ្សោយ និងស្បែកខ្លួនមានមុន
» សំរាប់សាប៊ូ ត្រូវបែងចែកអោយដាច់ សំរាប់មុខ ខ្លួម និងទ្រូង មិនត្រូវ all in one នោះទេ មិនដូច្នេះស្បែកយើងនឹងស្ងួត មិនស្អាតតាមកន្លែងណាដែលប្រើមិនត្រូវត្រូវ
» ត្រូវឧស្សាហ៍លាងសំអាតស្រោមពូក ស្រោមខ្នើយ និងបោសសំអាតកន្លែងយើងនៅអោយបានស្អាត
» ត្រូវផឹកថ្នាំបញ្ចុះសត្វល្អិតជាទៀងទាត់ ៣ ខែ ទៅយូរបំផុត ៦ ខែម្តង 💊💊
» ត្រូវផឹកទឹក និងញាំបន្លែអោយបានច្រើន ដើម្បីជួយសំរួលការលាងជាតិពុលនៅក្នុងខ្លួន
» ត្រូវបន្ថែមវិតាមីន ដើម្បីប្រាកដថាខ្លួនយើងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់៕
អត្ថបទ ៖ Mythical2