នៅពេលដែលមនុស្សស្រីអស់ចិត្ត ហើយនាងនឹងផ្លាស់ប្ដូរហើយនោះ នាងនឹងគ្មានផ្លូវត្រឡប់ក្រោយវិញឡើយ

ពេលដែលនាងប្រែប្រួលហើយ គឺពិតជាមិនអាចតាមត្រលប់មកវិញបានទេ!

ពេលដែលនាងចង់នៅស្និទ្ធស្នាលនឹងអ្នក បញ្ជាក់ថានាងស្រលាញ់អ្នក ត្រូវការអ្នកមកកំដរ!

ពេលដែលនាងលែងឈ្លោះគ្នានឹងអ្នកហើយ នោះក៏មានន័យថានាងលែងស្រលាញ់អ្នកហើយ!

ពេលដែលនាងលែងរអ៊ូរទាំដាក់អ្នក ចិត្តរបស់នាងស្លាប់បាត់ហើយ!

ពេលដែលនាងលែងហូរភ្នែកចំពោះអ្នក ចិត្តរបស់នាងត្រជាក់បាត់ហើយ!

ពេលដែលនាងលែងម្ញិកម្ញក់ដាក់អ្នក នាងលែងមានភាពរាក់ទាក់ជាមួយអ្នកហើយ!

ពេលដែលនាងលែងទាមទារឱ្យអ្នកមកកំដរ គឺនាងបានអស់សង្ឃឹមហើយ!

42a8b79c1386a25e0dbaa1fad1b56f4e

ពេលដែលនាងលែងនិយាយរឿងអនាគតជាមួយអ្នក នាងកំពុងតែឃ្លាតឆ្ងាយពីអ្នកហើយ!

ពេលដែលនាងលែងចែករំលែកភាពរីករាយរបស់នាងដល់អ្នក នាងបានបាត់បង់ទំនុកចិត្តលើអ្នកហើយ!

ពេលដែលនាងលែងទូរសព្ទមកអ្នក គឺនាងសោះអង្គើយដាក់អ្នកហើយ!

ពេលដែលនាងសម្រេចចិត្តរឿងអ្វីមួយដោយឯករាជ្យ នាងលែងត្រូវការអ្នកទៀតហើយ!

ពេលដែលនាងរងការឈឺចាប់ហើយនៅតែសើចបាន នោះនាងបានស្គាល់ពីមុខមាត់ពិតរបស់អ្នកហើយ!

ពេលដែលនាងនៅក្បែរអ្នក តែងតែមានភាពស្ងប់ស្ងាត់ នោះសភាពបែបនេះនឹងស្ងប់ស្ងាត់ជារៀងរហូត!

A18078a35f93577ed4d803d6311e77ff

សូមអ្នកជឿចុះថា នាងនឹងចាកចេញពីអ្នកដោយគ្មានការស្តាយស្រណេះណាមួយឡើយ។

មានអ្នកខ្លះមិនអាចបំភ្លេចបាន ដូច្នេះក៏ចិត្តមិនដាច់!

មានអ្នកខ្លះចាំបាច់ត្រូវតែបំភ្លេច ព្រោះរូបគេគ្មានតម្លៃឡើយ!

មានពេលខ្លះពិតជាចង់យកចិត្តមួយនេះចេញមក ហើយយកវាគ្រវាត់ចោលណាស់

បន្ទាប់មកនិយាយថា ៖ មានឈឺចាប់ទៅ នេះជារឿងដែលគ្មានប្រយោជន៍

ស្នេហាគឺសាមញ្ញណាស់ ៖ មនុស្សម្នាក់ មួយជីវិត ចិត្តតែមួយ!

មនុស្សប្រុសនឹកមនុស្សស្រី គឺបន្ទាប់ពីគេផឹកស្រារួច!

មនុស្សស្រីនឹកមនុស្សម្នាក់ គឺនៅពេលយប់អធ្រាត្រ!

ដូច្នេះហើយមនុស្សស្រីយើងកុំធ្វើឱ្យគេឈឺចាប់ នៅពេលដែលគេខលមកអ្នកដោយសភាពស្រវឹងឱ្យសោះ!

មនុស្សប្រុសក៏កុំទៅផ្ញើសារឱ្យនាងនៅពេលយប់អធ្រាត្រដែរ!

ពីព្រោះនៅពេលនោះគឺជាពេលដែលពួកគេនឹកអ្នកជាទីបំផុត!

Cd9f27397e38a8134fb0baa819b3124f

នៅក្នុងពិភពលោកនេះ រមែងតែមានមនុស្សម្នាក់ដែលអាចឱ្យអ្នកញញឹមដោយភាពផ្អែមល្អែម ក៏មានមនុស្សម្នាក់ធ្វើឱ្យអ្នករបួសយ៉ាងជ្រៅដែរ។ ជនដែលធ្វើឱ្យអ្នកយំ គឺជាមនុស្សដែលអ្នកស្រលាញ់បំផុត ហើយជនដែលធ្វើឱ្យអ្នកសើចក៏ជាមនុស្សដែលអ្នកស្រលាញ់បំផុតដែរ ត្រូវចេះស្តាយស្រណេះមនុស្សដែលអ្នកស្រលាញ់ និងមនុស្សដែលស្រលាញ់អ្នក ពីព្រោះជាតិក្រោយក៏ប្រហែលជាមិនបានជួបគ្នាទៀតដែរ ងាកខ្លួនមួយភ្លែត គឺអស់មួយជីវិតហើយ។

ចាំដល់ពេលដែលខ្ញុំឈប់រកអ្នក ឈប់រំខានអ្នក!

ចូលរួមអបអរសាទរផង អ្នកបានបាត់បង់ខ្ញុំហើយ!

ពិតជាចង់ប្រាប់អ្នកដោយមោទកភាពថា មនុស្សម្នាក់នេះបានផ្លាស់ប្តូរហើយ៕

អត្ថបទ ៖ Mythical Bird / ក្នុងស្រុក