ក្នុងផ្ទះបើមានទម្លាប់ទាំង ៣ នេះកើតឡើង ច្បាស់ណាស់ថា គ្រួសារមួយនេះនឹងធ្លាក់ចុះដុនដាប រើខ្លួនពីភាពក្រីក្រមិនកើតឡើង

បើចង់ឱ្យគ្រួសារមានក្ដីសុខសុភមង្គល ក្នុងផ្ទះមានតែភាពកក់ក្ដី ប្ដីប្រពន្ធស្រឡាញ់គ្នាស្ម័គ្រស្មោះរស់នៅជួបជុំសុខសាន្តដល់ចាស់ អ្នកត្រូវចៀសឱ្យឆ្ងាយពីទម្លាប់អាក្រក់ទាំង ៣​ នេះឱ្យបានល្អ បើមិនដូច្នោះទេ គ្រួសារអ្នកនឹងមានតែការធ្លាក់ចុះដុនដាប ក្រាបដល់ដី រើខ្លួនមិនរួចឡើយ។

Cover Copy

១. នាំអារម្មណ៍អវិជ្ជមានចូលក្នុងផ្ទះ ជះអារម្មណ៍មិនល្អដល់មនុស្សជាទីស្រឡាញ់ ៖ គ្មាន​អ្វី​អាច​ប្រៀប​ធៀប​នឹង​គ្រួសារ​ដ៏​សុខសាន្ត និង​មាន​សុភមង្គល​បាន​ឡើយ។ ប៉ុន្តែមនុស្សជាច្រើនតែងតែព្រងើយកន្តើយនឹងរឿងនេះ ហើយនៅថ្ងៃនៃការជួបជុំគ្នាវិញ ពួកគេនាំយកនូវអារម្មណ៍អវិជ្ជមានចូលក្នុងផ្ទះ ជះអារម្មណ៍មិនល្អដល់មនុស្សជាទីស្រឡាញ់។ ពេល​ចេញ​ទៅ​ក្រៅ យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ខាង​ក្រៅ​យ៉ាង​សប្បុរស ដោយ​និយាយពាក្យល្អៗ ពីរោះៗ ប៉ុន្តែ​បែរជាយករឿងមិនល្អមកឱ្យអ្នកក្នុងផ្ទះទៅវិញ។

មនុស្សគ្រប់គ្នានាំអារម្មណ៍អវិជ្ជមានមកផ្ទះ ដែលនឹងធ្វើឱ្យបរិយាកាសគ្រួសារមានភាពតឹងតែងខ្លាំង នេះជាហេតុធ្វើឱ្យក្នុងគ្រួសារមានភាពរកាំរកូសឈ្លោះទាស់ រស់នៅមិនចុះសម្រុងគ្នា។ គ្រួសារ​គឺ​សម្រាប់​សេចក្តី​ស្រឡាញ់ ជា​កន្លែង​រីករាយ និង​សំណើច មិន​មែន​ជា​កន្លែង​ជេរ​ស្តី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មកទេ។ គ្រួសារ​ដែល​មាន​សុភមង្គល​មានន័យ​ថា ស្វាមី​យល់​ និង​ចែករំលែក​ទុក្ខលំបាក​របស់​ភរិយា ហើយ​ប្រពន្ធ​ក៏​យល់​ពី​ទុក្ខលំបាក​របស់​ស្វាមី។

99af3e8d559387cefa41f2b47d3862f4

២. ស្រឡាញ់កូនពេក ទំនើងកូន នាំឱ្យកូនខូច ក្លាយជាមនុស្សទន់ជ្រាយ ៖ នៅក្នុងគ្រួសារមួយ ឪពុកម្តាយតែងតែចាត់ទុកកូនថាជាចំណុចកណ្តាល ហើយការស្រលាញ់ប្រភេទនោះអាចប្រែក្លាយទៅជាការបណ្ដោយខ្លួនយ៉ាងងាយ។ នៅពេលឪពុកម្តាយបង្ហាត់កូនឱ្យពឹងផ្អែកលើពួកគេត្រូវប្រយ័ត្ន។ នៅពេលកុមារក្លាយជាមនុស្សពេញវ័យ គាត់ទំនងជានឹងខ្វះភាពឯករាជ្យ ហើយក្លាយជាតុក្កតានៅក្នុងទ្រុងកញ្ចក់។

ឪពុកម្តាយជាច្រើនគិតថា ជីវិតរបស់ពួកគេវេទនា ដូច្នេះហើយពួកគេក៏មិនចង់ឱ្យកូនរបស់ពួកគេរងទុក្ខដែរ។ ពួកគេមិនចង់ចំណាយ 100,000 ទៅភោជនីយដ្ឋានទេ ប៉ុន្តែសុខចិត្តចំណាយរាប់លានដើម្បីទិញរបស់ដែលកូនពួកគេចូលចិត្ត។ អាស្រ័យហេតុនេះ គ្រួសារដែលមិនមែនជាអ្នកមាន តែចិញ្ចឹមកូនមួយជំនាន់ ដែលធ្លាប់តែសប្បាយ និងចាយលុយដោយមិនគិត។

85d1e17523cca9d3bb02caf0ac87f85e

៣. គ្មានច្បាប់វិន័យ គ្រួសារ​ពិបាក​រីកចម្រើនណាាស់ ៖ បើដូនតាទុកមាស ប្រាក់ ទុកឱ្យកូនចៅគេ ប្រហែលជាមិនអាចរក្សាបានឡើយ ហើយបើទុកសៀវភៅឱ្យកូនចៅ ប្រហែលជាមិនអាចអានបានទេ។ មានតែការបន្សល់ទុកនូវគុណធម៌ល្អប៉ុណ្ណោះ ទើបកូនៗចៅៗទទួលបាននូវសេចក្តីសុខយូរអង្វែង ហើយគ្រួសារអាចរីកចម្រើនបាន។ រចនាប័ទ្មគ្រួសារ គឺជាឫសគល់នៃគ្រួសារដែលមានជីវភាពធូរធារ។ អ្វី​ដែល​ហៅ​ថា​ទម្រង់​គ្រួសារ​មិន​ចាំ​បាច់​ត្រូវ​សរសេរ​លើ​ក្រដាស​នោះ​ទេ គឺ​ជា​មេរៀន និង​ការ​ប្រៀនប្រដៅ​របស់​ឪពុក​ម្តាយ​បញ្ជូន​បន្ត​ទៅ​កាន់​កូន​ចៅ នាំ​តម្លៃ​អរូបី​ទៅ​កាន់​កូន​ចៅ​ជំនាន់​ក្រោយ៕