ពេលមានស្នេហា តើអ្នកនឹងប្រែទៅជាមនុស្សបែបណា?

ជ្រើសរើសរូបមួយដែលអ្នកចូលចិត្ត ដើម្បីដឹងពីចរិតពិតរបស់អ្នក នៅពេលដែលមានស្នេហា តើអ្នកនឹងប្រែទៅជាមនុស្សបែបណា?

១ 30

ក. រូបភាពទី ១

១

នៅពេលដែលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកនឹងដូចជាមនុស្សខ្វាក់ និងវង្វេងស្មារតី ហើយបន្ទាប់មកពាក្យសម្ដីផ្អែមល្ហែមទៅកាន់ត្រចៀកនឹងគ្របដណ្ដប់លើរាល់សកម្មភាពរបស់អ្នក។

ស្នេហាបាននាំមកនូវអារម្មណ៍ផ្អែមល្ហែមនៃក្តីស្រឡាញ់ ដែលអ្នកចង់បានជាយូរមកហើយ ដូច្នេះសូមឱ្យអ្នកផ្លាស់ប្តូរខ្លួនឯង ទោះបីជាអ្នកត្រូវរងទុក្ខក៏ដោយ អ្នកនឹងទទួលយកវា។ អ្នកសុខចិត្តលះបង់គ្រប់យ៉ាងព្រោះអ្នកយល់ថាវាសមនឹងការលះបង់។

ខ. រូបភាពទី ២

២

ចំពោះមនុស្សដែលអ្នកស្រលាញ់ អ្នកសុខចិត្តផ្លាស់ប្តូរខ្លួនឯងទាំងអស់ឱ្យតែអ្នកអាចក្លាយជាគំរូដែលមនុស្សម្នាក់ទៀតស្រលាញ់ជាងគេ។ អ្នកព្រមទទួលយកការបាត់បង់អាត្ម័នរបស់អ្នក ឱ្យតែអ្នកបានក្លាយជាមនុស្សម្នាក់ដែលម្នាក់នោះស្រឡាញ់ សូម្បីតែកែប្រែខ្លួនឯងទៅជាអ្វីដែលអ្នកមិនចូលចិត្តក៏ដោយ។

មិនដឹងមុនពេលធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកនឹងមានការប្តេជ្ញាចិត្តបែបនេះ ប៉ុន្តែនៅពេលអ្នកស្រលាញ់អ្នកនឹងហ៊ានធ្វើអ្វីៗគ្រប់យ៉ាង។ មនុស្សយើងម្នាក់ៗត្រូវតែជាខ្លួនយើងជានិច្ច ប្រសិនបើភាគីម្ខាងទៀតបានជ្រើសរើសស្រឡាញ់អ្នក អ្នកគួរតែរក្សាអត្តសញ្ញាណខ្លួនជានរណាឱ្យប្រាកដ កុំព្យាយាមផ្គាប់ចិត្តគេពេកអី។

គ. រូបភាពទី ៣

៣

អ្នកគិតថាបើស្រឡាញ់ខុសដោយមិនផ្លាស់ប្តូរអ្វីទាំងអស់ អ្នកនឹងទទួលយកការផ្លាស់ប្តូរ ប្រសិនបើវាសមហេតុផលហើយមិនបាត់បង់ការគោរពខ្លួនឯង និងការគោរពដៃគូ។

នៅលើលោកនេះគ្មាននរណាម្នាក់ត្រូវបានបង្កើតឡើងសម្រាប់គ្នានោះទេ ហើយក៏មិនមានមនុស្សពីរនាក់បានចុះសម្រុងគ្នាដែរ ប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺផ្លាស់ប្តូរអ្វីមួយនៅក្នុងខ្លួនយើងដើម្បីផ្គូរផ្គងគ្នាឱ្យកាន់តែប្រសើរជាងនេះទៅទៀត មួយទៀតគឺការយោគយល់ និងការអធ្យាស្រ័យគ្នា។ ទោះយ៉ាងណាក៏ដោយអ្នកត្រូវតែធ្វើជាខ្លួនអ្នកជានិច្ច៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)