មនុស្សដែលមានលក្ខណៈទាំង ៣ យ៉ាងនេះ ជីវិតពួកគេរងទុក្ខលំបាកមុន នឹងសោយសុខទ្រព្យសំណាងតាមក្រោយ

ក្នុងដំណើរជីវិតមនុស្សយើងម្នាក់ៗ សុទ្ធតែត្រូវជួបការលំបាក និងឧបសគ្គតាមបែបផ្សេងៗគ្នា។ ពេល​យើង​ជួប​នឹង​ភាព​បរាជ័យ យើង​ជា​ច្រើន​នឹង​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ យ៉ាងណាមិញ ប្រសិនបើអ្នកជាមនុស្សមានលក្ខណៈទាំង ៣ យ៉ាងនេះ កុំបារម្ភអី ជីវិតអ្នកតម្រូឱ្យរងទុក្ខលំបាកជាមុនសិន ទើបអ្នកអាចសោយសុខព្រេងសំណាងតាមក្រោយ។

Cover Copy

១. ចេះអធ្យាស្រ័យ និងអត់ទោសឱ្យអ្នកដទៃ ៖ ពេល​អ្នក​ដទៃ​ធ្វើ​អ្វី​ខុស មនុស្ស​មិន​តិច​ទេ​ដែល​សុខ​ចិត្ត​អត់​ទោស។ ប៉ុន្តែការអត់ឱន និងការអភ័យទោសរបស់អ្នកនឹងនាំមកនូវផលអព្ភូតហេតុជាច្រើន។ ដោយការអត់ទោសឱ្យអ្នកដទៃ អ្នកនឹងទទួលបាននូវសុភមង្គលដល់ខ្លួនអ្នក។ មនុស្សដែលនិយាយអំពីការអភ័យទោសក្នុងអំឡុងពេលព្យាបាលចិត្តសាស្ត្រ បានធ្វើឱ្យសុខភាពរបស់ពួកគេប្រសើរឡើងជាងក្រុមដែលមានចិត្តគុំកួន ចងកំហឹង មិនចេះអធ្យាស្រ័យ។ ការអត់ទោសឱ្យអ្នកដទៃ មិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ និងស្រាលប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យអ្នកដទៃគោរពអ្នកកាន់តែច្រើនឡើងផងដែរ។

B9dc80c12c67790d06ff6d282b14f749

២. ឈ្នះ​មិន​ក្រអឺតក្រទម ​បរាជ័យមិនបាក់ទឹកចិត្ត នៅតែខិតខំក្រោក​ឡើង​ហើយ​ចាប់​ផ្តើម​ជាថ្មី ៖ នៅក្នុងដំណើរការនៃជីវិត យើងម្នាក់ៗប្រាកដជាជួបប្រទះនឹងការលំបាក និងឧបសគ្គជាច្រើន។ ពេល​យើង​ជួប​នឹង​ភាព​បរាជ័យ យើង​ជា​ច្រើន​នឹង​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ ត្រូវចាំថា ចាញ់ ឬឈ្នះ គ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ។ អ្វីដែលសំខាន់បំផុតនោះគឺថាយើងមានអាកប្បកិរិយាត្រឹមត្រូវចំពោះបញ្ហាដែលយើងបានជួបប្រទះ។ ពេល​ឈ្នះ​កុំ​ក្រអឺតក្រទម រក្សាលំនឹង​ខ្លួនឱ្យបានល្អ​ដើម្បី​បន្ត​ឈាន​ដល់​កំពូល។ ពេលចាញ់ មិនគួរបាក់ទឹកចិត្តឡើយ រៀនពីភាពបរាជ័យ ទើបអ្នកអាចទទួលបានបទពិសោធន៍ ដូច្នេះវាកាន់តែមានស្ថិរភាព និងមានភាពចាស់ទុំនាពេលអនាគត។

C0cf1beb27bb4a31c33477ea63f3a91d

៣. ស្តាប់អ្នកដទៃ ៖ តាមពិត យើងម្នាក់ៗមានគំនិតរៀងៗខ្លួន ប៉ុន្តែជារឿយៗយើងធ្វើការសម្រេចចិត្តលឿនពេក។ ដើម្បីទទួលបានជោគជ័យ អ្នកត្រូវការការបន្ទាបខ្លួនបន្តិច។ មនុស្ស​ដែល​មិន​ដែល​ស្តាប់​អ្នក​ដទៃ​នឹង​ពិបាក​​ឈាន​ដល់​ចំណុច​កំពូល​នៃ​ជីវិត​ណាស់។ ប្រសិនបើគំនិតរបស់មនុស្សម្នាក់គ្រាន់តែជាស្លឹកឈើនោះ គំនិតរបស់មនុស្សជាច្រើនអាចត្រូវបានដាក់បញ្ចូលគ្នាទៅជាដើមឈើដែលរឹងមាំ៕