អនុវត្តន៍គន្លឹះទាំង ៦ ចំណុច ដើម្បីរស់នៅចុះសម្រុងជាមួយនឹងក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់

ប្រសិនបើយើងមិនអាចរក្សាទំនាក់ទំនងល្អជាមួយមនុស្សជាទីស្រលាញ់បានទេ វាគឺជាការខ្វះខាតដ៏ធំមួយ។ បទពិសោធន៍ទាំង ៦ ចំណុចនេះមានប្រយោជន៍ជាខ្លាំងនាស់ ដែលយើងគួរតែអនុវត្តន៍តាម ដើម្បីឱ្យជីវិត​ និងការរស់នៅចុះសម្រុងគ្នាជាមួយនឹងក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់។

Cover Copy

១. កុំអួតនៅមុខសាច់ញាតិ ៖ នៅពេលដែលអ្នកទើបតែទិញឡាន ទិញផ្ទះ ឬគ្រឿងអលង្ការ ត្រូវព្យាយាមចៀសវាងការនិយាយរឿងបែបនេះនៅចំពោះមុខសាច់ញាតិ និងមិត្តភក្តិ។ មនុស្សគ្រប់រូបមានសមត្ថភាពក្នុងការយល់ឃើញ ដូច្នេះយើងមិនចាំបាច់បង្ហាញបង្អួតសម្ញែងវាទេ។ ការបង្ហាញទ្រព្យសម្បត្តិរបស់អ្នកជារឿយៗនឹងធ្វើឱ្យអ្នកដទៃមានអារម្មណ៍មិនល្អ។

២. កុំសួរពីរឿងផ្ទាល់ខ្លួន ៖ ទោះ​ទំនាក់ទំនង​ល្អ​ប៉ុណណា​ក៏​ដោយ មនុស្ស​ម្នាក់ៗ​មាន​ជ្រុង​មួយ​ក្នុង​ចិត្ត​ដែល​មិន​ចង់​ឱ្យអ្នកដទៃនិយាយ ឬសួរនាំ។ ការ​គោរព​សាច់​ញាតិ​ក៏​ជា​ការ​គោរព​ក្រុម​គ្រួសារ​ និង​អារម្មណ៍​របស់​អ្នក​ដែរ។ ដូច្នេះហើយ អ្វីដែលគេមិននិយាយ យើងកុំសួរ ហើយអ្វីដែលគេប្រាប់ យើងស្ដាប់ៗទៅ កុំជីកឫសជីកគល់ បើគេមិនសុំយោបល់ពីយើងទេ គួរតែរក្សាមាត់ឱ្យបានល្អ កុំនិយាយស្ដី ឬសួរនាំផ្ដេសផ្ដាស កុំឱ្យគេទើសទាល់ ឬប៉ះពាល់ផ្លូវចិត្ត ផ្លូវអារម្មណ៍របស់គេ។

519bf47a3137327d13caaab818ad892f

៣. កុំឱ្យសាច់ញាតិចេញលុយជំនួស ៖ ការអញ្ជើញអាហារពីរបីដងទៅមនុស្សជាទីស្រឡាញ់របស់យើង គឺជារឿងធម្មតា និងសាមញ្ញ ប៉ុន្តែយើងគួរតែព្យាយាមមិនឱ្យពួកគេទសើទាល់ នៅពេលដែលពួកគេតែងតែប៉ាវយើងញុំាអី។ ការចេញលុយម្ដងម្កាល វាមិនមែនជារឿងធំដុំអ្វីទេ។ ប៉ុន្តែ​កុំដោយសារតែពាក្យថា​ មិនអី វានឹងក្លាយជាការមិនចេះខ្លាចចិត្តគ្នា នាំឱហយមានបញ្ហានៅពេលណាមួយ ដូច្នេះហើយ ត្រូវចៀសវាង​ធ្វើ​ឱ្យ​មនុស្ស​ជា​ទី​ស្រឡាញ់​ល្អក់ចិត្ត កុំឱ្យគេប៉ាវយើង ឬចេញលុយឱ្យយើងញឹកញាប់ពេក។

៤. កុំរិះគន់ ៖ មិនថាមានរឿងអាក្រក់កើតឡើង ចំពោះមនុស្សជាទីស្រលាញ់របស់យើងយ៉ាងណានោះទេ តាមពិតមិនមែនជាវេនរបស់យើងដែលត្រូវនិយាយនោះឡើយ។ ផ្ទុយទៅវិញ មានការឈ្វេងយល់ដោយស្ងប់ស្ងាត់ និងការគាំទ្រដ៏សប្បុរស។ បើ​អ្នក​ប្រើ​គំនិត​ល្អ​ដើម្បី​ផ្តល់​យោបល់ អ្នក​មិន​អាច​និយាយ​ច្រើន​ម៉ាត់ ហើយ​និយាយ​ច្រើន​ដង​នោះ​ទេ។ ការរិះគន់ គឺជាទម្រង់នៃការធ្វើទារុណកម្មផ្លូវចិត្តដែលបង្កើតតែសម្ពាធលើសលប់ប៉ុណ្ណោះ។ ទង្វើបែបនេះមិនដែលមានបំណងធ្វើជាអ្នកដោះស្រាយបញ្ហានោះឡើយ។

E8329f5afb39ad661c072f9bbdc9e551

៥. កុំប្រៀបធៀប ៖ រឿងដែលគួរឱ្យខ្លាចបំផុតរវាងមនុស្ស គឺការប្រៀបធៀប កំហឹង និងការច្រណែន។ មាន​អ្នក​មាន អ្នក​ក្រ អ្នកខ្លះមានទេពកោសល្យ អ្នកខ្លះល្ងង់ឆោតមិនឆ្លាត។ ស្ទីល និង​ទស្សនៈ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​គឺ​ខុស​គ្នា ដូច្នេះ​អ្នក​មិន​គួរ​ប្រៀបធៀប​នោះទេ។ ការប្រៀបធៀប ស្មើនឹងការច្រណែនឈា្ននីស ការប្រៀបធៀបច្រើនពេកនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងក្នុងគ្រួសារ។

៦. បង្ហាញការដឹងគុណ ៖ ការរស់នៅក្នុងជីវិត ពេលខ្លះយើងនឹងជួបប្រទះការលំបាក និងទុក្ខព្រួយ នៅពេលនេះសាច់ញាតិគឺជាមនុស្សដំបូងដែលមានវត្តមានដើម្បីជួយដល់យើង។ នៅពេលអនាគតយើងត្រូវចេះនឹក និងសងគុណដល់ពួកគេវិញ។ មនុស្សជាទីស្រឡាញ់របស់យើងនឹងមានអារម្មណ៍ធូរស្រាល ព្រោះពួកគេដឹងថា អ្វីដែលពួកគេបានធ្វើគឺមានន័យ៕