កាន់តែចាស់កាន់តែស្ដាយ! រឿង ៣ យ៉ាង ដែលធ្វើឱ្យយើងសោកស្ដាយខ្លាំងបំផុត ព្រោះពីក្មេងមិនសូវឱ្យតម្លៃ និងថែរក្សា

ដូចពាក្យចាស់តែងផ្ដាំថា ចង់ធ្វើអ្វីក៏ធ្វើទៅទាន់នៅក្មេង កុំសាងកំហុសច្រើនពេក ចាស់ទៅនាំតែស្ដាយក្រោយ។ យ៉ាងណាក៏ដោយ ដោយសារតែមានមេរៀន ទើបចាស់ៗតែងផ្ដាំបែបនេះ ជាពិសេសក្នុងរឿងទាំង ៣ យ៉ាងនេះ ដែលធ្វើឱ្យមនុស្សជាច្រើនកើតអារម្មណ៍នឹកឡើងសោកស្ដាយ នៅពេលដែលចាស់ ក៏គិតថា ហួសពេលហើយ។

Cover Copy

១. នៅ​ក្មេង​ធ្វេស​ប្រហែសចំពោះសុខភាព

វ័យ​ចំណាស់​ជា​វ័យ​ដែល​មាន​សុភមង្គល គ្រា​នោះ​កូន​ៗ​បាន​រៀប​ការ​ហើយ​មាន​លុយ​កាក់​ច្រើន។ ប៉ុន្តែ​មាន​មនុស្ស​ចាស់​ជាច្រើន​ដែល​មិន​អាច​ចំណាយ​ពេល​ជាមួយ​កូនៗ តែបែរជា​ចំណាយ​ពេល​ភាគច្រើន​នៅ​មន្ទីរពេទ្យ។ មូលហេតុ​គឺ​កាល​ពី​ក្មេង ពួកគាត់​មិន​សូវ​ខ្វល់យកចិត្តទុកដាក់ថែរក្សាសុខភាព​ទេ ប៉ុន្តែ​ដល់ពេលដេក​លើ​គ្រែ​ពេទ្យ ហើយមិន​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្តបាន។

លើលោកនេះគ្មានអ្វីមានតម្លៃជាងសុខភាពនោះទេ។ សុខភាព​ជា​របស់​ដែល​គ្មាន​ទ្រព្យ​សម្បត្តិ​អាច​ដោះ​ដូរ​បាន​ឡើយ។ ពេល​លុយ​បាត់​អាច​រក​បាន​វិញ តែ​បើ​សុខភាព​បាត់​ទៅ ជីវិត​ក៏​បាត់​ទៅដែរ។ ដូច្នេះ​កុំ​ប្រើ​សុខភាព​ជា​ថ្នូរ​នឹង​លុយ ទោះ​ចាយ​ប៉ុន្មាន​ក៏​មិន​អាច​ទិញ​សុខភាព​បាន​ដែរ។

១

២. មិនសូវមានឱ្យកូនៗ

នៅពេលសួរថា តើមនុស្សចាស់ស្ដាយអ្វីជាងគេ ប្រហែលជាចម្លើយគឺកាលពីមុន ពួកគេចំណាយពេលជាមួយកូនតិចពេក ព្រោះតែរវល់រកលុយនៅខាងក្រៅ។ នៅពេលកូនធំឡើង ពួកគេរវល់រកលុយ ហើយមិនអាចមកផ្ទះដើម្បីមើលថែឪពុកម្តាយបានញឹកញាប់។ បើពេល​កូន​នៅ​ក្មេង ឪពុក​ម្តាយ​ច្រើន​តែ​នៅ​ជាមួយ​ពួក​គេ បន្ទាប់​មក​ពេល​ឪពុក​ម្តាយ​ចាស់ កូន​ក៏​នៅ​ជាមួយ​ឪពុក​ម្តាយ​ដែរ។

២

៣. លែងលះក្នុងវ័យកណ្តាល ចាស់ទៅត្រូវរស់នៅឯកាតែម្នាក់ឯង

ភាពឯកោជុំវិញមនុស្សចាស់ជាច្រើន មាន​មនុស្ស​ជា​ច្រើន​ដែល​ពេល​សប្បាយ​ចិត្ត​មិន​ដឹង​គុណ​ប្រពន្ធ​កូន។ ដោយ​សារ​តែ​កំហុស​ឆ្គងមួយពេល អ្នក​ត្រូវ​បាត់​បង់​អ្វី​ដែល​សំខាន់​បំផុត។ ក៏មានគ្រួសារដែលលែងលះគ្នាក្នុងវ័យកណ្តាលផងដែរ មូលហេតុគឺប្តីប្រពន្ធតែងតែឈ្លោះប្រកែកគ្នា ហើយមិនអាចរស់នៅជាមួយគ្នាបានទៀតទេ ទើបពួកគេបែកគ្នា។ លុះ​ដល់​អាយុ​ទើប​យើង​យល់​ថា​ឈឺ​ចាប់​ប៉ុនណា​ដែល​គ្មាន​ដៃ​គូ។

ពេល​មនុស្ស​ពីរ​នាក់​រៀប​ការ​ហើយ ពួក​គេ​គ្រាន់​តែ​ចង់​រៀប​ការ​នៅ​ក្មេង ហើយ​នៅ​ជាមួយ​គ្នា​រហូត​ដល់​ចាស់។ តើអ្វីជាការសោកស្តាយធំបំផុតរបស់អ្នក? ប្រាកដ​ណាស់​វា​ជា​ស្នាម​ដែល​មិន​អាច​លុប​បាន​ដោយ​ខ្លួន​ឯង។ លុះត្រាតែយើងជួបលទ្ធផលមិនល្អ ទើបយើងសោកស្តាយ ប៉ុន្តែយើងមិនអាចកែប្រែវាបាននោះឡើយ៕