ខ្ជិល ២ ប្រភេទនេះ ដែលជួយបង្កើនសុភមង្គល និងបញ្ចៀសបញ្ហា មនុស្សឆ្លាតចូលចិត្តធ្វើណាស់

ការខ្ជិល មិនមែនសុទ្ធតែមិនល្អនោះទេ ក៏ដូចជាការខ្ជិល ២ ប្រភេទនេះ មនុស្សឆ្លាតសុទ្ធតែចូលចិត្តធ្វើ មនុស្សដែលខ្ជិលក្នុងរឿងទាំង ២ នេះ នឹងជួយបង្កើនសុភមង្គល និងបញ្ចៀសបញ្ហាបានច្រើនណាស់។

Cover Copy

១. ខ្ជិលនិយាយ ៖ កាត់បន្ថយគ្រោះកើតព្រោះតែមាត់

ពេល​អង្គុយ​ស្ងៀម​គិត​ពី​កំហុស​ និង​ចំណុច​ខ្វះខាត​របស់​ខ្លួន។ ពេល​សម្រាក​កុំ​និយាយ​ដើម​អ្នក​ដទៃ។ មាន​ច្រើន​ដង​ដែល​ការ​និយាយ​ដើម​អាច​ធ្វើ​ឱ្យ​រឿង​កាន់តែ​ចម្រូងចម្រាស ហើយ​ជម្លោះ​ក៏​អាច​មក​ពី​ទីនោះ​ផង​ដែរ ។ គ្រោះមហន្តរាយជាច្រើនតែងតែកើតចេញពីមាត់។ បើ​មនុស្ស​មិន​ចេះគ្រប់គ្រងមាត់ មិន​យូរ​មិន​ឆាប់​នឹង​មានបញ្ហាព្រោះតែមាត់ខ្លួនឯង។

ការ​បញ្ចេញ​ពាក្យ​ល្វីង​ជូរចត់​ធ្វើ​ឱ្យ​អ្នក​ដទៃ​ឈឺ​ចាប់។ មនុស្សជាច្រើនជាប់គាំងនៅក្នុងកម្មផលនៃការនិយាយដោយមិនដឹងខ្លួន។ សាបព្រួសគ្រាប់ពូជណា​ទទួលបាននូវផលផ្លែផ្កានោះ។ បាបកម្មមានពិត ទោះមិនមែនថ្ងៃនេះ គង់តែទទួលផលនៅថ្ងៃណាមួយ បើមិនជាតិនេះ នឹងឈានទៅដល់ជាតិក្រោយ ហេតុ និងផលគឺច្បាស់ណាស់ កម្មតាមម្ចាស់មិនលែងទេ។

មនុស្សម្នាក់​ៗត្រូវ​តែ​គ្រប់គ្រង​មាត់​ដើម្បី​បណ្តុះនូវគុណធម៌​។ ក្នុង​ជីវិត​មាន​មនុស្ស​ច្រើន​ទទួល​ផល​អាក្រក់ សេពគប់​មនុស្ស​មិនគួរ​សេពគប់នឹង​នាំ​គ្រោះ​ដល់​ខ្លួន ។ ចូរប្រយ័ត្នប្រយែងក្នុងការនិយាយប្រចាំថ្ងៃរបស់អ្នក ព្រោះការសម្លាប់មនុស្សដោយដាវមិនគួរឱ្យខ្លាចដូចការសម្លាប់ព្រលឹងដោយពាក្យសម្ដីនោះទេ។ សូម​ឱ្យ​មាត់​របស់​អ្នក​ខ្ជិល​បន្តិច លាភ​សំណាង​នឹង​ចូលមករកអ្នក។

១

២. ខ្ជិលស្ដាប់ ៖ កុំខ្វល់ពីរឿងដែលមិនមែនជារបស់អ្នក

ក្នុង​នាម​ជា​មនុស្ស​គួរ​ខ្ជិល​បន្តិច ចេះ​គ្រប់គ្រង​កិច្ចការ​របស់​ខ្លួន​ឱ្យ​បាន​ល្អ កុំ​ញុះញង់ និង​បញ្ជា​កិច្ចការ​របស់​អ្នក​ដទៃ។ មនុស្ស​ដែល​ចង្អុល​ម្រាមដៃ​ប្រាំ​ គឺ​ជា​មនុស្ស​ស្អប់​បំផុត​។ មនុស្សគ្រប់រូបមានតួនាទីរៀងៗខ្លួន ប្រសិនបើវាមិនមែនជារឿងរបស់អ្នក នោះកុំខ្វល់អំពីវា។ បើ​យើងស្ដាប់ច្រើន​ពេក មានតែធ្វើឱ្យប៉ះពាល់អារម្មណ៍ និងសតិរបស់យើងតែប៉ុណ្ណោះ។

គ្រាន់តែអនុញ្ញាតឱ្យខ្លួនអ្នកមានបទពិសោធន៍ជីវិតរបស់អ្នក។ យើងមិនអាចសម្រេចចិត្តក្នុងរឿងអ្នកដទៃបានទេ។ ប្រសិនបើវាល្អ វាជាបុណ្យរបស់អ្នក ប៉ុន្តែប្រសិនបើវាអាក្រក់ អ្នកនឹងត្រូវស្តីបន្ទោសជាមុនសិន។ មាត់​គួរ​ខ្ជិល ភ្នែក​គួរ​ប្រើ​ច្រើន​ជាង។ អ្នក​អាច​សង្កេត​ដោយ​ប្រយ័ត្នប្រយែង ដោយ​រាយ​រាល់​ព័ត៌មាន​លម្អិត​ក្នុង​ចិត្ត​របស់​អ្នក ប៉ុន្តែ​អ្នក​ត្រូវ​រក្សា​មាត់​ឱ្យ​តឹង​រឹងកុំ​ចេះតែគ្រលាស់ផ្ដេសផ្ដាស៕