ជ្រើសរើសរូបមួយផ្ទាំងដែលអ្នកពេញចិត្ត ដើម្បីដឹងថា កម្រិតនៃសេចក្ដីល្អ និងគុណធម៌ដៃគូជីវិតរបស់អ្នកមានប៉ុនណា ៖
1. បើអ្នកជ្រើសរើសយករូបទី1 នេះមានន័យថា អ្នកនឹងបានជួបគូដែល្អ ហើយជាអ្នកមានថែមទៀតផង។ ជីវិតអ្នកទៅថ្ងៃអនាគតនឹងបានល្អប្រសើរ មានបានធូរធារ ព្រោះដៃគូរបស់អ្នក គាត់ជាមនុស្សដែលពូកែ ឆ្លាត និងមានជំនួញខាងធ្វើជំនួញ វិនិយោគ អាចរកប្រាក់ចំណូលបានយ៉ាងច្រើន។ បើអ្នកបានគាត់ជាគូជីវិត ធានាថា អ្នកនឹងបានរស់នៅសុខស្រួល មិនមានអ្វីដែលខ្វះខាតផ្នែកហិរញ្ញវត្ថុនោះឡើយ។ លើសពីនេះ ដោយហេតុថា អ្នកមានគ្រឹះផ្នែកលុយកាក់រឹងមាំបែបនេះ អ្នកនឹងមានពេលវេលាច្រើន ដើម្បីកសាង សុភមង្គលនៅក្នុងគ្រួសារជាមួយនឹងគាត់។
2. បើអ្នកជ្រើសរើសយករូបទី2 នេះមានន័យថា អ្នកនឹងទទួលបានគូជីវិតដែលដូចចិត្តអ្នកចង់បាន អាចនិយាយថា អ្នកសមតាមបំណងរបស់ខ្លួនហើយ។ ប៉ុន្តែមុនពេលរៀបការ ជីវិតស្នេហារបស់អ្នកហាក់ជួបបញ្ហា ការប្រឆាំង ឬជំទាស់ច្រើនដែរ ហើយក៏អាចនឹងមានការរស់នៅមិនចុះសម្រុងនឹងគ្នាខ្លះៗ។ ដូច្នេះ អ្នកគួរតែចេះរៀបចំបែបចិត្តសាស្ត្រ ដើម្បីសិក្សា ឈ្វេងយល់ ពីដៃគូរបស់អ្នក និងរៀនមានអធ្យាស្រ័យឱ្យគ្នាឱ្យបានច្រើន ទើបអាចឱ្យគ្រួសារមានក្ដីសុខ និងសុភមង្គលបាន។
3. បើអ្នកជ្រើសរើសយករូបទី3 នេះមានន័យថា ដៃគូជីវិតរបស់អ្នកគឺ ល្អ ដ្បិតថា មានចំណុចមួយចំនួនរបស់គាត់ដែលអ្នកហាក់មានការមិនពេញចិត្តក៏ដោយ ប៉ុន្តែគុណសម្បត្តិពិសេសរបស់គាត់គឺ ចេះលួងលោម និងលើកទឹកចិត្តអ្នក។ មិនថាអ្នកមានអារម្មណ៍អាក្រក់ ឬខឹងសម្បារអ្វីមកពីណានោះទេ មានតែពាក្យពីរម៉ាត់សម្រាប់គាត់ចំពោះអ្នកគឺ "អត់ធ្មត់" រហូតដល់អ្នកបានធូរស្បើយក្នុងចិត្ត។ នៅជាមួយគាត់ ដ្បិតថាអាចនឹងមានបញ្ហាបន្តិចបន្តួច ប៉ុន្តែ អ្នកនឹងមានភាពកក់ក្ដៅនៅក្នុងចិត្ត ព្រោះតែគាត់ជាមនុស្សដែល មានចរិតចាស់ទុំ ចិត្តធ្ងន់ខ្លាំងណាស់។
4. បើអ្នកជ្រើសរើសយករូបទី4 នេះមានន័យថា ដៃគូជីវិតទៅថ្ងៃអនាគតរបស់អ្នក អាចមិនមែនជាមនុស្សល្អនោះទេ។ គាត់ជាមនុស្សដែលមានចរិតត្រួតត្រា ព្យាយាមបង្ក្រាបអ្នកណាស់ ដូច្នេះ នឹងអាចឱ្យអ្នកមានការគ្រាំគ្រា និងវេទនាចិត្តជាខ្លាំង។ គាត់ជាមនុស្សដែលអាត្មានិយមណាស់ គាត់មិនដែលខ្វល់ ឬសួរនាំ លួងលោមអ្នកនោះឡើយ។ ជានិច្ចជាកាល គាត់តែងតែទុកអ្នកចោល មនរវល់នឹងអ្នកនោះទេ ព្រោះគាត់គិតតែសប្បាយ ផឹកស៊ីខាងក្រៅតែប៉ុណ្ណោះ៕
ប្រែសម្រល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ iOne