[ប្រទេសចិន] ពិធីបុណ្យចូលឆ្នាំចិនកាន់តែកៀកចូលមកដល់ តើអ្នកបានត្រៀមអ្វីខ្លះសម្រាប់ទទួលអបអរសាទរ និងបំណងប្រាថ្នាសម្រាប់ឆ្នាំថ្មី?
ជាក់ស្ដែងប្រជាជននៃប្រទេសចិន ជាប្រជាជនដែលពោរពេញទៅដោយជំនឿ គេតែងជឿថាការចាប់ផ្ដើមឆ្នាំថ្មី ជាពិសេសនៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មី គេត្រូវធ្វើរឿងល្អៗ និងរឿងដែលនាំលាភសំណាង ព្រោះនៅពេលគេធ្វើអ្វី វានឹងជះឥទ្ធពល់ដល់ខ្លួន នៅក្នុងឆ្នាំនេះពេញមួយឆ្នាំ។ ខាងក្រោមនេះជា ប្រការជាមួយចំនួនដែលប្រជាជនចិនហាមដាច់ខាតមិនឱ្យធ្វើនៅអំឡុងពិធីបុណ្យចូលឆ្នាំចិន និងបុណ្យនិទាឃរដូវ (Spring Festival)៖
១. ហាមបោសផ្ទះ និងយកសំរាមទៅចោល
ក្នុងអំឡុងពេលចូលឆ្នាំ ចាស់ៗហាមផ្ដាច់មិនឱ្យ បោសសំរាម ព្រោះការបោសសំរាម តំណាងឲ្យបោសទ្រព្យសម្បត្តិចេញពីផ្ទះ ប្រសិនបើបោសសំរាម យើងត្រូវបោសចូលក្នុង និងកើបទុកមួយកន្លែង ក្រោយចប់ពិធី ទើបអាចយកទៅចោលបាន។ រីឯការបោះចោលសំរាម ក៏តំណាងឲ្យបោះចោលសំណាង ឬ ឱកាសល្អចេញពីផ្ទះដែរ។
២. ហាមទទួលទានបបរ និងសាច់ សម្រាប់អាហារពេលព្រឹក
បបរ ត្រូវបានគេចាត់ទុកថា មានតែប្រជាជនក្រីក្រប៉ុណ្ណោះ ដែលទទួលទានវា ជាអាហារពេលព្រឹក។ ចំណែកឯការមិនទទួលទានសាច់ គឺដើម្បីគោរពដល់ព្រះពុទ្ធ ដែលមិនប្រព្រឹត្តិអំពើកាប់សម្លាប់។
៣. ចៀសវាងការទទួលទានថ្នាំ។
ហាមដាច់ខាតក្នុងការទទួលទានថ្នាំនៅអំឡុងពេលចូលឆ្នាំ ព្រោះគេជឿថាបើសិនយើងប្រើប្រាស់ថ្នាំនៅថ្ងៃដំបូងនៃឆ្នាំ គាត់នឹងមានជំងឺពេញមួយឆ្នាំ។
៤. មិនត្រូវធ្វើការដេរប៉ាក់ឡើយ
ការប្រើប្រាស់កាំបិត និង កន្ត្រៃ ត្រូវធ្វើយ៉ាងណា ជៀសឲ្យផុតពីគ្រោះថ្នាក់ណាមួយ បើមិនដូច្នេះ នឹងនាំឲ្យមានរឿងអពមង្គល និង បាត់បង់ទ្រព្យសម្បត្តិ ជាមិនខាន។
៥. ហាមយំ៖ នាំឲ្យមានសំណាងអាក្រក់
៦. ហាមធ្វើឲ្យបែកចាន៖ នាំឲ្យមានសំណាងអាក្រក់
៧. ហាមប្រើកន្ត្រៃ និង កាំបិត៖ វាកាត់ទ្រព្យសម្បត្តិ
៨. ហាមខ្ចី ឬឲ្យគេខ្ចីលុយ៖ នាំឲ្យមានបំណុលជាប់ខ្លួន
៩. ហាមសម្លាប់ (រួមទាំងសត្វ)៖ នាំឲ្យមានគ្រោះអកុសល
១០. ហាមស្លៀកពាក់ស ឬ ខ្មៅ៖ ពណ៌ដែលនាំសំណាងអាក្រក់
១១. ហាមមិនឲ្យមានចោរលួច៖ ឲ្យប្រផ្នូលអាក្រក់ថា ទ្រព្យសម្បត្តិនឹងត្រូវចោរលួចនៅក្នុងឆ្នាំថ្មី
១២ ហាមមិនឲ្យពាងអង្ករទទេ៖ ឲ្យប្រផ្នូលថា អាចកើតមានជំងឺនៅក្នុងឆ្នាំថ្មី
សូមជូនពរឱ្យអ្នកអានទាំងអស់គ្នា ទទួលបានអាំងប៉ាវធំៗទាំងអស់គ្នា!