សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសកែវនាគរាជមួយដែលអ្នកចូលចិត្តបំផុតនៅក្នុងរូបភាព ហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។
កែវនាគទី 1
អ្នកជាមនុស្សចចេស មាត់រឹង និងចូលចិត្តនិយាយត្រង់ទៅត្រង់មក ស្រឡាញ់ថាស្រឡាញ់ បើស្អប់ថាស្អប់ មិនចេះធ្វើចរិតសម្តែងដូចគេទេ ។
បើមើលពីសំបកក្រៅ អ្នកអាចមើលទៅរឹងប៉ឹងណាស់ តែតាមពិតនៅក្នុងជំរៅចិត្តរបស់អ្នកគឺទន់ជ្រាយ ត្រូវការអ្នកមើលថែខ្លាំងណាស់ ។
អ្នកជាមនុស្សដែលមិនងាយចុះញមទេ បើតាំងចិត្តធ្វើអ្វីហើយ អ្នកនឹងតស៊ូដល់ទីបញ្ចប់ បើនិយាយពីរឿងស្នេហាវិញ អ្នកជាមនុស្សស្មោះមួយនឹងមួយ បើបានស្រឡាញ់គឺស្រឡាញ់អស់ពីចិត្ត តែបើភាគីម្ខាងទៀតហ៊ានក្បត់ចិត្តអ្នកនឹងដាច់ចិត្តមិនត្រលប់ក្រោយឡើយ ។
កែវនាគទី 2
កែវនាគមួយនេះបង្ហាញពីចរិតលក្ខណៈច្បាស់លាស់របស់អ្នក អ្នកជាមនុស្សដែលមិនចូលចិត្តត្រូវគេកេងចំណេញខ្សែលើ ហើយស្រលាញ់សេចក្តីថ្លៃថ្នូរ និងមានភាពជឿជាក់លើខ្លួនឯងខ្ពស់។
ចូលចិត្តធ្វើអ្វីស្ងាត់ៗតែម្នាក់ឯង ជាមនុស្សស្រឡាញ់សេរីភាព ភាពស្ងប់ស្ងាត់ និងចូលចិត្តភាពស្មោះត្រង់ ថែមជាមនុស្សចូលចិត្តធ្វើអ្វីមានគម្រោងច្បាស់លាស់ ពូកែចចារ មានទំនុកចិត្តលើខ្លួនឯង នោះដោយសារជីវិតអ្នកធ្លាប់ឆ្លងកាត់រឿងលំបាកមកច្រើន ទើបធ្វើឲ្យវាក្លាយជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់អ្នក។
ជាពិសេសអ្នកជាមនុស្សម្នាក់ដែលចូលចិត្តចែករំលែកគំនិត និងប្រាប់បទពិសោធន៍ជីវិតដល់មនុស្សជុំវិញខ្លួន។
តែពេលខ្លះអ្នកក៏ជាមនុស្សដែលមានចិត្តឆេវឆាវ ឆាប់ខឹងឆាប់បាត់ អ្នកមិនស្គាល់អាចគិតថាអ្នកកាច តែបើស្គាល់អ្នកឲ្យច្បាស់ពួកគេច្បាស់ជាលង់ស្រឡាញ់ភាពកំប្លុកកំប្លែង និងភាពស្មោះសររបស់អ្នក ។
កែវនាគទី 3
អ្នកជាមនុស្សមានទម្លាប់គិតច្រើន ឆាប់ភ័យឆាប់តក់ស្លុត បើមានរឿងអ្វីកើតឡើងមិនទាន់ដឹងថាជាអ្វីផងអ្នកក៏ស្លន់ស្លោបាត់ទៅហើយ នោះក៏ព្រោះកន្លងមកជីវិតរបស់អ្នកធ្លាប់ជួបរឿងតក់ស្លុតមកច្រើន ទើបធ្វើឲ្យអ្នកតែងតែប្រុងប្រយ័ត្នគ្រប់ពេល ។
ចំណុចខ្សោយរបស់អ្នកគឺអារម្មណ៍ក្នុងរឿងស្នេហា អ្នកហ៊ានលះបង់គ្រប់យ៉ាងដើម្បីមនុស្សជាទីស្រឡាញ់បានសើចសប្បាយទាំងដែលខ្លួនអស់កំលាំងក៏មាន ម្ល៉ោះហើយអ្នកគួរងាកត្រលប់មកស្រឡាញ់ និងយកចិត្តទុកដាក់លើខ្លួនឯងខ្លះ ។
កែវនាគទី 4
អ្នកជាមនុស្សដែលមានទំនោរភ្លេចច្រើន មិនថារឿងសំខាន់ប៉ុណ្ណា ក៏អ្នកអាចបំភ្លេចបានដែរ ចំណុចខ្សោយរបស់អ្នកគឺផ្លូវអារម្មណ៍ ព្រោះវាងាយប៉ះទង្គិចណាស់ បើមាននរណានិយាយអ្វីតែបន្តិចទេ ក៏អ្នកនាំយកមកដេកគិតឲ្យឈឺខ្លួនដែរ ។
នៅក្នុងជម្រៅនៃចិត្តរបស់អ្នក ជាមនុស្សខ្វល់ខ្វាយច្រើនហើយខ្លាចស្នេហា ព្រោះធ្លាប់មានប្រវត្តិស្នេហាមិនល្អពីមុនមក ដូច្នេះមុននឹងស្រឡាញ់នរណាម្នាក់អ្នកតែងតែមើលគ្រប់ជ្រុងជ្រោយ មិនមែនចេះតែស្រឡាញ់ៗទេ ។
លើសពីនេះ អ្នកជាមនុស្សគាស់កាយ ហើយចង់ជម្នះរាល់ឧបសគ្គទាំងឡាយដែលចូលមកក្នុងជីវិត នេះក៏ព្រោះជីវិតនេះអ្នកធ្លាប់ជួបមកច្រើនម្ល៉ោះហើយអ្នកមិនងាយចុះចាញ់ទេ ។
កែវនាគទី 5
បើមើលពីសំបកក្រៅ អ្នកមើលទៅរឹងប៉ឹង ក្លាហាន អាចធ្វើអ្វីបានគ្រប់យ៉ាង អាចធ្វើការតែម្នាក់ឯងដោយមិនពឹងផ្អែកលើនរណាម្នាក់ តែជាក់ស្តែងក្នុងជម្រៅចិត្តរបស់អ្នក ដែលមិនបង្ហាញឲ្យនរណាម្នាក់ឃើញ អ្នកគឺជាមនុស្សងាយទន់ខ្សោយផ្លូវចិត្ត ជាមនុស្សស្លូតបូត ហើយក៏ត្រូវការមនុស្សដែលយល់ចិត្ត និងផ្តល់កម្លាំងចិត្តដែរ ។
អ្នកគឺជាមនុស្សល្អ ចេះនិយាយចេះគិត និងមានមនោសញ្ចេតនា ចេះខ្វល់ខ្វាយពីអារម្មណ៍មនុស្សជុំវិញខ្លួន។ ត្បិតសំបកខាងក្រៅរបស់អ្នកអាចលេងសើចដូចកូនក្មេង តែតាមពិតអ្នកជាមនុស្សទន់ភ្លន់ និងចាស់ទុំ ហើយមិនចូលចិត្តរឿងប្រថុយប្រថានទេ ៕
ប្រភព៖ Knongsrok