ថាចំចំណាស់! រើសរូបមួយដែលឃើញមុនគេ ដើម្បីដឹងថាអ្នកជាមនុស្សបែបណា?

រូបភាពនេះគឺជារូបភាពនៃការធ្វើតេស្តផ្លូវចិត្ត និងបុគ្គលិកលក្ខណៈ តាមរយៈរូបភាពចិត្តសាស្ត្រមួយដែលអ្នកក្រឡេកភ្លែត ចាប់អារម្មណ៍ភ្លាម នឹងធ្វើឲ្យអ្នកដឹងថាអ្នកជាមនុស្សបែបណា ។

តើអ្នកក្រឡេកភ្លាមឃើញអ្វីមុនគេ?

១. ក្អែក

២. មុខមនុស្សមួយកំណាត់

៣. នារីឥតស្លៀកពាក់

៤. វាំងនន

សូមអានចម្លើយខាងក្រោម៖

១. ក្អែក

PicsArt_11 26 11.17.17

អ្នក​ជា​មនុស្ស​ងាយ​ៗ ​និងសម្រុង​ជាមួយ​អ្នក​ដទៃ អ្នកតែង​តែ​ញញឹមជានិច្ចទោះជាក្នុងចិត្តកើតទុក្ខប៉ុនភ្នំក៏ដោយ ព្រោះអ្នកមិនចង់ឲ្យនរណាកើតទុក្ខជាមួយអ្នកទេ អ្នកចង់ឲ្យមនុស្ស​ជុំវិញ​ខ្លួន​អ្នក​មាន​អារម្មណ៍​ថា​ អ្នក​ជា​មនុស្ស​រួសរាយ​រាក់ទាក់ ចិត្ត​ទន់​ភ្លន់ ងាយ​ទុក​ចិត្ត ។

​អ្នកស្អប់មនុស្សបោកប្រាស់ណាស់ អ្នកស្អប់មនុស្សកុហកបំផុត អ្នកក៏មិនចូលចិត្តកុហកនរណាគេដែរ ។ តែទោះមាននរណាធ្វើឲ្យអ្នកខឹងប៉ុណ្ណាក៏ដោយ ក៏អ្នកនៅតែអភ័យទោសឲ្យគេដែរឲ្យតែគេដឹងកំហុសអ្នកនឹងលើកលែងឲ្យគេភ្លាម ។

២. មុខមនុស្សមួយកំណាត់

PicsArt_11 26 11.18.45

អ្នក​ជាមនុស្សមានចិត្ត​ស្រលាញ់​ខ្លាំង​ ស្អប់ក៏ខ្លាំង មានចរិត​ស្មោះសរ​ដែលជារឿយៗធ្វើ​ឱ្យ​អ្នក​ឈឺចាប់​ជា​ញឹក​ញាប់​ ដោយសារពាក្យចាក់ដោតរបស់​អ្នក​ដទៃ។

ទន្ទឹមនឹងនោះអ្នកមិនចូលចិត្តបង្ហាញអារម្មណ៍ឲ្យអ្នកដទៃឃើញឡើយ មិនថាអ្នកកើតទុក្ខទូលភ្នំយ៉ាងណា អ្នកក៏នៅតែញញឹម ព្រោះ​អ្នកមិន​ចូលចិត្ត​ឲ្យ​អ្នក​ណា​ខ្វល់ខ្វាយឬ​បារម្ភ អ្នកក៏ជាមនុស្សដែលមានភាពកក់ក្តៅ និងពូកែគិតច្រើនផងដែរ ។

៣. នារីឥតស្លៀកពាក់

PicsArt_11 26 11.16.55

អ្នកគឺជាមនុស្សសំខាន់ដែលមិត្តក្នុងក្រុមត្រូវការ ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្សជុំវិញខ្លួន ហើយស្មោះត្រង់មានការគោរពខ្លួនឯងខ្ពស់ ស្រឡាញ់ប្រាប់ស្រឡាញ់ ស្អប់និយាយថាស្អាប់ មិនចេះវៀចវេរ ម៉ាត់ណាម៉ាត់ហ្នឹង ម្ល៉ោះហើយទើបមិត្តភ័ក្ដិ និង​មនុស្ស​ជុំវិញ​ខ្លួន​កោតខ្លាចបុគ្គលិក​លក្ខណៈ​របស់​អ្នក​ខ្លាំង​ ។

៤. វាំងនន

PicsArt_11 26 11.17.33

​អ្នកជា​មនុស្សដែល​តែង​តែ​ខកចិត្តក្នុង​រឿង​ស្នេហា មិនសូវជាជោគជ័យក្នុងរឿងនេះដោយសារចរិតមាត់ផ្សេង ចិត្តផ្សឹង ខ្លាចគេដឹងចិត្តទើបមិនសូវជាចេះបង្ហាញភាពផ្អែមល្ហែម ។

តែអ្នកជាមនុស្សមានគំនិត មានភាពជាខ្លួនឯងមិនចេះទ្រអ្នកដទៃ មានចរិតទាក់ទាញ ពេលនៅជាមួយអ្នកដទៃអ្នកចូលចិត្តសង្កេតមើលមុខគេ តែមិនចូលចិត្តនៅក្រោមបង្គាប់អ្នកដទៃទេ ចូលចិត្តធ្វើអ្វីដោយខ្លួនឯងមាន​ភាព​ជា​អ្នក​ដឹក​នាំ ។ អ្នកជាមនុស្សមានអធ្យាស្រ័យល្អជាមនុស្សគ្រប់គ្នា តែបើនរណាហ៊ានមានបំណងមិនល្អ អ្នកនឹងតទល់ដោយគ្មានខ្លាចរអាឡើយ ៕

ប្រភព៖ Knongsrok